សំណុំ​រឿង​បុរស​​ចិន​ដែល​នាំ​លុយ​ចូល​ជិត​ ១លាន​ដុល្លារ​ត្រូវ​​បាន​បញ្ជូន​ទៅ​តុលាការ

0:00 / 0:00

សមត្ថកិច្ច​បាន​បញ្ជូន​បុរស​ជនជាតិ​ចិន​ដែល​ពាក់ព័ន្ធ​ករណី​នាំចូល​លុយ​ចំនួន​ជិត​មួយ​លាន​ដុល្លារ ដែល​គ្មាន​ប្រភព​ច្បាស់លាស់​នោះ ទៅ​តុលាការ​ក្រុង​ភ្នំពេញ​កាល​រសៀល​ថ្ងៃ​ទី​៣០ ឧសភា។

សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ថា សមត្ថកិច្ច​ចាប់ជន​ជនជាតិ​ចិន ឈ្មោះ លាវ ជីងឈីង (LIAO JINGQING) ដោយ​សង្ស័យ​ថា នាំចូល​លុយ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ពី​ប្រទេស​ចិន។

ប្រភព​ដដែល​បញ្ជាក់​ថា ជនសង្ស័យ​បាន​សារភាព​ថា គេ​ធ្លាប់​បាន​នាំ​លុយ​ពី​ទីក្រុង​ហុងកុង ចូល​មក​ប្រទេស​កម្ពុជា​ចំនួន​២​ដង គឺ​លើកទីមួយ​កាលពី​ថ្ងៃ​ទី​២៦​ខែ​ឧសភា និង​លើក​ទី​ពីរ​នៅ​ថ្ងៃ​ទី​២៩ ឧសភា តែ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែម្ដង។

សមត្ថកិច្ច​ក៏​ធ្លាប់​បង្ក្រាប​ករណី​ស្រដៀង​គ្នា​នេះ​ម្ដង​រួចហើយ​កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៣​នាក់ សង្ស័យ​ពី​បទ​នាំចូល​លុយ​ពី​ក្រៅ​ប្រទេស​យក​មក​សំអាត​នៅ​កម្ពុជា ចំនួន​៣​លាន ៥​សែន​២​ម៉ឺន​ដុល្លារ​អាមេរិក​(៣.៥២០.០០០)។

ជនសង្ស័យ​ទាំង​បី​នាក់​បាន​នាំ​លុយ​នោះ​មកពី​ទីក្រុង​ហុងកុង​ដែរ ហើយ​ពួកគេ​អះអាង​ថា គឺជា​លុយ​ដែល​ពួកគេ​ឈ្នះ​ល្បែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។