ដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ បានកាត់ទោសជនជាតិចិន ៥នាក់ ក្នុងម្នាក់ៗ ឲ្យជាប់ពន្ធនាគារ ១ឆ្នាំ និងផាកពិន័យជាប្រាក់ចំនួន ៥រយដុល្លារ ពីបទចាប់ជំរិតទារប្រាក់។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ឃុន សូណា ត្រូវបានកាសែតខ្មែរថែម៍ (Khmer Times) ដកស្រង់ប្រសាសន៍ ឲ្យដឹងថា ទណ្ឌិតទាំង ៥នាក់នោះ បានចាប់បង្ខាំងមនុស្សខុសច្បាប់ ដោយជំរិតទារប្រាក់ចំនួន ២ម៉ឺន ៦ពាន់ដុល្លារ។
លោក ឃុន សូណា បន្តថា កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មេក្លោងចិនម្នាក់ ឈ្មោះ វ៉ង ចិនបូ (Wang Jinbo) អាយុ ៤៩ឆ្នាំ បានដឹកនាំមិត្តភ័ក្ត្រមួយក្រុម ទៅភោជនីយដ្ឋានមួយនៅ សង្កាត់ចំការមន ក្រុងភ្នំពេញ ដើម្បីបង្ខំឱ្យម្ចាស់ហាងនោះ សងប្រាក់ជំពាក់ចំនួន ២ម៉ឺន ៦ពាន់ដុល្លារ។ ប៉ុន្តែនៅពេលនោះ ម្ចាស់ហាង បានចាកចេញទៅប្រទេសចិនបាត់ ហើយក្រុមឧក្រិដ្ឋជន ក៏ទៅចាប់ឃុំខ្លួនអ្នកចាត់ចែងទូទៅឈ្មោះលោក ជិន វ៉េងហុង (Chin Weihong) ដោយបង្ខាំងទុកនៅក្នុងភោជនីយដ្ឋាន និងទាមទារឲ្យសងប្រាក់ជំនួស ជាថ្នូរនឹងការដោះលែង។
ទណ្ឌិតទាំង ៥នាក់ នោះ រួមមាន ឈ្មោះ វ៉ង ចិនបូ (Wang Jinbo) ចៃ ហ្គូក (Jai Giug) តាន់វ៉េ (Tan Wei), លីហ្យី យ៉ាន (Li Ji Yan) និង ស៊ុន ហ្សីន (Sun Xin)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។