មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ ព្រមានរបបក្រុងភ្នំពេញ អំពីផលវិបាកកាន់តែធ្ងន់ជាងបាត់ត្រឹមតែ EBA 20%។ ចំណែកឯ អ្នកវិភាគនយោបាយ និងសង្គម យល់ឃើញថា ផលវិបាកនេះ នឹងរឹតតែធ្វើឲ្យកម្ពុជា ជួបបញ្ហាបន្ថែម ទៅលើវិបត្តិសេដ្ឋកិច្ច ដោយសារតែជំងឺកូវីដ-១៩។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ប្រាប់អាស៊ីសេរី នៅថ្ងៃទី៥ ខែសីហាថា លោក ហ៊ុន សែន យល់ខុសធ្ងន់មួយ អំពីស្ថានភាពដកប្រព័ន្ធអនុគ្រោះពន្ធ EBA មួយផ្នែក ពីកម្ពុជារបស់គណៈកម្មការអឺរ៉ុបនោះ។ លោកបន្ថែម លោក ហ៊ុន សែន ប្រហែលគិតថា គណៈកម្មការអឺរ៉ុប ដក EBA ត្រឹមតែ ២០% រួចហើយលែងដកទៀត ទើបរបបក្រុងភ្នំពេញហ៊ានចាប់ខ្លួនមេសហជីពកម្មករលោក រ៉ុង ឈុន និងអ្នកដទៃទៀតយ៉ាងរំភើយបែបនេះ៖ « គណៈកម្មការអឺរ៉ុប ដកតែ ២០ % សិនបែបនេះ គឺគេធ្វើសម្បទានឲ្យកម្ពុជានោះទេ ! តាមពិតគេត្រូវដកច្រើនជាងនេះឆ្ងាយណាស់ ព្រោះកម្ពុជាបានរំលោភលក្ខខណ្ឌអនុគ្រោះពន្ធយ៉ាងច្រើនសន្ធឹក។ គណៈកម្មការអឺរ៉ុបបានប្រាប់ពួកយើងខ្ញុំថា គេធ្វើបែបនេះ គឺដោយសារចង់ទុកឱកាសឲ្យលោក ហ៊ុន សែន បានកែខ្លួន » ។
ក្នុងករណីដែលមិនកែខ្លួនបែបនេះ លោក ប្រ៊ែដ អាដាម ថាកម្ពុជាចៀសមិនផុតពីវិធានការបន្ថែម មិនមែនត្រឹមតែពីសហភាពអឺរ៉ុបទេ តែពីសហគមន៍អន្តរជាតិទាំងមូលផង៖ «គណៈកម្មការអឺរ៉ុប ប្រាប់យើងខ្ញុំបន្ថែមទៀតថា ពួកគេបានត្រៀមបម្រុងវិធានការធ្ងន់ជាងនេះ ដើម្បីចាត់ការកម្ពុជា បើស្ថានការណ៍កាន់តែអាក្រក់បែបនេះ»។
ការព្រមានរបស់មន្ត្រីជាន់ខ្ពស់អន្តរជាតិផ្នែកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ធ្វើឡើងស្របពេលដែលកាលកំណត់ ក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា នឹងចូលជាធរមាននៅ ៦ថ្ងៃទៀតប៉ុណ្ណោះ។
គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១២ ខែកុម្ភៈ សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា ដោយសារការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ។ គណៈកម្មការនេះ ទុកពេលជាច្រើនខែ ឲ្យរបបក្រុងភ្នំពេញស្ដារស្ថានភាពអាក្រក់នេះឡើងវិញ។
ប៉ុន្តែ រហូតមកដល់ពេលនេះ គណៈកម្មការនេះ បញ្ជាក់ប្រាប់អាស៊ីសេរី ថាគ្មានឃើញការវិវឌ្ឍជាដុំកំភួនណាមួយ ដែលអាចធ្វើឲ្យគណៈកម្មការអឺរ៉ុប អាចប្ដូរចិត្តបាននោះឡើយ។ ដូច្នេះ នៅថ្ងៃទី១២ ខែសីហាខាងមុខនេះ កម្ពុជានឹងបាត់ EBA ២០% ជាកំហិត។
លោក ប្រ៊ែដ អាដាម បន្តទៀតថា ការណ៍ដែលគណៈកម្មការអឺរ៉ុប មិនផ្លាស់ប្ដូរចិត្ត និងនៅតែដក EBA ពីកម្ពុជា គឺសបញ្ជាក់ឲ្យឃើញសហភាពអឺរ៉ុប លែងរវីរវល់រឿងកម្ពុជាដូចមុនទៀតហើយ។ លោកថា សហភាពអឺរ៉ុប បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជួយកម្ពុជាអស់រយៈពេលជាង ២០ឆ្នាំមកនេះ គឺខិតខំជួយស្ដារសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរមានជីវភាពគ្រាន់បើនឹងគេ។ ប៉ុន្តែ មិននឹកស្មានថា លោក ហ៊ុន សែន ធ្វើឲ្យអាក់សទ្ធារបស់សហគមន៍អន្តរជាតិ អស់បែបនេះសោះ។
លោក ប្រ៊ែដ អាដាម ថាការមានះរបស់លោក ហ៊ុន សែន ដែលមិនព្រមស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ រហូតធ្វើឲ្យបាត់ EBA មួយផ្នែក ក្នុងស្ថានភាពដែលប្រទេសកម្ពុជា កំពុងតែញាំញីដោយវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ បែបនេះ គឺវាលើសពីរឿងអកុសលបំផុតទៅទៀត សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ៖ « ខ្ញុំគិតថា រឿងមិនត្រឹមតែអកុសលទេ គឺវាគ្រោះថ្នាក់ខ្លាំងណាស់ ជាពិសេស ក្នុងពេលកំពុងជួបវិបត្តិដោយសារជំងឺឆ្លងជាសាកលនេះ ព្រោះសេដ្ឋកិច្ចកម្ពុជាកំពុងដាំក្បាលចុះស្រាប់ ការនាំចេញក៏ថយចុះយ៉ាងគំហុក ការផលិតតាមរោងចក្រក៏ធ្លាក់ចុះយ៉ាងខ្លាំង និងពលរដ្ឋជាច្រើនបាត់បង់មុខរបរ និងការងារធ្វើ។ ដូច្នេះ នេះគឺជាពេលវេលាដ៏អាក្រក់បំផុតមួយ ដែលប្រទេសមានសេដ្ឋកិច្ចទន់ខ្សោយដូចជាកម្ពុជា ប្រឹងពើងទ្រូង និងផ្គើនដាក់សហគមន៍អន្តរជាតិបែបនេះ » ។
ភាពផ្គើន និងពើងទ្រូងដាក់សហភាពអឺរ៉ុបនេះ លោក ហ៊ុន សែន ធ្លាប់អួតអាងជាប្រចាំទៅហើយ ថាទោះបាត់ EBA កុំថាឡើយ ២០% បើទោះបាត់ទាំងអស់ ក៏កម្ពុជាមិនស្លាប់ដែរ ព្រោះស៊ាំនឹងទណ្ឌកម្មអន្តរជាតិឆ្អែតទៅហើយ។ លោកក៏ធ្លាប់អះអាងថា មិនធ្វើតាមសហភាពអឺរ៉ុបទេ ព្រោះបើធ្វើតាម គឺដូចជាឱនក្បាលដាក់សហភាពអឺរ៉ុបពេក ដែលធ្វើឲ្យបាត់អធិបតេយ្យកម្ពុជា ជាដើម។ប៉ុន្តែ អ្នកវិភាគសង្គម និងនយោបាយ លោក គឹម សុខ ថាភាពមានះរបស់លោក ហ៊ុន សែន នេះមិនមែនដើម្បីការពារអធិបតេយ្យកម្ពុជាឯណានោះទេ គឺលោក ហ៊ុន សែន ចង់ការពារអំណាច និងផលប្រយោជន៍សម្រាប់ក្រុមគ្រួសារ និងបក្សពួករបស់ខ្លួនតែប៉ុណ្ណោះ។ លោក គឹម សុខ បន្ថែមទៀតថា ការបាត់បង់ EBA ២០% នេះ មានទំហំធំធេងជាងការស្មានរបស់លោក ហ៊ុន សែន ដែលថាតិចតួចនោះ៖ « ការដាក់ ២០ ភាគរយ មានតែតួលេខនៅលើមុខទំនិញទេ ប៉ុន្តែជាចិត្តសាស្ត្រវិញ មាន ៥០ - ៦០ភាគរយ យ៉ាងតិច ពីព្រោះដាក់ ២០ភាគរយ អ្នកវិនិយោគគេគិតហើយ ចុះពេលហ្នឹងដាក់ ២០ភាគរយ ចុះថ្ងៃស្អែក ឆ្នាំក្រោយ តើដាក់ប៉ុន្មានទៀតទៅ បើរដ្ឋាភិបាលនៅតែមិនវិលទៅកាន់ប្រជាធិបតេយ្យ។ ដូច្នេះហើយវាប៉ះពាល់ទៅដល់ទឹកចិត្តអ្នកវិនិយោគ។ អ្នកវិនិយោគគេមិនមានស្មារតីសុខស្រួល នៅក្នុងការរកស៊ីនៅប្រទេសកម្ពុជាទេ » ។
ស្របពេលដែលថ្ងៃដែលអនុវត្តសេចក្ដីសម្រេចដក EBA ជិតចូលមកដល់ របបក្រុងភ្នំពេញចាប់ផ្ដើមធ្វើទុក្ខបុកម្នេញ និងបង្ក្រាបប្រជាពលរដ្ឋ ដែលហ៊ានក្រោកតវ៉ាប្រឆាំងនឹងរបបនេះ កាន់តែខ្លាំង។ ការបង្ក្រាបនេះ ផ្ដើមចេញពីការចាប់ប្រធានសហជីពលោក រ៉ុន ឈុន និងចំណាត់ការរឹតត្បិតសិទ្ធិសេរីភាព ប្រជាពលរដ្ឋ មិនឲ្យចេញតវ៉ា។
លោក ប្រ៊ែដ អាដាម ថាក្នុងស្ថានភាពបែបនេះ សហគមន៍អន្តរជាតិ អាចដាក់សម្ពាធរបបក្រុងភ្នំពេញបាន ដោយរូបភាពនៃការផ្ដាច់ជីពចររបស់មន្ត្រីគណបក្សកាន់អំណាច។ ការផ្ដាច់ជីពចរនេះ គឺលោកសំដៅលើទណ្ឌកម្មលើបុគ្គល ក្នុងជួរថ្នាក់ដឹកនាំនៃរបបសព្វថ្ងៃ ដូចជាការបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការជាដើម ព្រោះមន្ត្រីគ្រាក់ៗ រួមទាំងក្រុមគ្រួសារត្រកូលហ៊ុនផង សុទ្ធតែមានទ្រព្យនៅបរទេសយ៉ាងសន្ធឹក៖ « ខ្ញុំថាវិធីដែលមានប្រសិទ្ធភាពបំផុត គឺតាមរកប្រភពនៃអំពើពុករលួយ ដែលមន្ត្រី និងអ្នកទាំងអស់នោះប្រព្រឹត្ត និងប្រភពទ្រព្យសម្បត្តិពួកគេ។ ការហាមឃាត់ការធ្វើដំណើរជាការសំខាន់មួយដែរ ប៉ុន្តែ អ្វីដែលសំខាន់ជាងនេះ គឺការតាមរកប្រភពគណនីធនាគាររបស់ពួកគេ ដែលលាក់ទុកនៅក្រៅប្រទេស។ មានតែធ្វើបែបនេះទេ ទើបធ្វើឲ្យអ្នកទាំងនោះដឹងខ្លួន និងឈឺចាប់ » ។
ជាសារអំពាវនាវដល់សហគមន៍អន្តរជាតិ ដើម្បីចាត់ការលើមន្ត្រីរបបក្រុងភ្នំពេញ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានស្នើឲ្យសហគមន៍អន្តរជាតិ បន្ថែមវិធានការដាក់ទណ្ឌកម្ម និងសម្ពាធលើរបបក្រុងភ្នំពេញ ដោយផ្ដោតលើទណ្ឌកម្មបុគ្គលទាំងនេះ។
កន្លងមកយន្តការតាមរយៈច្បាប់ដាក់ទណ្ឌកម្មសាលកល ឬ the Global Magnitsky Act ត្រូវបានសហរដ្ឋអាមេរិក អនុវត្តលើមន្ត្រីគ្រាក់ នៃរបបក្រុងភ្នំពេញ ជាបណ្តើរៗ ហើយ។ រដ្ឋាភិបាលប្រទេសលោកសេរីមួយចំនួនទៀត ក៏កំពុងពិចារណាយន្តការនេះ កំពុងដាំក្បាលចុះស្រាប់ ការនាំចេញក៏ថយចុះយ៉ាងគំហុក ការផលិតតាមរោងចក្រក៏ធ្លាក់ចុះយ៉ាងខ្លាំង និងពលរដ្ឋជាច្រើនបាត់បង់មុខរបរ និងការងារធ្វើ។ ដូច្នេះ នេះគឺជាពេលវេលាដ៏អាក្រក់បំផុតមួយ ដែលប្រទេសមានសេដ្ឋកិច្ចទន់ខ្សោយដូចជាកម្ពុជា ប្រឹងពើងទ្រូង និងផ្គើនដាក់សហគមន៍អន្តរជាតិបែបនេះ»។
ភាពផ្គើន និងពើងទ្រូងដាក់សហភាពអឺរ៉ុបនេះ លោក ហ៊ុន សែន ធ្លាប់អួតអាងជាប្រចាំទៅហើយថា ទោះបាត់ EBA កុំថាឡើយ ២០% បើទោះបាត់ទាំងអស់ ក៏កម្ពុជាមិនស្លាប់ដែរ ព្រោះស៊ាំនឹងទណ្ឌកម្មអន្តរជាតិឆ្អែតទៅហើយ។ លោកក៏ធ្លាប់អះអាងថា មិនធ្វើតាមសហភាពអឺរ៉ុបទេ ព្រោះបើធ្វើតាម គឺដូចជាឱនក្បាលដាក់សហភាពអឺរ៉ុបពេក ដែលធ្វើឲ្យបាត់អធិបតេយ្យកម្ពុជាជាដើម។ ប៉ុន្តែ អ្នកវិភាគសង្គម និងនយោបាយ លោក គឹម សុខ ថាភាពមានះរបស់លោក ហ៊ុន សែន នេះមិនមែនដើម្បីការពារអធិបតេយ្យកម្ពុជាឯណានោះទេ គឺលោក ហ៊ុន សែន ចង់ការពារអំណាច និងផលប្រយោជន៍សម្រាប់ក្រុមគ្រួសារ និងបក្សពួករបស់ខ្លួនតែប៉ុណ្ណោះ។ លោក គឹម សុខ បន្ថែមទៀតថា ការបាត់បង់ EBA ២០% នេះ មានទំហំធំធេងជាងការស្មានរបស់លោក ហ៊ុន សែន ដែលថាតិចតួចនោះ៖ « ការដាក់ ២០ភាគរយ មានតែតួលេខនៅលើមុខទំនិញទេ ប៉ុន្តែជាចិត្តសាស្ត្រវិញ មាន ៥០ - ៦០ភាគរយ យ៉ាងតិច ពីព្រោះដាក់ ២០ភាគរយ អ្នកវិនិយោគគេគិតហើយ ចុះពេលហ្នឹងដាក់ ២០ភាគរយ ចុះថ្ងៃស្អែក ឆ្នាំក្រោយ តើដាក់ប៉ុន្មានទៀតទៅ បើរដ្ឋាភិបាលនៅតែមិនវិលទៅកាន់ប្រជាធិបតេយ្យ។ ដូច្នេះហើយវាប៉ះពាល់ទៅដល់ទឹកចិត្តអ្នកវិនិយោគ។ អ្នកវិនិយោគគេមិនមានស្មារតីសុខស្រួល នៅក្នុងការរកស៊ីនៅប្រទេសកម្ពុជាទេ » ។
ស្របពេលដែលថ្ងៃដែលអនុវត្តសេចក្ដីសម្រេចដក EBA ជិតចូលមកដល់ របបក្រុងភ្នំពេញចាប់ផ្ដើមធ្វើទុក្ខបុកម្នេញ និងបង្ក្រាបប្រជាពលរដ្ឋ ដែលហ៊ានក្រោកតវ៉ាប្រឆាំងនឹងរបបនេះ កាន់តែខ្លាំង។ ការបង្ក្រាបនេះ ផ្ដើមចេញពីការចាប់ប្រធានសហជីពលោក រ៉ុន ឈុន និងចំណាត់ការរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋមិនឲ្យចេញតវ៉ា។
លោក ប្រ៊ែដ អាដាម ថា ក្នុងស្ថានភាពបែបនេះ សហគមន៍អន្តរជាតិ អាចដាក់សម្ពាធរបបក្រុងភ្នំពេញបាន ដោយរូបភាពនៃការផ្ដាច់ជីពចររបស់មន្ត្រីគណបក្សកាន់អំណាច។ ការផ្ដាច់ជីពចរនេះ គឺលោកសំដៅលើទណ្ឌកម្មលើបុគ្គល ក្នុងជួរថ្នាក់ដឹកនាំនៃរបបសព្វថ្ងៃ ដូចជា ការបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការជាដើម ព្រោះមន្ត្រីគ្រាក់ៗ រួមទាំងក្រុមគ្រួសារត្រកូលហ៊ុនផង សុទ្ធតែមានទ្រព្យនៅបរទេសយ៉ាងសន្ធឹក៖ « ខ្ញុំថាវិធីដែលមានប្រសិទ្ធភាពបំផុត គឺតាមរកប្រភពនៃអំពើពុករលួយ ដែលមន្ត្រី និងអ្នកទាំងអស់នោះប្រព្រឹត្ត និងប្រភពទ្រព្យសម្បត្តិពួកគេ។ ការហាមឃាត់ការធ្វើដំណើរជាការសំខាន់មួយដែរ ប៉ុន្តែ អ្វីដែលសំខាន់ជាងនេះ គឺការតាមរកប្រភពគណនីធនាគាររបស់ពួកគេ ដែលលាក់ទុកនៅក្រៅប្រទេស។ មានតែធ្វើបែបនេះទេ ទើបធ្វើឲ្យអ្នកទាំងនោះដឹងខ្លួន និងឈឺចាប់ » ។
ជាសារអំពាវនាវដល់សហគមន៍អន្តរជាតិ ដើម្បីចាត់ការលើមន្ត្រីរបបក្រុងភ្នំពេញ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានស្នើឲ្យសហគមន៍អន្តរជាតិ បន្ថែមវិធានការដាក់ទណ្ឌកម្ម និងសម្ពាធលើរបបក្រុងភ្នំពេញ ដោយផ្ដោតលើទណ្ឌកម្មបុគ្គលទាំងនេះ។
កន្លងមកយន្តការតាមរយៈច្បាប់ដាក់ទណ្ឌកម្មសាលកល ឬ the Global Magnitsky Act ត្រូវបានសហរដ្ឋអាមេរិក អនុវត្តលើមន្ត្រីគ្រាក់ៗ នៃរបបក្រុងភ្នំពេញ ជាបណ្ដើរៗ ហើយ។ រដ្ឋាភិបាលប្រទេសលោកសេរីមួយចំនួនទៀត ក៏កំពុងពិចារណាយន្តការនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។