ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ដាក់​ឲ្យ​ចៅក្រម​ម្នាក់ និង​ព្រះរាជអាជ្ញា​ចំនួន​៥​នាក់​ចូល​និវត្តន៍

ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់​ឲ្យ​ចៅក្រម​ម្នាក់ និង​ព្រះរាជអាជ្ញា​ចំនួន​៥​នាក់​ចូល​និវត្តន៍។ ចៅក្រម​និង​ព្រះរាជអាជ្ញា​ទាំងនោះ​រួមមាន ចៅក្រម លោក ជួន ស៊ុនឡេង និង​ព្រះរាជអាជ្ញា លោក ទិត សុទ្ធី លោក កាន់ ឈឺន លោក អ៊ុក ទូច លោក សោ សាវុធ និង​លោក គង់ សែត ចូល​និវត្តន៍​ចាប់ពី​ថ្ងៃ​ទី​១ វិច្ឆិកា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។