តំណាងរាស្ត្រ​អាមេរិក​កំពុង​ធ្វើ​ច្បាប់​ដើម្បី​បង្កក​និង​រឹប​អូស​ទ្រព្យ​មន្ត្រី​របស់​កម្ពុជា

ដោយ អាស៊ីសេរី
2018-04-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក លោក អេដ រ៉យ (Ed Royce) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១៤ នា​​រដ្ឋ​សភា​សហរដ្ឋអាមេរិក។
តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក លោក អេដ រ៉យ (Ed Royce) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១៤ នា​​រដ្ឋ​សភា​សហរដ្ឋអាមេរិក។
Photo: RFA

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ទាំងពីរ​គណបក្ស គឺ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​និយម កាលពី​យប់​ថ្ងៃ​សុក្រ​បាន ប្រកាស​ថា ពួកគេ​កំពុង​រៀបចំ​ច្បាប់​មួយ​ដើម្បី​ដាក់​ទណ្ឌកម្ម​តាមរយៈ ការ​បង្កក នឹង​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​មន្ត្រី​រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែល​កំពុង​ដាក់​តម្កល់​លុយ​ជាច្រើន នៅ​បរទេស។

ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​លោក អេដ រ៉យ (Ed Royce) បាន​ប្រកាស​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា​ថា ក្រុម​តំណាងរាស្ត្រ​របស់​លោក​កំពុង​ធ្វើ​សេចក្ដី​ព្រាងច្បាប់​លេខ ២៤១២ ដើម្បី​ដាក់ទណ្ឌកម្ម​ដល់​របប​ក្រុងភ្នំពេញ។ លោក​បន្ត​ថា​ក្រុម​តំណាងរាស្ត្រ​អាមេរិក នឹង​ធ្វើ​សកម្មភាព​ទ្វេ​ដង​ដើម្បី​ដាក់​សំពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គោរព​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​សិទ្ធិមនុស្ស។

ការ​អះអាង​របស់​លោក អេដ រ៉យ ធ្វើឡើង​នៅ​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​របស់​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង CAA ទៅ​ដល់​តំណាងរាស្ត្រ​ឆ្នើម​អាមេរិកាំង​បី​រូប​រួមមាន​លោក អេដ រ៉យ (Ed Royce) លោក ដេណា រ៉ូរ៉ាបាកឃើរ (Dana Rohrabacher) និង​លោក អាឡាន់ ឡូវែនថល (Allan Lowenthal) ដែល​ពួក​យកចិត្តទុកដាក់​ខ្លាំង និង​បាន​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ​នៅ​កម្ពុជា។

អាមេរិក​បានសម្រេច​ផ្អាក​ទិដ្ឋាការ​មិន​ឲ្យ​ក្រុម​របប​លោក ហ៊ុន សែន ដែល​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​មក​ជាន់​ទឹកដី​អាមេរិក​នោះ​ទេ ហើយ​អាមេរិក​និង​សហគមន៍​អឺរ៉ុប​បាន​ផ្ដាច់ ជំនួយការ​បោះឆ្នោត ទាំងស្រុង​ថែមទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

KON KHMERE

ពី OUDOR MEANCHEY

បើមិនកើតទេឈប់ទៅអា៎ យូណាស់មកហើយឃើញតែប្រជុំដាក់ទណ្ឌកម្ម​បង្កកទ្រព្យសម្បត្តិមិន
ឃើញខ្មោចអីផងពួកអាCPP រឹតតែឡើងចាងពីមួយថ្ងៃទៅមួយថ្ងៃមិន
ដឺងជាអាចម៍អីផង៕

Apr 12, 2018 02:01 AM

គេហទំព័រ​ទាំងមូល