មិនមានភស្តុតាងបញ្ជាក់ថា លោក សម រង្សី ត្រូវបណ្ដេញចេញពីម៉ាឡេស៊ី ទេ

ដោយ ជី វិតា
2023.06.01
មិនមានភស្តុតាងបញ្ជាក់ថា លោក សម រង្សី ត្រូវបណ្ដេញចេញពីម៉ាឡេស៊ី ទេ (ពីឆ្វេង) លោក សម រង្សី ប្រធានស្ដីទី​គណបក្សសង្គ្រោះ​ជាតិ និង​តំណាងរាស្រ្តម៉ាឡេស៊ី លោក វង់ ចេន ពេលជួបពិភាក្សា​ដោយយកចិត្តទុកដាក់លើរឿងកិច្ចការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ព្រមទាំងការគោរពសិទ្ធិមនុស្ស កាល​ពី​ថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក សម រង្សី ទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗ នេះ មិនមានភស្តុតាងអ្វីបញ្ជាក់ថា អាជ្ញាធរម៉ាឡេស៊ី បានបណ្ដេញលោក សម រង្សី ចេញពីប្រទេសដូចការអះអាងរបស់លោក ហ៊ុន សែន នោះទេ ហើយមកដល់ពេលនេះ លោក សម រង្សី ក៏បានធ្វើដំណើរមកដល់ប្រទេសបារាំងហើយដែរ។

តំណាងរាស្ត្រម៉ាឡេស៊ី លោកវង់ ចេន (Wong Chen) បង្ហោះសារនៅលើហ្វេប៊ុកដោយលោកបញ្ជាក់ថា លោក សម រង្សី បានមកដល់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៩ ឧសភា ហើយលោកខ្លួនឯងបានទៅទួលលោក សម រង្សី ដល់វាលយន្តហោះ ហើយនៅថ្ងៃបន្ទាប់ លោកបានរៀបចំឱ្យលោក សម រង្សី បានទៅជួបពិក្សាជាមួយតំណាងរាស្រ្តម៉ាឡេស៊ី ដែលមិនកាន់ការផ្នែកនីតិប្រតិបត្តិ ៣រូប ហើយតំណាងរាស្រ្តម៉ាឡេស៊ីទាំងបីរូបនោះ គឺជាអ្នកយកចិត្តទុកដាក់រឿងកិច្ចការបោះឆ្នោត ដែលសេរី និងយុត្តិធម៌ ព្រមទាំងការគោរពសិទ្ធិមនុស្ស។

លោកវង់ ចេន បន្តថា នៅព្រឹកថ្ងៃទី ៣០ ឧសភានោះ លោកក៏បាននាំលោក សម រង្សី និងភរិយាលោកទៅដើរលេងផ្សារ និងទៅលេងផ្ទះរបស់លោក ហើយនៅថ្ងៃបន្ទាប់លោក សម រង្សី និងភរិយា ក៏បានឡើងយន្ដហោះពាណិជ្ជកម្មទៅកាន់ផ្ទះរបស់លោកវិញ នៅប្រទេសបារាំង។

តំណាងរាស្ត្រម៉ាឡេស៊ី លោក វង់ ចេន បញ្ជាក់ទៀតថា ដំបូងឡើយ លោកមិនចង់បង្ហោះសារទាំងនេះទេ ពីព្រោះវាជាដំណើរទស្សនកិច្ចឯកជនរបស់លោក សម រង្សី ដែលជាមិត្តភ័ក្ដរបស់លោក។ ប៉ុន្តែដោយសាររឿងនេះទាញការចាប់អារម្មណ៍ពីអ្នកសារព័ត៌មានពេក លោកក៏ចេញសារនេះបំភ្លឺតែម្ដងទៅ៕

Sam_Rainsy_meets_Malaysian_MPs_053023_1.jpg
លោក សម រង្សី ប្រធានស្ដីទី​គណបក្សសង្គ្រោះ​ជាតិ និង​តំណាងរាស្រ្តម៉ាឡេស៊ី លោក វង់ ចេន (ឈរខាងឆ្វេងជាប់​លោក សម រង្ស៊ី) ពេលជួបពិភាក្សា​ដោយយកចិត្តទុកដាក់លើរឿងកិច្ចការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ព្រមទាំងការគោរពសិទ្ធិមនុស្ស កាល​ពី​ថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ២០២៣។ រូប៖ ពលរដ្ឋ
Meeting_with_Malaysian_MP_053023.jpg
លោក សម រង្សី ប្រធានស្ដីទី​គណបក្សសង្គ្រោះ​ជាតិ និង​ពេលជួបតំណាងរាស្រ្តម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ២០២៣។ រូប៖ ពលរដ្ឋ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
កម្ពុជា​គួរ​បង្ហាញ​តម្លាភាព​នៅ​កំពង់ផែ​រាម​ជាជាង​ប្រកាសប្រាប់​អន្តរជាតិ​ថា កម្ពុជា​គ្មាន​វត្តមាន​មូលដ្ឋាន​យោធា​បរទេស
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។