លោកបានឲ្យគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ បានចែងថា ក្រុមហ៊ុនឬបុគ្គលទាំងឡាយណាដែលប្រកាន់រើសអើងប្រឆាំងនឹងកម្មករ បុគ្គលិក ឬអ្នកដែលដាក់ពាក្យរកការធ្វើ ហើយដោយគ្រាន់តែអ្នកទាំងនោះជាជនពិការ នឹងត្រូវទោសទណ្ឌពិន័យជាទឹកប្រាក់។ ហើយលោករដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អ៊ិត សំហេង សំណូមពរឲ្យរដ្ឋសភាអនុម័តច្បាប់ដ៏សំខាន់នេះឲ្យបានឆាប់ៗ។
គួរបញ្ជាក់ថា ច្បាប់ការពារផលប្រយោជន៍ជនពិការនៅតាមកន្លែងធ្វើការនេះ ត្រូវបានព្រាងឡើងតាំងតែពីឆ្នាំ១៩៩៦មកម្ល៉េះ ហើយត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តនៅឆ្នាំ២០០៧៕
