ទូត​ខ្មែរ​ប្រចាំ​អូស្ត្រាលី​ធ្វើ​សកម្មភាព​នយោបាយ​ខុស​ពី​ទូត​ប្រទេស​ដទៃ

ដោយ ថា ថៃ
2024.05.31
ទូត​ខ្មែរ​ប្រចាំ​អូស្ត្រាលី​ធ្វើ​សកម្មភាព​នយោបាយ​ខុស​ពី​ទូត​ប្រទេស​ដទៃ លោក ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់។
រូប៖ ហ្វេសប៊ុក​យុវជនក្រៅប្រទេស

ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​អូស្ត្រាលី (Australia) កំពុង​ធ្វើ​សកម្ម​នយោបាយ​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា ខុស​ពី​តំណាង​ទូត​ប្រទេស​ដទៃ។ ជារឿយៗ​ឯកអគ្គរាជទូត​ខ្មែរ​ទាំង​មុនៗ និង​បច្ចុប្បន្ន តែង​ពាក់អាវ​បក្ស និង​ដើរ​ជាមួយ​ក្រុម​ថ្នាក់ដឹកនាំ​បក្ស​កាន់អំណាច ដែល​ជិះ​យន្តហោះ​ពី​ស្រុក​ខ្មែរ​ទៅ​ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លារ រៀបចំ​កម្មវិធី​ជប់លៀង​ដើម្បី​កៀរគរ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ឲ្យ​ងាក​ទៅ​គាំទ្រ​បក្ស​កាន់​អំណាច មិន​ថា​ថ្ងៃ​ចុង​សប្តាហ៍ ឬ​ដើម​សប្តាហ៍​នោះ​ទេ។

ក្រៅ​ពី​នេះ ទូត​ខ្មែរ ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​កងឈ្លប​ចាំ​ឃ្លាំមើល និង​គំរាមកំហែង បំបែកបំបាក់​សហគមន៍​ខ្មែរ​ជាប្រចាំ។ តើ​សកម្មភាព​នយោបាយ​របស់​ទូត​ខ្មែរ​នៅ​អូស្ត្រាលី​នេះ ខុសពី​តួនាទី​ដើម និង​ប៉ះពាល់​មុខ​មាត់ ឬ​ផលប្រយោជន៍​ជាតិ​បែប​ណា?

សូមទស្សនា​សេចក្ដីរាយការណ៍លម្អិត​របស់លោក ថា ថៃ តាមការសាកសួរ​ពីលោក ជុន ច័ន្ទបុត្រ ដូចតទៅ!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។