សាលាឧទ្ធរណ៍នៅរសៀលថ្ងៃទី២៣ ធ្នូ បើកសវនាការជំនុំជម្រះលើបណ្ដឹងសាទុក្ខ របស់អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូប ពាក់ព័ន្ធនឹងបទ ចោទពីរឿង «ផលិត និងកាន់កាប់រូបភាពអាសអាភាស»។
បណ្ដឹងសាទុក្ខនេះ បន្ទាប់ពីអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ បានប្ដឹងសាទុក្ខកាលពីថ្ងៃទី១៤ ខែតុលាកន្លងទៅ ដើម្បីស្នើសុំឱ្យតុលាការជាន់ខ្ពស់មួយនេះ បដិសេធចោលសាលក្រមចាត់របៀបរបស់តុលាការក្រុងភ្នំពេញដែលតម្រូវឱ្យស៊ើបអង្កេតសំណុំរឿងនេះបន្ថែមទៀត និងស្នើសុំឲ្យទម្លាក់ចោលការចោទប្រកាន់ទាំងស្រុង។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចំនួន ៣៧ស្ថាប័ន ចេញសេចក្ដីថ្លែងការណ៍រួមគ្នា អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងអ្នកសារព័ត៌មាន និងចាត់វិធានការវិជ្ជមាន ជាបន្ទាន់ ដើម្បីបើកលំហសេរីភាពសារព័ត៌មានឡើងវិញ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឆ្លើយតបថា ការសំណូមពរនេះ គឺមិនអាចធ្វើទៅរួចនោះទេ។
មុនសវនាការនេះ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិផ្នែកសារព័ត៌មាន និងសិទ្ធិមនុស្ស ស្នើសុំឱ្យតុលាការទម្លាក់ចោលបទចោទលើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ និងបញ្ឈប់ជាបន្ទាន់នូវការយាយី ការឃុំខ្លួន ការគំរាមកំហែង បំភិតបំភ័យ និងការរើសអើងលើអ្នកសារព័ត៌មានឯករាជ្យ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។