លោក ហេង សំរិន ជំរុញ​ឲ្យ​ឡាវ​ជួយ​ពន្លឿន​ដោះស្រាយ​បញ្ចប់​បោះ​បង្គោល​ព្រំដែន

ដោយ សុ ជីវី
2017.02.22
ប៊ុនញ៉ាំង វរៈជិត ហេង សំរិន ២០១៧ ៨៥៥ ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ លោក ប៊ុនញ៉ាំង វរៈជិត (BOUNNHANG VORACHITH ) (ឆ្វេង) ជួប​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of nac.org.kh
Photo courtesy of nac.org.kh

ប្រធាន​រដ្ឋសភា​កម្ពុជា ជំរុញ​ឲ្យ​ភាគី​ឡាវ ជួយ​ពន្លឿន​ដោះស្រាយ​បញ្ចប់​ការ​បោះ​បង្គោល​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។ ប្រធាន​សភា លោក ហេង សំរិន បាន​ថ្លែង​បែប​នេះ​ទៅ​កាន់​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ លោក ប៊ុនញ៉ាំង វរៈជិត (BOUNNHANG VORACHITH ) នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ នៅ​ពេល​ដែល​លោក​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា។

ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​គេហទំព័រ​រដ្ឋសភា ឲ្យ​ដឹង​ថា លោក ហេង សំរិន លើក​ឡើង​ថា អ្វី​ដែល​ថ្នាក់​ដឹកនាំ​ជំនាន់​នេះ​ត្រូវ​ធ្វើ គឺ​ខិតខំ​ធ្វើ​យ៉ាង​ណា​ពិនិត្យ​រួម​គ្នា ដើម្បី​ជំរុញ​ដោះស្រាយ​បញ្ចប់​ឲ្យ​បាន​ឆាប់​ការ​បោះ​បង្គោល​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ប្រែ​ក្លាយ​ជា​ព្រំដែន​មិត្តភាព សន្តិភាព សហប្រតិបត្តិការ និង​អភិវឌ្ឍ​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ។

ក្នុង​ពេល​ថ្មីៗ​នេះ ប្រទេស​ឡាវ បាន​បញ្ជូន​កង​កម្លាំង​យោធា​ប្រដាប់​អាវុធ​មក​រារាំង​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា ឲ្យ​ផ្អាក​ការ​ស្ថាបនា​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​នៅ​ចំណុច​អូរ​តាក់​ឡាវ នៃ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង ដោយ​លើក​ហេតុផល​ថា តំបន់​នោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​ជា​ផ្លូវការ​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោក ប៊ុនញ៉ាំង វរៈជិត (Bounnhang Vorachith) បាន​ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​លើក​កម្ពស់​ចំណង​មិត្តភាព និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។