អ្នកការពារសិទ្ធិមនុស្សអន្តរជាតិវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្តធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ដោយសារការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីសំណាក់រដ្ឋាភិបាលចាស់នៃលោក ហ៊ុន សែន និងរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ទៅលើសិទ្ធិសេរីភាពពលរដ្ឋ។
ជាមួយគ្នានេះ អំពើហិង្សានយោបាយបានកើតមានឥតឈប់ឈរទៅលើសកម្មជននយោបាយ និងអ្នកបញ្ចេញមតិរិះគន់ ក្នុងគោលដៅបំបិទមាត់ពួកគេ មិនឱ្យរិះគន់ប្រឆាំងរដ្ឋាភិបាលតទៅទៀត។
សូមស្ដាប់ និងទស្សនាបទសម្ភាសន៍រវាងលោក យ៉ង ចាន់តារា ជាមួយលោក ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អំពីរឿងនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។