ជនជាតិ​អាមេរិក​ម្នាក់​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារា​កម្ពុជា​អាយុ ១៦​ឆ្នាំ​នៅ​ក្នុង​ខេត្ត​សៀមរាប

ដោយ ហេង រស្មី
2019-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្លាកសញ្ញា​នៃ​អង្គការសកម្មភាពដើម្បីកុមារ (APLE)
ស្លាកសញ្ញា​នៃ​អង្គការសកម្មភាពដើម្បីកុមារ (APLE)
អង្គការសកម្មភាពដើម្បីកុមារ (APLE)

តុលាការ​ខេត្ត​សៀមរាប​ថ្មីៗ នេះ បាន​ចោទ​ប្រកាន់​បុរស​ជនជាតិ​អាមេរិកកាំង​ម្នាក់​អាយុ ៥៦ឆ្នាំ មក​ពី​រដ្ឋ Massachusetts ពី​បទ​ទិញ​ពេស្យាចារ​កុមារ​ រូប​អាសអាភាស​កុមារ​ និង​ចាប់​រំលោភ​ បំពាន​ច្បាប់​ការ​ជួញ​ដូរ​មនុស្ស​ និង​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សកម្មភាព ដើម្បី​កុមារ ដែល​ហៅ​កាត់​ថា APLE​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២០ កក្កដា ឱ្យ​ដឹង​ថា ការ​ចោទ​ប្រកាន់​នេះ​បាន​ធ្វើឡើង​ក្រោយពី​ប៉ូលិស​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស ​និង​អតិជន​នៅ​ក្នុង​ខេត្ត​សៀមរាប បាន​នាំ​យក​បុរស​ជនជាតិ​អាមេរិក​ម្នាក់​មក​សារ​សួរ​នៅ​ក្នុង​ទីស្នាក់ការ​ប៉ូលិស​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារា​អាយុ ១៦ឆ្នាំ។ ជនសង្ស័យ​ត្រូវ​បាន​នាំ​ខ្លួន​ចេញ​ពី​ផ្ទះ​ជួល​របស់​លោក​មាន​ទីតាំង​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយដង្គំ ខេត្ត​សៀមរាប។​

ការ​ស៊ើបអង្កេត​ដែល​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​នេះ​បន្ទាប់​ពី​អង្គការ APLE ទទួល​ពាក្យ​បណ្ដឹង​ពី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ជំរុញ​អោយ​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​ជន​សង្ស័យ​ដែល​បាន​រស់​នៅ​ជាមួយ​ក្មេង​ប្រុស​កម្ពុជា​រហូត​ដល់​អ្នក​ទាំងពីរ​មាន​ទំនាក់​ទំនង​ស្និទ្ធស្នាល​ជាមួយ​គ្នា។

ប៉ូលិស​បាន​រក​ឃើញ​ថា មាន​ឧបករណ៍​មួយ​ចំនួន ដែល​រួម​មាន​ ទូរស័ព្ទ​ដៃ​ ឧបករណ៍​សម្រាប់​ជួយ​រំញ័រ​ ថ្នាំ​សម្រើប​ប្រភេទ Viagra ហើយ​និង​ទឹក​រំអិល Vaselin ដែល​វត្តុ​ទាំង​នោះ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ជន​សង្ស័យ​ ក្រៅពី​នោះ​ប៉ូលិស​ក៏បាន​រក​ឃើញ​រូបថត​អាក្រាត​របស់​កុមារា​កម្ពុជា​ជាច្រើន​សន្លឹក ដែល​​សមត្ថកិច្ច​បាន​រឹបអូស​ទុក​ជា​វត្ថុ តាង​ទៀត​ផង។

ការ​ចាប់​ខ្លួន​បុរស​ជនជាតិ​អាមេរិក​នេះ​បាន​កើត​មាន​ឡើង​ជា​លើក​ទី​១២ ហើយ​ទាក់​ទិន​និង​ករណី​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ​កម្ពុជា​ដែល​បាន​រក​ឃើញ​ដោយ​អង្គការ​សកម្មភាព ដើម្បី​កុមារ​ដែល​ហៅ​កាត់​ថា APLEក្នុង​រយៈ​ពេល ៧ខែ ឆ្នាំ២០១៩​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល