រដ្ឋសភា នឹងបើកកិច្ចប្រជុំអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីសហជីព និងផ្ដល់សេចក្ដីទុកចិត្តសមាសភាពសមាជិករដ្ឋាភិបាល ដែលត្រូវកែសម្រួលនៅព្រឹកថ្ងៃទី៤ ខែមេសា ខាងមុខ។
សេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលបានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី៣០ ខែមីនា បានសម្រេចរបៀបវារៈសម្រាប់កិច្ចប្រជុំសភាលើកទី៦ នីតិកាលទី៥ ចំនួន ៥ចំណុច។
ចំណុចទាំងនោះរួមមាន ពិនិត្យរបាយការណ៍កិច្ចប្រជុំសភា បោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញចំនួន ១រូប បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តសមាសភាពរដ្ឋាភិបាលដែលត្រូវបានកែសម្រួល និងបំពេញបន្ថែមចំនួន ២៦រូប និងពិភាក្សាអនុម័តសេចក្ដីព្រាងច្បាប់សហជីព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។