អ្នកឃ្លាំមើល៖ ការ​បិទ​ជើង​ហោះហើរ និង​ជម្លៀស​ពលរដ្ឋ​ពី​ចិន​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច និង​ទំនាក់ទំនង​កម្ពុជា​-​ចិន​នោះ​ទេ

ដោយ ខែ សុណង
2020-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូក​សរុបការងារ​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូក​សរុបការងារ​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
រូប​ហ្វេសប៊ុក លោក ហ៊ុន សែន

អ្នកឃ្លាំមើល​បញ្ហា​សង្គម​កម្ពុជា មើល​ឃើញ​ថា ការ​ផ្អាក​ជើង​ហោះហើរ​បណ្ដោះអាសន្ន និង ការ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ពី​តំបន់​រីក​រាលដាល​វីរុស​កូរ៉ូណា ក្នុង​ប្រទេស​ចិន មិន​ប៉ះពាល់ ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​សម្រាល​បន្ទុក​របស់​រដ្ឋាភិបាល​ចិន​ទៀត​ផង​។ ការ​លើកឡើង​នេះ បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ថា ការ​ផ្អាក​ជើង​ហោះហើរ និង​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ពី​ប្រទេស​ចិន​គឺ​ស្មើនឹង​សម្លាប់​សេដ្ឋកិច្ច​កម្ពុជា និង​កាត់បន្ថយ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន​។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​មើល​ឃើញ​ថា ការ​បន្ត​អនុញ្ញាត​ឱ្យ​ជនជាតិ​ចិន​ចេញចូល​កម្ពុជា ដោយ​សេរី និង​មិន​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជាប់​ផុង​ក្នុង​តំបន់​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា ក្នុង ប្រទេស​ចិន​នោះ គឺ​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា គ្មាន​សមត្ថភាព និង​មិន​យកចិត្តទុកដាក់​ជួយ​ពលរដ្ឋ របស់​ខ្លួន​នោះ​ទេ។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​លោក រ៉ុង ឈុន ថ្លែង​ថា ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​មិន​សមស្រប​ទៅ​នឹង​ស្ថានការណ៍​ដែល​កំពុង​កើតឡើង និង​ការ​ព្រួយបារម្ភ​របស់​ពិភពលោក​នោះ​ឡើយ​។ លោក​បន្ត​ថា ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស​មួយ​រូប លោក ហ៊ុន សែន គួរតែ​គិត​គួរ​អំពី​សុខទុក្ខ និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ព្រោះ​ក្នុង​ករណី​ថ្លោះធ្លោយ​បណ្ដាល​ឱ្យ​មានការ​ចម្លង​វីរុស​កូរ៉ូណា​ថ្មី​នេះ​នៅ​កម្ពុជា គឺ​នឹង​ធ្វើ​ឱ្យ​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ជាង​ការ​អះអាង​របស់​រដ្ឋាភិបាល​ទៅ​ទៀត​។

ប្រធាន​សហភាព​សហជីព​កម្ពុជា​រូប​នេះ ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើងវិញ ក្នុង​ការ​ផ្អាក​ជើង​ហោះហើរ​ពី​ប្រទេស​ចិន និង​រក​វិធីសាស្ត្រ​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​ខ្មែរ ដូច​រដ្ឋាភិបាល​ប្រទេស​ដទៃ​ទៀត​កំពុងតែ​ធ្វើ​យ៉ាង​ដូច្នេះ​ដែរ៖ «ការ​លើកឡើង​គ្រាន់តែ​ជា​ការ​បិទបាំង​និង​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​ជួនកាល​យើង​មើល​ឃើញ​ថា យើង​អាច​ខ្វះ​ធនធាន ខ្វះ​សមត្ថភាព​ក្នុង​ការ​ជម្លៀស​ក្នុង ការ​ទប់ស្កាត់។ ទី​២ យើង​ឃើញ​ថា វា​មិន​ខូចការ​ទំនាក់ទំនង​អី​ទេ ក្នុង​ការ​បិទ​ជើង​ហោះហើរ​ជាមួយ​ចិន​បណ្ដោះអាសន្ន ហើយ​សេដ្ឋកិច្ច​ក៏​មិន​ប៉ះពាល់​ធំ​ដំ​ដែរ។ ប៉ុន្តែ​ផ្ទុយទៅវិញ​នៅ​ពេល​ពលរដ្ឋ ប្រឈម គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​ខ្លាំង​មែនទែន។ ឧទាហរណ៍​ថា ជំងឺ​នេះ​វាយលុក​ខ្លាំង​នៅ​តាម​បណ្ដា​រោងចក្រ​ជាច្រើន ដូច្នេះ​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ហើយ។

ជាមួយ​គ្នា​នេះ លោក រ៉ុង ឈុន ទទួល​ស្គាល់​ថា ប្រទេស​កម្ពុជា នៅ​មាន​ភាព​ទន់ខ្សោយ​ផ្នែក​ប្រព័ន្ធ សុខាភិបាល និង​មិនបាន​ត្រៀមខ្លួន​គ្រប់គ្រាន់​សម្រាប់​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ រលាក​សួត​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា ដូចគ្នា​នឹង​សេចក្ដី​ប្រកាស​របស់​អង្គការ​សុខភាព​ពិភពលោក​(WHO)​ដែរ៖ «នៅ​កម្ពុជា បើ​យើង​មើល​ទៅលើ​ប្រព័ន្ធ​សុខាភិបាល​នៅ​ខ្សោយ​មែនទែន ក្នុង​ការពារ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ ព្រោះ​យើង​មើល​ឃើញ​កន្លង​មក​ហើយ​ថា ការ​ព្យាបាល​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់​ទំនុក​ចិត្ត​ហើយ​គ្រូពេទ្យ មួយ​ចំនួន​ខ្វះ​សមត្ថភាព​និង​ខ្វះ​ការទទួលខុសត្រូវ​ដែល​តែងតែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ចេញទៅ​ព្យាបាល​នៅ​ប្រទេសជិតខាង»

លោក ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៣០ មករា​ថា អាជ្ញាធរ​គ្មាន​វិធានការ​បិទ​ជើង​ហោះហើរ និង​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ពី​ប្រទេស​ចិន​នោះ​ទេ ដោយ​លោក​អះអាង​ថា វិធានការ​នេះ​គឺ​ស្មើនឹង​សម្លាប់​សេដ្ឋកិច្ច​កម្ពុជា និង​កាត់បន្ថយ​ទំនាក់ទំនង​ជាមួយ​ចិន​។ លោក ហ៊ុន សែន ក៏​អំពាវនាវ​កុំ​ឱ្យ​និស្សិត​ខ្មែរ​វិល​មក​កម្ពុជា​វិញ ដោយ​ត្រូវ​នៅ​រួមសុខ​រួម​ទុក្ខ​ជាមួយ​ប្រជាជន​ចិន ហើយ​លោក​ថែមទាំង អំពាវនាវ​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ភ័យ​ជ្រុល​ហួស​ហេតុ​ពេក។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​សម្រាប់​ការអភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ពិចារណា​ឡើងវិញ​ក្នុង​ការ​ផ្អាក​ជើង​ហោះហើរ​ពី​ខេត្ត​មួយ​ចំនួន​របស់​ចិន​ដែល​កំពុង​រាលដាល​វីរុស​កូរ៉ូណា និង​ជម្លៀស​ពលរដ្ឋ​ខ្មែរ​មក​កម្ពុជា​វិញ ព្រោះ​អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​ប្រកាស​ដាក់​ពិភពលោក​ក្នុង​ភាព​អាសន្ន​ដោយសារ​វីរុស​កូរ៉ូណា។ លោក​យល់​ថា ការដែល​រដ្ឋាភិបាល​កម្ពុជា ជួយ​ពលរដ្ឋ​ខ្មែរ​ឱ្យ​មាន​សុវត្ថិភាព​គេច​ផុត​ពី​ការ​ឆ្លង វីរុស​កូរ៉ូណា គឺជា​ការ​ជួយ​សម្រាល​បន្ទុក​របស់​រដ្ឋាភិបាល​ចិន និង​ពិភពលោក ហើយ​គ្មាន​ខូចខាត សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​និង​ប៉ះពាល់​ទំនាក់ទំនង​ជាមួយ​ចិន​ឡើយ​។ លោក យង់ គិមអេង សង្កេត​ឃើញ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​សព្វថ្ងៃ មិន​ពឹង​ផ្អែកលើ​ភ្ញៀវ​ទេសចរណ៍​ចិន​នោះ​ទេ ប៉ុន្តែ​ពឹងផ្អែក​ខ្លាំង ទៅលើ​ការនាំចេញ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប៖ «បើ​យើង​ការពារ ពលរដ្ឋ​ឱ្យ​មាន​សុខភាព​ល្អ​បាន គឺ​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​យើង​កើន​ឆាប់រហ័ស​វិញ បន្ទាប់ពី​វីរុស​ត្រូវ​បាន​គេ​ទប់ស្កាត់។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល នឹង​មាន​ការ​គិត​គូរ​បន្ថែម​ទៀត បន្ទាប់ពី​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស»

កាលពី​ថ្ងៃ​យប់​ថ្ងៃ​ទី​៣០ ខែ​មករា អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចេញ​សេចក្តី​ប្រកាស ដាក់​ពិភពលោក​ក្នុង​ភាព​អាសន្ន​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី ក្រោយ​ពិនិត្យ​ឃើញ​ថា មេរោគ​បង្ក​ឱ្យ​រលាក​សួត​នេះ បាន​សម្លាប់​មនុស្ស និង​ឆ្លង​រីក​រាលដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស កើន​ឡើងជា​លំដាប់​យ៉ាង​ឆាប់រហ័ស រហូត​ឆ្លង​ដល់​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​។ អង្គការ​សុខភាព​ពិភពលោក មាន​ក្តី​កង្វល់​ខ្លាំង​បំផុត​ចំពោះ​សក្ដានុពល​ភាព​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​ដ៏​កាច​សាហាវ​នេះ​ទៅកាន់​ប្រទេស​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ និង​មិនបាន​ត្រៀមខ្លួន​គ្រប់គ្រាន់​សម្រាប់​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​ថ្មី​នេះ​។ អង្គការ​សុខភាព​ពិភពលោក ណែនាំ​ឱ្យ​ប្រទេស​នានា ធ្វើ​សកម្មភាព​រួមគ្នា ដើម្បី​ប្រឆាំង​ជំងឺ​ឆ្លង​នេះ។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា គ្មាន​ការពិចារណា​ឡើងវិញ​ក្នុង​ផ្អាក​ជើង​ហោះហើរ និង​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញពី​ចិន​នោះ​ទេ ហើយ​អ្វី​ដែល​អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​នោះ គឺ​កម្ពុជា បាន​ត្រៀមខ្លួន និង​អនុវត្ត​រួចរាល់​ហើយ ដើម្បី​បង្ការ និង​ទប់ស្កាត់​មេរោគ​នេះ៖ «ប្រទេស​កម្ពុជា យើង​បាន​ត្រៀម​អស់ហើយ​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​នៅ​គ្រប់ពេលវេលា​ទាំង​អស់ហើយ​នៅ​ក្នុង​សំណើ​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​ឱ្យ​យើង​តម្លាភាព​ហើយ តាមពិត​កម្ពុជា គឺជា​ប្រទេស​តម្លាភាព​បំផុត​ហើយ​។​យើង​ផ្លាស់ប្ដូរ​ព័ត៌មាន​អ្វី​ដែល​យើង​បាន​រក​ឃើញ​ភ្លាម យើង​ផ្ដល់​ដល់​ប្រជាជន​និង​ដល់​អង្គការ​សុខភាព​ពិភពលោក និង​ប្រទេស​នានា​ទាំងអស់»

មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​រូប​នេះ ឱ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​មករា កម្ពុជា​មិន ទាន់​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​នោះ​ទេ ក្រៅពី​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ព្រះ​សីហនុ ហើយ​ដែល​កំពុង​មាន​ស្ថានភាព​សុខភាព​ល្អ​ធម្មតា​នោះ។

ជំងឺ​រលាក​ប្រព័ន្ធ​ដង្ហើម​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នេះ បាន​ផ្ទុះឡើង​នៅ​ទីក្រុង​វូហាន ខេត្ត​ហ៊ូបេ (Hubei) ប្រទេស​ចិន ចាប់​តាំង​ពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​។ គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​មករា វីរុស​កូរ៉ូណា​ថ្មី​នេះ បាន សម្លាប់​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន​ជាង ២​រយ​នាក់ និង​បាន​ឆ្លង​ទៅ​មនុស្ស​ជិត ១​ម៉ឺន​នាក់​ហើយ​។ ចំណែក​ប្រទេស​ចំនួន​២០ បានសម្រេច​ជម្លៀស​ប្រជាជន​របស់​ខ្លួន​ចេញពី​ប្រទេស​ចិន ដើម្បី​គេច​ពី​វីរុស​កូរ៉ូណា ហើយ​មានតែ​រដ្ឋាភិបាល​កម្ពុជា​ទេ ដែល​ទុក​ពលរដ្ឋ​ខ្មែរ​ឱ្យ​បន្ត​ស្នាក់នៅ​ប្រទេស​ចិន ដើម្បី​រួមសុខ​រួម​ទុក្ខ​ជាមួយ​ប្រជាជន​ចិន ក្រោម​ហេតុផល​ថា ជឿជាក់​លើ​ចិន​ក្នុង​ការ​គ្រប់គ្រង​ស្ថាន ការណ៍​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

wake up and standup to remove this deadly Hun Sen's dictatorvirus before it widespread to others....start now....

It's only a stupid thug on this planet that no one leaders can do like him"no one above him=jungle man"with no any genius English dictionary words can describe.How this horrible jungle man can responses to the deadly zombie coronavirus outbreaks across the globe?his answers is"NOTHING"and he fought back to a young woman who asked him why this tmil govm't didn't cancels all flies from China and why?because khme pple fears and concerning about new China deadly zombie coronavirus is widespread around the world with killed hundreds of pple+11,000 more pple worldwide infected by this deadly virus ,and almost every countries banning all flies from China,but except only one Cambodia puppet govm't won't cancels all flies from China.Recent day the Khmer official reported more than 3 thousands of Chinese pple fled from Wuhan city to Cambodia in the last 10 days after deadly virus breakout and so on.But,tmi Hun Sen was so mad to a young woman who asked him ,and this mad man fought back to her and ask her...how many Khmer pple infecting this virus,or how many pple are dying right now?is nothin...nothin...and why u pple fears the tiger's poop rather than a tiger?and its said the tiger isn't fear and u pple fears the tiger's poop"ridiculous".And this mad man repeated that claimed more than 20 Cambodian students staying in Wuhan city,he'll has no plans to evacuate all those students.He was repeated that,if he wants to bring those students back home,there could be put his puppet govm't and China in bad relationship,because his rogue puppet economic are relying on China.On the other hand,he said why we leave our best friend during a bad situation like this is not good,so we have to stick around with them no matter what the situation it is.This jungle man forgotten about those 20 pple as the student...they are not a medical doctor that can help Chinese pple...there only 20 students how they can help with 1.445 billion Chinese pple?that's stupid moron ever.Ok,khmer pple please ask this stupid moron why he and his family didn't go to help the Chinese pple who facing this deadly coronavirus rather than leave those 20 innocent pple in harm way and why??????.

Feb 01, 2020 02:01 PM

គេហទំព័រ​ទាំងមូល