នាយក​រដ្ឋមន្ត្រី​ព្រមាន​ពី​រឿង​ភ្នាល់​បាល់​ទាត់​ពិភពលោក

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ មិថុនា មិន​ឲ្យ​ទូរ​ទស្សនិកជន​និយម​កីឡា​បាល់​ទាត់​នាំ​គ្នា​ភ្នាល់​ដាក់​លុយកាក់ ដោយ​ខុស​ច្បាប់​នោះ​ទេ នៅ​ពេល​ការ​ប្រកួត​រើស​ជើង​ឯក​ដណ្ដើម​ពាន​រង្វាន់​ពិភពលោក នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដែល​ផ្ដើម​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក​ថា លោក​មិន​ចង់​ឃើញ​ប្រទេស​ដទៃ​ឈ្នះ​បាល់​ទាត់ ហើយ​ខ្មែរ​ចាញ់​ភ្នាល់ ខាត​បង់​ប្រាក់​កាស​នោះ​ឡើយ ហើយ​ថា ស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​មើល រួច​ទះ​ដៃ​សប្បាយ​ទៅ​ជា​ការ​ស្រេច។

ទីភ្នាក់ងារ​ព័ត៌មាន AFP ឲ្យ​ដឹង​ថា ប៉ូលិស​រាយ​កម្លាំង​ទូទាំង​ប្រទេស​ដើម្បី​បង្ក្រាប​ការ​ភ្នាល់​បាល់​ទាត់​នេះ៕