លោក ហ៊ុន សែន និង​លោក យ៉ង សាំងកុមារ ឌឺដង​ដាក់​គ្នា​ករណី​ងាក​​ឆេះ​និង​ងាក​ផ្ដល់​ចំណេះ

0:00 / 0:00

លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា បាន​ចាត់​ទុក​ការ​បញ្ជាក់​របស់ លោក យ៉ង សាំងកុមារ បេក្ខភាព​នាយករដ្ឋមន្ត្រី ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថា ការ​ចូលរួម​ប្រកួតប្រជែង​នយោបាយ របស់​លោក ដោយសារ​លោក​ចង់​តបស្នង​នូវ​អ្វី​ដែល​លោក ហ៊ុន សែន ខិតខំ​បញ្ជូន​លោក​ទៅ​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់​នោះ គឺជា​រឿង​ត្រឹមត្រូវ។

លោក ហ៊ុន សែន អះអាង​ថា មានតែ​លោក​ប៉ុណ្ណោះ​ដែល​ខិតខំ​ធានា​នូវ​ការ​រស់រាន​មាន​ជីវិត តាមរយៈ​ការ​បញ្ជូន លោក យ៉ង សាំងកុមារ ទៅ​សិក្សា​នៅ​បរទេស ដូច្នេះ​លោក​គឺជា​អ្នកផ្ដល់​ចំណេះ។

កាលពី​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា លោក យ៉ង សាំងកុមារ ចេញ​សារ​មួយ​ថា ដោយសារ​លោក​ដឹងគុណ​លោក ហ៊ុន សែន នេះ​ហើយ បាន​ជា​លោក​ធ្វើ​នយោបាយ​ប្រកួត​ជាមួយ​លោក ហ៊ុន សែន ដើម្បី​នាំ​មក​នូវ​គោលនយោបាយ​ដែល​ធានា​ឲ្យ​មាន​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​យុត្តិធម៌ និង​និរន្តរភាព។ លោក ហ៊ុន សែន អះអាង​ថា​លោក យ៉ង សាំងកុមារ នេះ​ហើយ​ជា​អ្នក​ដៀមដាម​ឲ្យ​លោក​ថា ងាក​ឆេះ និង​ងាក​ផ្ដល់​ចំណេះ ហើយ​លោក យ៉ង សាំងកុមារ តាំង​ខ្លួន​ជា​អ្នក​ងាក​ផ្ដល់​ចំណេះ។ ប៉ុន្តែ​លោក ហ៊ុន សែន អះអាង​ថា លោក​ទេ​ដែល​ជា​អ្នក​ងាក​ផ្ដល់​ចំណេះ​នោះ។ «»

វប្បធម៌​នៃ​ការ​លាប​ពណ៌ នេះ កន្លង​មក​លោក ហ៊ុន សែន ក៏​ធ្លាប់​បាន ធ្វើ​ទៅ​ក្រុម​មេដឹកនាំ​បក្ស ប្រឆាំង និង​អ្នករាយការណ៍​ព័ត៌មាន​ថា ភ្នាក់ងារ​សំងាត់ របស់​លោក​ថែមទៀត៕

សូម​ស្ដាប់​បទសម្ភាសន៍ របស់​លោក តាំង សារ៉ាដា ជាមួយ​លោក យ៉ង សាំង កុមារ បេក្ខភាព​នាយករដ្ឋមន្ត្រី ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ អំពី​ប្រតិកម្ម​របស់​លោក​ទៅ​នឹង​លោក ហ៊ុន សែន ករណី ដៀមដាម​ដាក់គ្នា​ថា ជា​អ្នក​ងាក​ឆេះ និង​ងាក​ផ្ដល់​ចំណេះ ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។