ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ប្ដេជ្ញាបន្តជួយដល់អតីតសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ខេត្តបាត់ដំបង ព្រះនាម ហន សុផាន្នី ដែលកំពុងជាប់ពន្ធនាគារ និងមានកំពុងមានជំងឺ។
សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យខេត្តបាត់ដំបង ព្រះនាម ហន សុផាន្នី គង់នៅវត្តដំរីស ក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ព្រះកាយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ហើយត្រូវបានមន្ត្រីតុលាការខេត្តមួយនេះបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមិថុនា ពីបទដឹកជញ្ជូន និងកាន់កាប់អាវុធដោយខុសច្បាប់ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។ ប៉ុន្តែកន្លងមក ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា តុលាការចាប់ព្រះសង្ឃដោយពុំបានស៊ើបអង្កេតច្បាស់លាស់ ពីព្រោះកាំភ្លើងដែលព្រះអង្គ ហន សុផាន្នី បង្ហោះនៅលើបណ្ដាញហ្វេសប៊ុក (FaceBook) កាលពីខែមេសា ឆ្នាំ២០១៧ នោះ ជាកាំភ្លើងជ័រសម្រាប់ក្មេងលេង ពុំមែនជាអាវុធដែលបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
