0:00 / 0:00
តុលាការខេត្តព្រះវិហារ បានកោះហៅតំណាងជនជាតិដើមភាគតិចកួយ ៤រូប និងបុគ្គលិកអង្គការពន្លកខ្មែរម្នាក់ ឲ្យចូលបំភ្លឺ នៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ ក្នុងសំណុំរឿងឃាត់គ្រឿងចក្រក្រុមហ៊ុនស្ករអំពៅចិនខុសច្បាប់ ដែលប្រព្រឹត្តឡើងកាលពីចុងឆ្នាំ២០១៤។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកចំណាត់ការនេះថា គំរាមកំហែង បំបាក់ស្មារតី មន្ត្រីអង្គការសង្គមស៊ីវិល ដែលតែងចុះឃ្លាំមើលពីការរំលោភសិទ្ធិ និងដីធ្លីរបស់ជនជាតិដើមភាគតិច ពីសំណាក់ក្រុមហ៊ុនចិន។
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី ម៉ៅ សុធានី ដូចតទៅ
