អ្នក​ស្រាវជ្រាវ៖ ប្រវត្តិសាស្ត្រ​នៅ​តែ​ចារ​ទុក​ថា លោក នួន ជា ជា​មេ​ដឹកនាំ​ប្រល័យ​ពូជសាសន៍

0:00 / 0:00

អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម លោក ឆាំង យុ ថ្លែង​ថា ប្រវត្តិសាស្ត្រ​នៅ​តែ​ចារ​ទុក​ថា លោក នួន ជា ជា​មេ​ដឹក​នាំ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ទោះ​ជា​លោក​មិន​សារភាព​កាល​ពី​នៅ​រស់​ក្ដី។

អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម បាន​ស្លាប់​ជា​បន្ត​បន្ទាប់ នៅ​ខណៈ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​មិន​ទាន់​បាន​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការ​ពិត​របស់​ខ្លួន​នៅ​ឡើយ។ ករណី​ចុង​ក្រោយ គឺ លោក នួន ជា អតីត​បង​ធំ​ទី២ និង​ជា​ប្រធាន​រដ្ឋសភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម។ អ្នក​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម លើក​ឡើង​ថា បើ​ទោះ​ជា​លោក នួន ជា មិន​បាន​ផ្ដល់​ការពិត ទង្វើ​ពិត​របស់​ខ្លួន​ក៏​ដោយ ក៏​មាន​ឯកសារ និង​សាក្សី​រស់​ជា​ច្រើន បង្ហាញ​ថា លោក នួន គឺ​ជា​មេ​ដឹកនាំ​មួយ​រូប​ក្នុង​ចំណោម​មេ​ដឹកនាំ​ដទៃ​ទៀត ដែល​បាន​សម្លាប់​មនុស្ស​នៅ​ក្នុង​របប​គ្រប់គ្រង​របស់​ខ្លួន។

តើ​លោក នួន ជា ជា​មនុស្ស​ប្រភេទ​ណា ហើយ​លោក​ត្រូវ​ទទួល​ខុស​ត្រូវ​យ៉ាង​ណា​ខ្លះ ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​កម្ពុជា?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង​បទ​សម្ភាសន៍​រវាង​លោក ទីន ហ្សាការីយ៉ា និង​លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា អំពី​បញ្ហា​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។