អ្នក​នៅ​បុរី​កីឡា​ទាមទារ​រក​យុត្តិធម៌

អ្នក​ភូមិ​សហគមន៍​បុរី​កីឡា បាន​ដើរ​ដង្ហែ​ក្បួន​ពី​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក យក​ញត្តិ​ទៅ​ដាក់​នៅ​មន្ទីរ​រដ្ឋ​សភា ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ផ្ដល់​ផ្ទះ​ឲ្យ​ពួក​គាត់ និង​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នក​ភូមិ ៨​នាក់​ដែល​តុលាការ​ចាប់​ខ្លួន​​កន្លង​មក នៅ​ព្រឹក​ថ្ងៃ​១០ ខែ​មករា ឆ្នាំ​២០១២។

2012.01.10

រូបថត​ដោយ ទីន ហ្សាការីយ៉ា

1
ពលរដ្ឋ​នៅ​តំបន់​បុរី​កីឡា អង្គុយ​ទាមទារ​នៅ​មុខ​ស្ថានទូត​អាមេរិក ប្រចាំ​ក្រុង​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​សង​សំណង និង​ដោះ​លែង​ពលរដ្ឋ​ដែល​ត្រូវ​ច្បាប់​ខ្លួន។

2
អតីត​យោធិន​ពិការ​នៅ​បុរី​កីឡា ចូល​រួម​តវ៉ា​នៅ​មុខ​ស្ថានទូត​អាមេរិក។

3
ពលរដ្ឋ​នៅ​បុរី​កីឡា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នៅ​មុខ​ស្ថានទូត​អាមេរិក។

4
ពលរដ្ឋ​នៅ​បុរី​កីឡា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នៅ​មុខ​ស្ថានទូត​អាមេរិក។

7
ពលរដ្ឋ និង​ក្មេងៗ​នៅ​បុរី​កីឡា អង្គុយ​លើក​បដា​ទាមទារ​សំណង និង​ស្នើ​ឲ្យ​តុលាការ​ដោះ​លែង​មនុស្ស​នៅ​មុខ​ស្ថានទូត​អាមេរិក។

8
ពលរដ្ឋ​លើក​បដា​ទាមទារ​សំណង និង​ស្នើ​ឲ្យ​តុលាការ​ដោះ​លែង​មនុស្ស​នៅ​មុខ​ស្ថានទូត​អាមេរិក។

5
ពលរដ្ឋ និង​ក្មេងៗ​នៅ​បុរី​កីឡា ដើរ​ដង្ហែ​ក្បួន​ទាមទារ​រក​យុត្តិធម៌​ចំពោះ​ការ​បណ្ដេញ​ចេញ នៅ​ផ្លូវ​សុធារស។

6
ក្មេងៗ​នៅ​បុរី​កីឡា ដើរ​ដង្ហែ​ក្បួន​ទាមទារ​រក​យុត្តិធម៌​ចំពោះ​ការ​បណ្ដេញ​ចេញ នៅ​ផ្លូវ​សុធារស។

9
ពលរដ្ឋ​នៅ​បុរី​កីឡា ដើរ​ដង្ហែ​ក្បួន​ទាមទារ​រក​យុត្តិធម៌​ចំពោះ​ការ​បណ្ដេញ​ចេញ​ពី​លំនៅ។

10
ប៉ូលិស​ហាម​ឃាត់​អ្នក​បុរី​កីឡា មិន​ឲ្យ​ដើរ​ក្បួន​នៅ​ក្បែរ​វត្ត​ភ្នំ។

អត្ថបទ​ដែល​ទាក់ទង

វីដេអូ​ដែល​ទាក់ទង

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jan 09, 2012 07:16 PM

ក្នុងករណីយ៉ាងណាក៏ដោយ សូមសម្ដេចជួយដល់ប្រជារាស្ត្រ និងកុមារទាំងនេះផង ។

Anonymous
Jan 13, 2012 01:35 PM

សូមសម្តេចជួយផងមានតែសម្តេចទេដែលជាទេវតាជួយពលរដ្ឋខ្មែរបាន។ គួរឲ្យអាណិតបំផុតគឺ កុមារា កុមារី ដែលគ្មានមិនបានដឹងអី ហើយរងគ្រោះដែរ ។ កូនគេ កូនយើង ក្មួយគេ ក្មួយយើង ចៅគេ ចៅយើង។ សង្ឃឹមខាងនិងមានដំណោះស្រាយពីសម្តេច។ ជូនពរសម្តេចមានសុខភាពល្អ និងទទួលបានជ័យជំនៈក្នុងអាណត្តិក្រោយៗទៀត

Anonymous
Jan 10, 2012 01:30 AM

Hun sen khmer crying like animal .i am waching i am crying too,this is something i never ever see befor I am so pity to thoes people and those people not even read or write in cambodian you should understand that, but those people not an animal .I would like to sending this to president of united states Obama please help cambodian people please put more pressure to phnom phen government

Anonymous
Jan 11, 2012 07:10 AM

Government benefit from the company, received money therefore they will not care for the poors. This will never end.