លទ្ធផល​នៃ​ជំនួប​ចរចា​នយោបាយ​រវាង​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​រដ្ឋសភា

0:00 / 0:00

តំណាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បាន​ជួប​ចរចា​គ្នា​អំពី​ស្ថានភាព​នយោបាយ​ចុង​ក្រោយ​ជា​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្តបន្ទាប់ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ប្រកាន់​ថា ការ​ប្រើប្រាស់​តុលាការ​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន​នេះ ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​ដំណោះស្រាយ​នយោបាយ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។

សមាសភាព​ដែល​ចូល​រួម​ជជែក​ចរចា​នៅ​ល្ងាច​ថ្ងៃ​ទី​១០ សីហា នា​វិមាន​រដ្ឋ​សភា នេះ ខាង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា មាន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង លោក សក់ សេដ្ឋា និង លោក កើត រិទ្ធ។ ចំណែក​ខាង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រធាន​ស្ដីទី​បក្ស លោក កឹម សុខា លោក អេង ឆៃអ៊ាង និង​លោក ប៉ុល ហំម។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ម៉ម មុនីរតន៍ អំពី​លទ្ធផល​នៃ​ចំនួប​នេះ តាម​ការ​សាកសួរ​របស់​លោក ឡេង ម៉ាលី៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។