អ្នក​​តាមដាន​កិច្ចការ​អន្តរជាតិ​ថា កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្រ្តី​អាស៊ាន​​អាច​​លើក​​ពី​​បញ្ហា​មីយ៉ាន់ម៉ា​ និង​​ជម្លោះ​​សមុទ្រ​ចិនខាងត្បូង​

ដោយ ខែ សុណង
2022.02.15
អ្នក​​តាមដាន​កិច្ចការ​អន្តរជាតិ​ថា កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្រ្តី​អាស៊ាន​​អាច​​លើក​​ពី​​បញ្ហា​មីយ៉ាន់ម៉ា​ និង​​ជម្លោះ​​សមុទ្រ​ចិនខាងត្បូង​ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ជួបប្រជុំ​ចង្អៀត​នៅ​ប្រទេសវៀតណាម កាលពីខែមករា ឆ្នាំ២០២០។
រូប៖ press OCM

អ្នកជំនាង​ខាង​វិទ្យាសាស្រ្ត​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ​លោក ឯម សុវណ្ណារ៉ា លើក​ឡើង​ថា ជា​រឿង​ល្អ ដែល​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេណ​អាស៊ាន​ ងាកមក​រក​ជំហរ​របស់​អាស៊ានវិ។ លោក​បញ្ជាក់​ថា កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នេះ ជា​កិច្ចប្រជុំ​សំខាន់​មួយ​ ដើម្បី​កំណត់​ពីរបៀបវារៈ​សំខាន់ៗ​ ដើម្បី​ឈា​នទៅ​រៀប​ចំ​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​នៅ​ពេល​មុខ

លោក ឯម សុវណ្ណារ៉ា ឲ្យដឹង​ថា កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នេះ ​គេអាច​លើក​របៀប​វារៈពីរ​សំខាន់​ គឺ​រឿងវិបត្តិនយោបាយ​នៅ​មីយ៉ាន់ម៉ា (Myanmar) ឬភូមា និងរឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​៖ «កិច្ច​ប្រជុំ​ចង្អៀត​នេះ ​ជាកិច្ចប្រជុំ​ដំបូង​ក្នុងការ​កំណត់​ពី​របៀប​វារៈ​ប្រចាំ​ឆ្នាំ​នៃ​កិច្ចប្រជុំ​អាស៊ាន​ផ្សេងៗ​ទៀត​របស់​អាស៊ាន។ ប៉ុន្តែ​កិច្ចប្រជុំដំបូងឆ្នាំ២០២២នេះ គេអាច​លើក​របៀប​វារៈពីរ​សំខាន់​ គឺជម្លោះ​នៅមីយ៉ាន់ម៉ា និង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូងរីឯ​បញ្ហា​ជម្លោះ​ឧបទ្វីប​កូរ៉េ​វា​នៅ​ឆ្ងាយប្រហែល​ជាគេមិ​នលើក​មក​និយាយទេ»

នៅមុន​កិច្ចប្រជុំនេះ​មក​ដល់​ដ្ឋមន្រ្តីការទេស​កម្ពុជា លោក ប្រាក់ សុខុន បានជួប្រជុំ​តាម​ប្រព័ន្ធ​វីឌីអូជា​មួយ​អគ្គលេខាធិការ​អាស៊ាន និង​រដ្ឋមន្រ្តីការបរទេស​ន័រវេស​ (Norway)​និយាយ​អំពីវិត្តិ​នៅ​មីយ៉ាន់ម៉ា​នេះដែរ​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ និង​អគ្គលេខាធិការ​អស៊ាន​កាល​ពី​ថ្ងៃទី១៤ ខែកុម្ភៈ បា​ន​សង្កត់ធ្ងន់​ទៅលើ​អំពីការ​បញ្ចប់​អំពើហិង្​សានៅភូមា  និង​ការកសាង​ទំនុក​ចិត្ត និង​ភាព​ជឿជាក់ ដើម្បី​ឲ្យភាគី​ពាក់ព័ន្ធ​ទាំងអស់​អាច​ចូល​រួម​ក្នុង​កិច្ចសន្ទនា​មួយ​ប្រកប​ដោយ​បរិយាបន្ន​ សំដៅ​សម្រេចបាន​នូវ​សន្តិភាព​យូរអង្វែង។

នៅក្រោយ​ពី​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្រ្តីការ​បរទេស​អាស៊ាន​នេះ​លោក ប្រាក់ សុខុន ដែលជា​ប្រេសិត​ពិសេស​របស់​អាស៊ាននឹ​ងដឹកនាំ​ប្រតិភូទៅ​ធ្វើទស្សនកិច្ច​នៅប្រទេស​មីយ៉ាន់ម៉ា​នៅពេល​ខាង​មុខ​រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី លោកបណ្ឌិត កៅ គឹមហួន បានប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាលពី​ថ្ងៃយប់​ថ្ងៃទី១៥ ខែកុម្ភៈថា មេដឹកនាំ​របប​សឹក លោក មីន អ៊ុងលាំង (Min Aung Hlaing)​បាន​យល់​ព្រ​ម​ឲ្យប្រេសិតពិសេស​ជួប​សមាជិក​រដ្ឋាភិបាល​ស្របច្បាប់​របស់​អ្នកស្រី អ៊ុង សានសូជី (Aung San Sukyi) នៅក្នុង​ឱកាស​ប្រេសិត​ពិសេស​ទៅ​ធ្វើទស្សនកិច្ចនៅ​ប្រទេស​ភូមា​ក្នុង​ពេល​ឆាប់ៗនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។