ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​បោះឆ្នោត​នៅ​កម្ពុជា

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី គ្រោង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​ការ​បោះឆ្នោត​នៅ​កម្ពុជា ដោយសារ​ពួកគាត់​មើលឃើញ​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​រៀបចំ​ដោយ​ក្រុម​លោក ហ៊ុន សែន។ បាតុកម្ម​នេះ នឹង​ធ្វើ​នៅ​ថ្ងៃទី​១៦ ខែ​កក្កដា ចាប់​ពី​ម៉ោង ១ ដល់​ម៉ោង ៣​រសៀល នៅមុខ​សាលាក្រុង​ស្ព្រីងវែល​ (Springvale town hall) ក្នុង​ទីក្រុង​ម៉ែលប៊ន (Melbourne) រដ្ឋ​វ៉ិកតូរីយ៉ា (Victoria)។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ រដ្ឋ​វ៉ិកតូរីយ៉ា លោក អ៊ិន ហេមរ៉ា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​បាតុកម្ម​ប្រឆាំង​ការបោះឆ្នោត​ក្លែងក្លាយ​នៅ​កម្ពុជា នេះ​ឲ្យ​បាន​ច្រើន​ដើម្បី​ជួយសង្គ្រោះ​ប្រទេស​កម្ពុជា ឲ្យ​មាន​ដំណើរការ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការគោរព​សិទ្ធិមនុស្ស។ «»

ស្របពេល​ដែល​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដែល​សហគមន៍​ជាតិ​និង​អន្តរជាតិ​ទុក​ថា ជា​ការ​បោះឆ្នោត​បង្គ្រប់កិច្ច​ដូច​អាណត្តិ​មុន​នោះ ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​រស់​នៅ​តាម​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន ចាប់ផ្តើម​ធ្វើបាតុកម្ម​ប្រឆាំង​ការបោះឆ្នោត​នេះ​ជា​បន្តបន្ទាប់។

អ្នកឃ្លាំមើលវាយតម្លៃ​ថា ការ​ធ្វើ​បាតុកម្ម​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​នៅ​ជុំវិញ​ពិភពលោក​នេះ នឹង​ធ្វើ​ឲ្យ​ក្រុម​របស់​លោក ហ៊ុន សែន ទទួលរង​នូវ​ភាព​អាម៉ាស់ ហើយ​ខ្វះ​ភាព​ស្រប​ច្បាប់​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។