“ការ​រំលាយ​បក្ស​ប្រឆាំង​ធ្វើ​ឱ្យ​កម្ពុជា​លំបាក​រាប់​ឆ្នាំ​ទៅ​មុខ​ទៀត បើ​គ្មាន​ដំណោះស្រាយ​ផ្ទៃ​ក្នុង”

0:00 / 0:00

អ្នកវិភាគ​ថា វិបត្តិ​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ នឹង​នៅតែ​បន្ត​ធ្វើ​ឱ្យ​កម្ពុជា​លំបាក​រាប់​ឆ្នាំ​ទៅ​មុខ​ទៀត បើ​នៅតែ​គ្មាន​ដំណោះស្រាយ​នយោបាយ​ផ្ទៃក្នុង ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

​តាំងពី​រ​របប​ក្រុងភ្នំពេញ​ ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​រៀបចំ​ការបោះឆ្នោត​ ​ដោយ​ផាត់ចោល​គណបក្សប្រឆាំង​ ​ដែល​មាន​អ្នកគាំទ្រ​ពាក់កណ្តាល​ប្រទេស​នោះ​ ​សហគមន៍​អន្តរជាតិ​ ​បាន​ដាក់ទណ្ឌកម្ម​កម្ពុជា​ ​ជាបន្តបន្ទាប់​។

​ប្រទេស​ដែល​ឈាន​មុខ​គេ​ ​ក្នុង​ការ​ដាក់ទណ្ឌកម្ម​កម្ពុជា​ ​គឺ​សហរដ្ឋអាមេរិក​ ​និង​សហភាព​អឺរ៉ុប​។​ ​ជា​ការព្រមាន​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​ ​និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​ ​សហរដ្ឋអាមេរិក​ ​ចាប់ផ្តើម​ទណ្ឌកម្ម​ ​ដោយ​ផ្តាច់​ជំនួយ​ទាំងអស់​ ​ដែល​ធ្លាប់​ផ្តល់ឲ្យ​កម្ពុជា​ ​ទុក​តែ​ជំនួយ​មនុស្សធម៌​ប៉ុណ្ណោះ​។​ ​ទំនាក់ទំនង​កា​ទូត​រវាង​សហរដ្ឋអាមេរិក​ ​និង​កម្ពុជា​ ​ចាប់ផ្តើម​រកាំរកូស​តាំងពី​ពេល​នោះ​។​ ​ទំនាក់ទំនង​នេះ​ ​កាន់តែ​អាក្រក់​ ​ក្រោយ​របប​ក្រុងភ្នំពេញ​ ​ងាក​ទៅ​ពឹង​ចិន​ ​ដើម្បី​ធ្វើជា​ខ្នង​បង្អែក​ ​ក្នុង​ការ​ទប់ទល់​​​នឹង​ទណ្ឌកម្ម​ប្រទេស​សេរី​ ​ព្រោះ​កម្ពុជា​មានះ​ ​មិនព្រម​ស្តារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ឡើងវិញ​។​

ស្រប​ពេល​ដែល​កម្ពុជា​ងាក​ខ្លាំង​ទៅ​រក​ចិន​ ​អាមេរិក​បន្ត​ដាក់ទណ្ឌកម្ម​ ​លើ​ម​ន្រ្តី​ជាន់ខ្ពស់​នៃ​របប​ក្រុងភ្នំពេញ​ ​មាន​មេកង​អង្គរក្ស​របស់​លោក​ ​ហ៊ុន​ ​សែន​ ​គឺ​លោក​ ​ហ៊ីង​ ​ប៊ុន​ហៀង​ (​នៅ​ពាក់កណ្តាល​ឆ្នាំ​ ​២​០​១​៨​) ​ម​ន្រ្តី​យោធា​ជាន់ខ្ពស់​លោក​ ​គន់​ ​គីម​ ​និង​ឈ្មួញ​ឈើ​ដ៏​ល្បី​ស្និទ្ធ​នឹង​លោក​ ​ហ៊ុន​ ​សែន​ ​គឺ​លោក​ ​ទ្រី​ ​ភាព​ (​នៅ​ចុង​ឆ្នាំ​ ​២​០​១​៩​) ​និង​ក្រុមហ៊ុន​របស់​រដ្ឋ​ចិន​ឈ្មោះ​ ​Union​ ​Development​ ​Group​ (U​D​G​) ​នៅ​កម្ពុជា​ (​នៅ​ខែ​ ​កញ្ញា​ ​ឆ្នាំ​ ​២​០​២​០​)​។​

​ជាង​នេះ​ទៅទៀត​ ​កាលពី​ខែ​ ​វិច្ឆិកា​ ​កន្លងទៅ​នេះ​ ​តំណាង​រា​ស្រ្ត​អាមេរិក​ ​៨​ ​រូប​ (​៧​ ​រូប​មកពី​ខាង​គណបក្សប្រជាធិបតេយ្យ​) ​រួមគ្នា​ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ ​ដាក់ទណ្ឌកម្ម​លើ​ម​ន្រ្តី​ជាន់ខ្ពស់​នៃ​របប​លោក​ ​ហ៊ុន​ ​សែន​ ​ដោយសារ​ការ​បន្ត​គំរាមកំហែង​ ​និង​បង្ក្រាប​សំឡេង​ប្រឆាំង​ ​និង​សកម្មជន​ឥតឈប់ឈរ​។​ ​ពួកគាត់​ ​ក៏​ស្នើ​ឲ្យ​ពិនិត្យ​ឡើងវិញ​ ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ​ឬ​ ​G​S​P​ ​ដោយសារតែ​បរិយាកាស​កាន់តែ​អាក្រក់​ ​ផ្នែក​សេរីភាព​សហជីព​ ​និង​ការងារ​។​

ថ្មីៗ​នេះ​ ​ទៀតសោត​ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិ​លោក​ ដូ​ណា​ល់ ​ត្រាំ​ (​Don​a​l​d​ ​Trump​) ​បាន​ជំទាស់​ទៅ​នឹង​ការ​ដាក់បញ្ចូល​ទឹក​ប្រាក់ជំនួយ​មនុស្សធម៌​ ​ត្រឹមតែ​ ​៨​៥​,​៥​ ​លាន​ដុល្លារ​ ​ទៅ​ក្នុង​សេចក្តីព្រាងច្បាប់​ថវិកា​ ​ដើម្បី​ជួយ​កម្ពុជា​ដោះស្រាយ​វិបត្តិ​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​។​ ​ជាង​នេះ​ទៅទៀត​ ​តំណាង​រា​ស្រ្ត​អាមេរិក​ទាំងពីរ​គណបក្ស​ ​យល់​ស្របគ្នា​ថា​ ​ជំនួយ​ទៅ​កម្ពុជា​ ​គឺជា​ថ្នូរ​នឹង​លក្ខខណ្ឌ​ ​ឲ្យ​កម្ពុជា​បញ្ឈប់​អំពើ​ហិង្សា​ ​និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សង្គម​ស៊ីវិល​ ​និង​បក្ស​ប្រឆាំង​។​ ​ជំនួយ​នេះ​ ​ក៏​តម្រូវ​ឲ្យ​កម្ពុជា​រក្សា​ជំហរ​ឯករាជ្យ​ជាមួយ​ចិន​ផង​ដែរ​។​

អ្នកវិភាគ​គោល​នយោបាយ​លោក​ ​បណ្ឌិត​ ​អៀ​ ​សុផល​ ​ថា​ឆ្នាំ​ ​២​០​២​១​ ​នឹង​គ្មាន​រឿង​អ្វី​ល្អ​សម្រាប់​កម្ពុជា​ ​ក្នុង​ក្របខណ្ឌ​នៃ​ទំនាក់ទំនង​ការទូត​ជាមួយ​សហគមន៍​អន្តរជាតិ​នោះ​ទេ​ ​ប្រសិនបើ​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ ​នៅតែ​មិន​ប្រសើរ​។​ ​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុជា​ ​និង​សហរដ្ឋអាមេរិក​ ​និង​សម្ពន្ធមិត្ត​អាមេរិក​ ​កម្ពុជា​នឹង​ប្រឈម​នឹង​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ ​ដែល​ជា​មេដឹកនាំ​ប្រទេស​មហាអំណាច​មួយ​ ​ដែល​មិន​ត្រឹមតែ​យកចិត្តទុកដាក់​ ​ក្នុង​ការបញ្ឈប់​ឥទ្ធិពល​ចិន​នោះ​ទេ​ ​គឺ​គាត់​ជា​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ​ផង​ដែរ​។​ ​លោក​ ​អៀ​ ​សុផល​ ​បន្ថែម​ថា​ ​កម្ពុជា​បង្ហាញ​ជំហរ​ងាក​ទៅ​រក​ចិន​ខ្លាំង​ជ្រុល​។​ ​មិនតែប៉ុណ្ណោះ​ ​បើ​និយាយ​អំពី​ប្រជាធិបតេយ្យ​វិញ​ ​កម្ពុជា​បាត់បង់​វា​ទាំងស្រុង​អស់ទៅហើយ​។​ ​លោក​ព្រមាន​ថា​ ​បើ​កម្ពុជា​នៅតែ​មិន​ស្តារ​ស្ថានភាព​អាក្រក់​នេះ​ទេ​ ​នោះ​នឹង​អាច​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ​ឬ​ ​G​S​P​ ​របស់​អាមេរិក​ថែមទៀត​ផង​ ​ព្រោះ​តំណាង​រា​ស្រ្ត​អាមេរិក​ទាំងពីរ​គណបក្ស​បក្ស​ ​សុទ្ធតែ​មូលមាត់គ្នា​ ​ទាមទារ​ឲ្យ​កម្ពុជា​ស្ដារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ឡើងវិញ​។​

បញ្ហា​លុះ​ក្រោម​ឥទ្ធិពល​ចិន​ ​និង​ស្ថានភាព​មិន​ល្អ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ​ ​អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត​ ​ឡៅ​ ​ម៉ុង​ហៃ​ ​ក៏​មិន​មាន​ជំនឿ​ ​ថា​ទំនាក់ទំនង​រវាង​កម្ពុជា​ ​និង​អាមេរិក​ ​នឹងបាន​ប្រ​សើ​ឡើង​នោះ​ដែរ​ ​ដរាបណា​កម្ពុជា​ស្ថិតនៅ​ក្រោម​ស្រមោល​ចិន​ ​និង​មិន​ស្តារ​ប្រជាធិបតេយ្យ​ ​និង​សិទ្ធិមនុស្ស​ឡើងវិញ​នោះ​ទេ​។​

តាំងពី​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​រួចមក​ ​កម្ពុជា​រងគ្រោះ​ផ្ទួនៗគ្នា​។​ ​អស់ពី​ទណ្ឌកម្ម​អាមេរិក​ ​ចូល​ដល់​ទណ្ឌកម្ម​សហភាព​អឺរ៉ុប​ ​ដែល​កាលពី​ថ្ងៃ​ទី​ ​១​២​ ​ខែ​ ​សីហា​ ​សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​E​B​A​ ​២​០​% ​ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង​ ​១​២​០​០​ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​ ​បី​ខែមុន​ទណ្ឌកម្ម​នេះ​ ​សហភាព​អឺរ៉ុប​ ​ដាក់បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​ ​លាង​លុយ​កខ្វក់​ ​ដែល​បង្ក​ការ​គំរាមកំហែង​ខ្លាំង​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​អឺរ៉ុប​។​

​បន្ថែម​ទៅលើ​វិបត្តិ​នៃ​ទណ្ឌកម្ម​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ​នេះ​ ​កម្ពុជា​ជួប​វិបត្តិសេដ្ឋកិច្ច​យ៉ាង​ដំណំ​ ​ដូចជា​ខ្វះ​ថវិកាជាតិ​ប្រចាំ​ឆ្នាំ​រហូតដល់​ពាក់កណ្ដាល​ ​គ្មាន​ប្រាក់ឧបត្ថម្ភ​ដល់​កម្មករ​និយោជិត​ភាគច្រើន​ ​ដែល​បាត់បង់​ការងារ​ ​ជាពិសេស​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​និង​ជាង​នេះ​ទៅទៀត​ ​សូម្បីតែ​ប្រាក់​ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ក៏​គ្មាន​ផង​ ​គឺ​ត្រូវ​ប្រកាស​រៃ​អង្គាស​ពី​ប្រជាពលរដ្ឋ​របស់​ខ្លួន​ ​ទូទាំង​ប្រទេស​។​ ​ជាង​នេះ​ទៅទៀត​ ​ប្រាក់​ប្រមាណ​ ​២​ពាន់​លាន​ដុល្លារ​ ​ដែល​លោក​ ​ហ៊ុន​ ​សែន​ ​អះអាង​ថា​ ​ត្រៀម​ទុក​ដើម្បី​ជួយ​ដោះស្រាយបញ្ហា​កូ​វី​ដ​-​១​៩​ ​ក៏​មិន​ដឹង​នៅឯណា​។​ ​ឃើញ​តែ​រដ្ឋាភិបាល​បន្ត​ខ្ចីបុល​បន្ថែម​ពី​បរទេស​ ​និង​ពឹង​លើ​ជំនួយ​មនុស្សធម៌​ពី​សហគមន៍​អន្តរជាតិ​ ​ដើម្បី​ដោះ​ទាល់​មួយ​គ្រា​។​

​ប៉ុន្តែ​ ​សូម្បីតែ​ជំនួយ​មនុស្សធម៌​ ​ដែល​កម្ពុជា​ត្រូវការ​បំផុត​នេះ​ ​ក៏​ជួប​ឧបសគ្គ​ខ្លាំង​ដែរ​ ​ដោយសារតែ​ប្រទេស​លោកសេរី​ ​ដូចជា​សហរដ្ឋអាមេរិក​ ​សុទ្ធតែ​មាន​លក្ខខណ្ឌ​តម្រូវ​ឲ្យ​កម្ពុជា​ស្តារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ឡើងវិញ​។​

​អ្នកស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត​ ​សេង​ ​សារី​ ​ថា​បញ្ហា​ប្រឈម​នេះ​ ​ស​បញ្ជាក់​ឲ្យ​ឃើញ​តាមរយៈ​ជំហរ​លោក​ប្រធានាធិបតី​អាមេរិក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​លក្ខខណ្ឌ​របស់​តំណាង​អាមេរិក​រា​ស្រ្ត​ទាំងពីរ​គណបក្ស​ ​នៅ​ក្នុង​សេចក្តី​ព្រៀ​ង​ច្បាប់​ថវិកា​ ​ដែល​មាន​ខ្ទង់​ជំនួយ​ដល់​កម្ពុជា​នោះ​ឯង​ <<​កន្លងមក​អាមេរិក​បាន​លើកឡើង​ជាច្រើន​ដង​ទាក់ទង​នឹង​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជា​គណបក្សប្រឆាំង​ធំ​ជាងគេ​ ​នៅ​ប្រទេស​កម្ពុជា​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ទេ​ ​អាមេរិក​ក៏​ប្រើប្រាស់​យន្ត​ការ​ច្បាប់​ ​t​h​e​ ​Ma​g​n​its​k​y​ ​Act​ ​ដែរ​ ​នៅ​ក្នុង​ការ​ធ្វើ​យ៉ាង​ម្តេច​ ​ទាញ​កម្ពុជា​ឲ្យ​ត្រឡប់​ចូល​មក​គន្លង​ប្រជាធិបតេយ្យ​។​ ​ក៏ប៉ុន្តែ​ ​មកដល់ពេលនេះ​ ​កម្ពុជា​មិនទាន់​មាន​សញ្ញាណ​ណាមួយ​ដែល​ត្រឡប់​ងាក​មក​ចូល​គន្លង​ប្រជាធិបតេយ្យ​វិញ​នៅឡើយ​ទេ​>>​។​

អាស៊ី​សេរី​ ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ម​ន្រ្តី​នាំពា​ក្យ​រដ្ឋាភិបាល​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ​។​ ​ប៉ុន្តែ​ ​លោក​ប្រាប់​វិទ្យុសំឡេងសហរដ្ឋអាមេរិក​ ​កាលពីដើម​ស​ប្តាហ៍​មុន​ ​ថា​កម្ពុជា​អរគុណ​អាមេរិក​ ​ទោះ​ផ្តល់​ជំនួយ​អ្វី​ក៏ដោយ​ដល់​កម្ពុជា​។​ ​ប៉ុន្តែ​ ​លោក​អះអាង​ថា​ ​កម្ពុជា​រក្សាសិទ្ធិ​របស់​ខ្លួន​ ​ក្នុង​ការ​ការពារ​អធិបតេយ្យ​ ​និង​ប្រយោជន៍ជាតិ​ជាធំ​។​

ទោះបីជា​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​អះអាង​អំពី​ភាព​ឯករាជ្យ​ ​និង​អធិបតេយ្យ​របស់​កម្ពុជា​យ៉ាងនេះ​ក្ដី​ ​ក៏​ពិភពលោក​នៅតែ​មានមន្ទិល​ ​អំពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​ ​ជាពិសេស​ការសង្ស័យ​អំពី​មូលដ្ឋានទ័ព​ចិន​នៅ​លើ​ដី​ខ្មែរ​។​ ​លោក​បណ្ឌិត​ ​អៀ​ ​សុផល​ ​ថា​សូម្បីតែ​សហគមន៍​អា​ស៊ាន​ ​ក៏​កំពុង​ធុញទ្រាន់​ ​នឹង​ឥទ្ធិពល​ចិន​នេះ​ដែរ​។​

អតីត​រដ្ឋលេខាធិការ​អ​ចិន្រ្តៃយ៍​នៃ​ក្រសួងការបរទេស​របស់​ប្រទេស​សិង្ហបុរី​ ​លោក​ ​ប៊ី​ឡា​ហារី​ ​កៅ​ស៊ី​កា​ន​ (B​i​l​a​h​ar​i​ K​a​us​i​k​an​) ​កាលពី​ខែ​ ​តុលា​ ​ឆ្នាំ​ ​២​០​២​០​ ​លើក​ជា​យោបល់​ ​ឲ្យ​ប្រទេស​អា​ស៊ាន​ ​គួរ​គិត​គូ​បណ្តេញ​កម្ពុជា​ ​ចេញពី​សមាជិក​របស់​អា​ស៊ាន​ ​ដើម្បី​សង្គ្រោះ​អា​ស៊ាន​ទាំងមូល​ ​ពី​ឥទ្ធិពល​ចិន​។​ ​អតីត​ម​ន្រ្តី​ការទូត​ជាន់ខ្ពស់​របស់​ប្រទេស​សិង្ហបុរី​រូប​នេះ​ ​ថា​កម្ពុជា​គ្មាន​អព្យា​ក្រិត្យ​នោះ​ឡើយ​ ​ព្រោះ​សម្រេច​អ្វីមួយ​ ​ដោយ​ឥទ្ធិពល​បរទេស​។​

បើ​តាម​ទ​ស្សនៈ​របស់​អ្នកវិភាគ​គោល​នយោបាយ​ ​អ្នកវិភាគ​ឯករាជ្យ​ ​និង​អ្នកស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម​ ​ជម្រើស​របស់​កម្ពុជា​ ​គឺ​មានតែ​ស្តារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ឡើងវិញ​ ​និង​ឈប់​ខ្ចី​ដង្ហើម​ចិន​ដក​ ​ទើប​កម្ពុជា​អាច​ស្តារ​ទំនាក់ទំនង​ជាមួយ​ពិភពលោក​ ​និង​អាច​បញ្ចៀស​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។