អង្គ​ទូត​និង​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ចំពោះ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី

ដោយ សាន សែល
2016-07-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាកសព​របស់​លោក កែម ឡី តម្កល់​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។
សាកសព​របស់​លោក កែម ឡី តម្កល់​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។
Photo: RFA

ភ្លាមៗ​បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​សង្គម និង​រិះគន់​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល នាយក​រដ្ឋមន្ត្រី​កម្ពុជា បណ្ដា​អង្គការ​សង្គម​ស៊ីវិល គណបក្ស​ប្រឆាំង និង​ស្ថានទូត​បរទេស សម្ដែង​ការ​សោកស្ដាយ និង​ថ្កោលទោស ព្រម​ទាំង​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​អំពើ​ឃាតកម្ម​នេះ។

ការ​បាញ់​សម្លាប់​លោក កែម ឡី កើត​ឡើង​ស្រប​ពេល​ស្ថានការណ៍​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តានតឹង មុន​នឹង​ការ​បោះឆ្នោត​ឃុំ-សង្កាត់ និង​បោះឆ្នោត​ជាតិ​មក​ដល់​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ។

ជាង​ប្រាំពីរ​ម៉ោង​ក្រោយ​មរណភាព​របស់​លោក កែម ឡី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​មុខ​ថ្កោលទោស​ករណី​ឃាតកម្ម​បាញ់​ប្រហារ​យ៉ាង​ឃោរឃៅ​នេះ។ លោក​នាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​ម៉ឺងម៉ាត់​ស៊ើប​អង្កេត​ករណី​នេះ។

លោក កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​ឲ្យ​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា ក្នុង​ហាង​លក់​ទំនិញ Star Mart ជិត​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច ក្បែរ​ភ្លើង​ស្តុប​បូកគោ។

គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ការ​បាញ់​សម្លាប់​នេះ​ដែរ។ គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត​វែកញែក​ដោយ​ឯករាជ្យ ដើម្បី​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​លោក កែម ឡី។

អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ប្រកាស​ថ្កោលទោស​ជា​ខ្លាំង​ចំពោះ​ឃាតកម្ម​លើ​លោក កែម ឡី។ អង្គការ​អន្តរជាតិ​នេះ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​អ៊ីមែល (email) ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ករណី​បាញ់​សម្លាប់​លោក កែម ឡី ដើម្បី​នាំ​យក​ឧក្រិដ្ឋជន​ពិត​ប្រាកដ​មក​ផ្ដន្ទាទោស មិន​មែន​តែ​ខ្មាន់​កាំភ្លើង​ទេ។ រដ្ឋាភិបាល​កម្ពុជា រង​ការ​ចោទ​ប្រកាន់ និង​មាន​ប្រវត្តិ​មិន​ល្អ​រាប់​សិប​ឆ្នាំ​ពី​ការ​សម្លាប់​សកម្មជន​នយោបាយ សិទ្ធិ​មនុស្ស និង​កម្មករ ដែល​អាជ្ញាធរ​កម្រ​ចាប់​ខ្លួន​ជន​ល្មើស​ពិត​ប្រាកដ​មក​ផ្ដន្ទាទោស។

Global Witness ក៏​ទទូច​ឲ្យ​ម្ចាស់​ជំនួយ​អន្តរជាតិ​របស់​កម្ពុជា ថ្កោលទោស​ឲ្យ​ខ្លាំងក្លា និង​ទាមទារ​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ចំពោះ​ការ​បាញ់​សម្លាប់​លោក កែម ឡី។

លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ឯករាជ្យ រក​យុត្តិធម៌ រក​ឫសគល់​ពិត​អ្នក​នៅ​ក្រោយ​ឃាតកម្ម​លើ​លោក កែម ឡី ដើម្បី​យក​មក​ផ្ដន្ទាទោស៖ «យើង​សង្គម​ស៊ីវិល​សូម​ទទូច​ហើយ​ទទូច​ទៀត សូម​យក​ចិត្ត​ទុក​ដាក់​បង្ហាញ​ហេតុផល​នៃ​ការ​បាញ់​សម្លាប់​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​មាន​ការ​រិះគន់​ថា ការ​សម្លាប់​លោក កែម ឡី ជា​រឿង​នយោបាយ»

លោក​បញ្ជាក់​ថា ការ​ស្លាប់​របស់​លោក កែម ឡី ជា​ការ​បាត់បង់​ធនធាន​មនុស្ស​សំខាន់ ដែល​ក្លាហាន​និយាយ​រិះគន់​ត្រង់ៗ​ដើម្បី​ការ​រីក​ចម្រើន​ផ្នែក​លទ្ធិប្រជាធិបតេយ្យ និង​ការ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព សម្ដែង​ការ​សោកស្ដាយ ហើយ​បាន​ហៅ​ការ​ស្លាប់​របស់​លោក កែម ឡី ជា​រឿង​ដែល​មិន​នឹង​ស្មាន​ដល់។ អ្នកស្រី​ថា ឃាតកម្ម​នេះ​ជា​ការ​ប្រឆាំង​នឹង​សាសនា និង​ច្បាប់។ អ្នកស្រី​ស្នើ​ឲ្យ​មាន​ការ​ស្នើ​អង្កេត​ស្រាវជ្រាវ​ឲ្យ​ដិតដល់ រក​អ្នក​ប្រព្រឹត្តិ​ពិត​ប្រាកដ។

លោក កែម ឡី ជា​ស្ថាបនិក​នៃ​ក្រុម «ខ្មែរ​ដើម្បី​ខ្មែរ» ដែល​ជា​ក្រុម​តស៊ូ​មតិ​មូលដ្ឋាន។ លោក​ជា​ញឹកញយ រិះគន់​ពី​បញ្ហា​អវិជ្ជមាន​នានា​ស្ដីពី​សង្គម និង​នយោបាយ។

ស្ថាបនិក «វេទិកា​អនាគត» លោក អ៊ូ វីរៈ បាន​ហៅ​លោក កែម ឡី ថា​ជា​វីរបុរស​សម្រាប់​ប្រជាជន​កម្ពុជា ដែល​ក្លាហាន​បញ្ចេញ​មតិ​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា៖ «លោក​ជា​វីរបុរស​ក្នុង​ដួង​ចិត្ត​ប្រជាជន​ខ្មែរ​ទាំងអស់​គ្នា។ យើង​បាត់បង់​មនុស្ស​ល្អ​ម្នាក់​ដែល​ចូលរួម​ធ្វើ​ការងារ​សង្គម នយោបាយ ដើម្បី​ជំរុញ​កម្ពុជា ដើរ​ទៅ​មុខ។ វា​ជា​ការ​បាត់បង់​ដ៏​ធំ​មួយ»

ក្រៅ​ពី​អង្គការ​សង្គម​ស៊ីវិល ស្ថានទូត​បរទេស​នៅ​កម្ពុជា មួយ​ចំនួន ក៏​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ស្លាប់​របស់​លោក កែម ឡី ផង​ដែរ។

សហរដ្ឋ​អាមេរិក ដែល​ជា​ម្ចាស់​ជំនួយ និង​ដៃ​ពាណិជ្ជកម្ម​សំខាន់​របស់​កម្ពុជា បាន​ហៅ​ការ​ស្លាប់​របស់​លោក កែម ឡី ថា​ជា​ព័ត៌មាន​រន្ធត់ និង​សោកស្ដាយ។ សហរដ្ឋ​អាមេរិក ហៅ​លោក កែម ឡី ថា​ជា​អ្នក​វិភាគ​នយោបាយ​កម្ពុជា សំខាន់​ម្នាក់។

ចំណែក​ឯកអគ្គរដ្ឋទូត​ចក្រភព​អង់គ្លេស លោក ប៊ីល ឡុងហឺស (Bill Longhurst) ថ្លែង​ថា លោក​រន្ធត់ និង​សោកសង្រេង​ចំពោះ​ការ​ស្លាប់​របស់​លោក កែម ឡី។ លោក​ថា នេះ​ជា​ការ​បាត់បង់​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា។

អ្នកស្រី ចក់ សុភាព អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា បន្ត​ចូលរួម​បញ្ចេញ​មតិ​ស្ដីពី​បញ្ហា​សង្គម និង​នយោបាយ ដើម្បី​រុញ​ច្រាន​កម្ពុជា ឲ្យ​ទៅ​មុខ៖ «ខ្ញុំ​ចូលរួម​សោកស្ដាយ ហើយ​ពេល​នេះ ខ្ញុំ​សង្ឃឹម​ថា ប្រជាពលរដ្ឋ​ទាំងអស់​នឹង​បន្ត​ចូលរួម​ក្នុង​សង្គម​នយោបាយ​បន្ត​ទៀត បើ​ទោះ​ជា​មាន​រឿង​នយោបាយ​កើត​ឡើង​ដែល​យើង​មើល​ទៅ​ស្ថានភាព​ កំពុង​វឹកវរ។ មាន​តែ​ការ​ចូលរួម​របស់​យើង​ទាំងអស់​គ្នា ដើម្បី​ធានា​ថា ប្រទេស​កម្ពុជា ឈាន​ដល់​ការ​វិវឌ្ឍន៍​ស្ថានភាព​មួយ​ធានា​នូវ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ»

អង្គការ Global Witness កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​មួយ​លាត​ត្រដាង​ពី​ការ​ប្រើប្រាស់​អំណាច​របស់​គ្រួសារ​នាយក​រដ្ឋមន្ត្រី ដើម្បី​ក្តោប​ក្តាប់​ជំនួញ​សេដ្ឋកិច្ច​កម្ពុជា តម្លៃ​រាប់​រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

កូនៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ច្រាន​ចោល​របាយការណ៍​នេះ ហើយ​ថា Global Witness ព្យាយាម​បង្ខូច​កិត្តិយស​លោក​នាយក​រដ្ឋមន្ត្រី។

កាល​ពី​ថ្ងៃ​សុក្រ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី លោក កែម ឡី បាន​វិភាគ​ស៊ី​ជម្រៅ​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​សកម្មភាព​រក​ស៊ី​របស់​គ្រួសារ​ត្រកូល «ហ៊ុន» មក​លើ​សេដ្ឋកិច្ច​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

M

ពី PP

THE ONLY ONE ANSWER IN HIS MEMORANDUM FOR LET MR. KEM' IDEA ALIVE IN OUR HART IS THAT WE HAVE TO WIN THE ELECTION IN 2018! WHAT HE WANT IS TO REPLACE THE KILLING PARTY OF ANIMAL LAW! AND TO STOP THE MESHWORK OF VIRUS IN OUR CAMBODIA'S BODY!

Jul 11, 2016 01:20 AM

Khmer in Washington DC

Everyone must know that"GLOCK" gun are really expensive in Cambodia, normal peoples in Cambodia can't afforded that. from my thought i think, that gun must belong to someone rich and wealthy there behind the assassination. That only one way to find the true is open a private investigation for the case otherwise Mr .Kem Ley spirit never rest in peace.

Jul 10, 2016 09:58 PM

អ្នក​អាន​អនាមិក

ស្នើសុំនគរបាលយកទឡីកររបស់សយ សុភាពដែលនិយាយថា៖លោកកែម ឡីត្រូវបានសម្តេចហ៊ុន សែនយល់ព្រមឲ្យចូលជួបជាផ្លូវការនៅក្រោយសម្តេចត្រឡប់មកពីប្រទេសMongoliaវិញ។តើអាចជាប់ពាក់ព័ន្ធនឹងក្រុមបែកបាក់គ្នានេះទេ??

Jul 10, 2016 07:50 PM

អ្នក​អាន​អនាមិក

កុំភេ្លចសំដីហ៊ុន សែនថាអ្នកណាមិនអោយគ្រួសារគាត់សុខ
អ្នកនោះក៏មិនបានសុខដែរ។លោកកែម ឡីត្រូវគេធ្វើឃាដព្រោះ
គាត់បានយករបាយការណ៏របស់ Global Witness ដែលស្តីពីពានិជ្ជកម្មរបស់ត្រកូលហ៊ុនសែនមកពីភាគហើយរិះ
គន់ប៉ះពាល់ដល់គ្រួសារហ៊ុន សែននោះហើយដែល
បណ្តាលអោយមានឃាដកម្មលើរូបលោកកែម ឡី។

Jul 10, 2016 04:50 PM

អ្នក​អាន​អនាមិក

Hun Sen does like the intellectual people around him. But they must sell their ideal to him, then they could live well. He kills some one who criticized him and his leading.

Jul 10, 2016 11:32 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល