#រូបត្លុកនយោបាយ៖ ភាពផ្ទុយគ្នារវាង «ពាក្យសម្ដី និង ការពិត»

សូមប្រិយមិត្ត ចូលរួមដាក់ចំណងជើងឱ្យរូបត្លុកនេះទាំងអស់គ្នា…!

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធរក្រុងភ្នំពេញ នៅតែបន្តធ្វើទុក្ខបុកម្នេញដល់សកម្មជនបរិស្ថាន សកម្មជននយោបាយ សូម្បីតែជនភៀសសឹក ដែលកំពុងបាត់បង់ផ្ទះសម្បែងដោយសារសង្គ្រាមឈ្លានពានពីប្រទេសថៃ ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួន និងគំរាមកំហែង មិនឱ្យនិយាយការពិតដែរ។

លោក ហ៊ុន ម៉ាណែត បានប្រកាសក្ដែងៗនៅលើវេទិកាសាធារណៈថា ការបញ្ចេញមតិ ជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ព្រោះពលរដ្ឋក៏ចេះឈឺចាប់ពីបញ្ហាទឹកដី ដែលប្រទេសជិតខាង កំពុងឈ្លានពាន។

ប៉ុន្តែកាលពីថ្ងៃទី១៧ ខែឧសភា អាជ្ញាធរក្រុងភ្នំពេញ បានចាប់ខ្លួនកញ្ញា ខែម ស្រីមុំ ដោយសារកញ្ញាជាអ្នកចែកចាយព័ត៌មានពីបញ្ហាព្រំដែន និងរឿងរ៉ាវអយុត្តិធម៌នៅក្នុងសង្គម ដ៏សកម្មម្នាក់តាមបណ្ដាញសង្គមហ្វេសប៊ុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។