សកម្មជន​សិទ្ធិមនុស្ស​និង​ដីធ្លី​៨​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ

ដោយ ថា កិត្យា
2016-05-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អ៊ី សារ៉ុម (រូប​កណ្ដាល) នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត ថ្លែង​ប្រាប់​អ្នក​កាសែត នៅ​ពេល​ត្រូវ​បាន​ដោះលែង​ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Tha Kitya
លោក អ៊ី សារ៉ុម (រូប​កណ្ដាល) នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត ថ្លែង​ប្រាប់​អ្នក​កាសែត នៅ​ពេល​ត្រូវ​បាន​ដោះលែង​ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Tha Kitya
RFA/Tha Kitya

សកម្មជន​សិទ្ធិមនុស្ស​និង​ដីធ្លី​៨​នាក់ ត្រូវ​បាន​សមត្ថកិច្ច ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ហើយ​​នៅ​ថ្ងៃ​ទី​៩ ឧសភា បន្ទាប់​ពី​ពួកគេ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​តាំង​ពី​ព្រឹក​​ម៉ោង​ប្រមាណ​៩ ក្នុង​ពេល​ពួកគេ​ចូលរួម​យុទ្ធនាការ​ថ្ងៃច័ន្ទពណ៌ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​មន្រ្តី គ..ប ដែល​កំពុង​ជាប់​ឃុំ។

អ្នក​ទាំង​​៨​​ដែល​​ត្រូវ​បាន​​​ដោះលែង​​នោះ រួម​មាន​នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត លោក អ៊ី សារ៉ុម នាយក​រង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លីកាដូ លោក ថាវ គឹមសាន និង​ពលរដ្ឋ​បុរីកីឡា អ្នកស្រី សរ ស៊ន ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ (LICADHO) ជា​ជន​បរទេស គឺ​កញ្ញា អាណា (Anna) លោក ម៉ាសៀស (Mathias) រួម​នឹង​សកម្មជន​បឹងបក់​៣​នាក់ គឺ​លោកស្រី បូវ សោភា លោកស្រី គង់ ចន្ថា និង​កញ្ញា សុង ស្រីលាភ។

នៅ​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា សមត្ថកិច្ច​រដ្ឋាភិបាល​​ បាន​ឃាត់​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ចំនួន​៨នាក់ ហើយ​បាន​សាកសួរ​ពួកគេ​តាំង​ពី​ម៉ោង​ប្រមាណ​៩​ព្រឹក រហូត​ដល់​ម៉ោង​ប្រមាណ​៧​យប់

សកម្មភាព​ឃាត់​ខ្លួន​នាយករង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លីកាដូ (LICADHO) លោក ថាវ គឹមសាន (រូប​កណ្ដាល​អាវ​ខ្មៅ) នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក្នុង​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo/LICADHO
សកម្មភាព​ឃាត់​ខ្លួន​នាយករង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លីកាដូ (LICADHO) លោក ថាវ គឹមសាន (រូប​កណ្ដាល​អាវ​ខ្មៅ) នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក្នុង​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo/LICADHO Photo/LICADHO

មន្ត្រី​សិទ្ធិមនុស្ស​ដែល​ចូលរួម​ឃ្លាំមើល​ការ​ទាមទារ​​​នោះ លើក​ឡើង​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​ធ្លាក់​ដល់​ចំណុច​ធ្ងន់ធ្ងរ។ ទន្ទឹម​គ្នា​នេះ​ពួកគាត់​ថា ទង្វើ​របស់​រដ្ឋាភិបាល​ហាក់​ដូចជា​បារម្ភ​ជ្រុល ហើយ​ថា​ការ​រារាំង​របស់​សមត្ថកិច្ច​រឹត​តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​តានតឹង​កាន់​តែ​ខ្លាំង។

ពួកគេ​បញ្ជាក់​ថា បើ​គ្មាន​ការ​រារាំង​ទេ ពលរដ្ឋ​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រោះ​ថា​ពលរដ្ឋ​ក៏​មិន​ចង់​ឈរ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​នោះ​ដែរ។

ក្នុង​សកម្មភាព​​ប្រដាប់​ដោយ​ខែលរបស់សមត្ថកិច្ច​រាប់​រយ​នាក់ បាន​ដាក់​កម្លាំង​ចំនួន​៣​គោលដៅ ដើម្បី​រារាំង​មិន​ឲ្យ​យុទ្ធនាការ​នេះ​ហែ​ក្បួន​ទៅ​កាន់​ពន្ធនាគារ​ព្រៃស​បាន​ឡើយ។ ចំណែក​អភិបាល​រងរាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ថ្លែង​ប្រាប់​​អ្នកសារព៍ត៌មាន ថា ការ​ដាក់​កម្លាំង​ការ​ពារ​នេះ ក្នុង​គោល​បំណង​ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ ទប់​ស្កាត់​នូវ​ការ​មិន​គោរព​ច្បាប់​របស់​ពួក​អនាធិបតេយ្យ ឬ​ជា​ការ​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​មិន​អាច​ឲ្យ​ជន​ណា​ម្នាក់​ធ្វើ​រដ្ឋប្រហារ ឬ​បដិវត្ត​ពណ៌​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ។

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ ពណ៌​ខ្មៅ (Black Monday) ចាប់​ផ្ដើម​ជា​លើក​ដំបូង​នេះ​ធ្វើ​ច័ន្ទ ទី​៩ ឧសភា ក្នុង​បេសកកម្ម​តែ​មួយ​គត់ គឺ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ចំនួន ៤​រូប​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មួយ​រូប ដែល​កំពុង​ជាប់​ឃុំ​តាម​បណ្ដឹង​របស់​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

ចំណែក​​តាម​បណ្ដាញ​សង្គម​ហេ្វសប៊ុក (Facebook) ក៏​ឃើញ​មាន​អ្នក​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ តាម​រយៈ​ការ​ផ្សព្វផ្សាយ​សារ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​នោះ ហើយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្ដួចផ្ដើម​យុទ្ធនាការ​នេះ នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​ដទៃ​ទៀត រួម​ទាំង​សាធារណជន​ទូទៅ​ចូលរួម តាម​រយៈ​ការ​ស្លៀកពាក់​ពណ៌​ខ្មៅ​នៅ​រៀង​រាល់​ថ្ងៃ​ច័ន្ទ រហូត​ដល់​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង ៥​នាក់។

សូម​​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (11)
Share

អ្នក​អាន​អនាមិក

នយោបាយ ហ៊ុន សែន គ្មានគឹតអ្វី ក្រៅពី ខ្លាចបាត់បង់ អំណាច ! ទោះជាប្រព្រឹត្ត ល្បិចកលថោកទាប ក៏ហ៊ានធ្វើ ដែរ !

May 09, 2016 11:15 PM

អ្នក​អាន​អនាមិក

Just saw batman, x men, terminator, ninjas, men in black, and other super heroes wearing black to show support for the Cambodian people.

May 09, 2016 09:01 PM

អ្នក​អាន​អនាមិក

ប្តូរ Profil Facebook អាវពណ៌ខ្មៅម្តងមើល គេចាប់ដែរឬទេ?

May 09, 2016 01:33 PM

អ្នក​អាន​អនាមិក

ពី Phnom Penh

Hun Sen does not like protest, because the protest against him showing the world that people in Cambodia are unhappy. His diplomatic policy will be in trouble. With that said, his government will be facing a difficulty to seek for donation. No donation no government. Then everybody in the whole nation will stand up againsting him.

May 09, 2016 06:38 AM

He Bonnaret

ពី Phnom Penh

Black is beautiful. I'll wear black shirt all day.

May 09, 2016 06:14 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល