អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្កោលទោសរបបលោក ហ៊ុន សែន បានចាប់ខ្លួនលោក អឿ ណារិទ្ធិ ជាអតីតជំនួយការរបស់លោក កាលពីថ្ងៃអាទិត្យ ទី២០ កញ្ញា។
លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា មកពេលនេះ លោកមិនទាន់បានដឹងថា តើសមត្ថកិច្ចចាប់ខ្លួនលោក អឿ ណារិទ្ធិ នេះ ពីបទអ្វីនៅឡើយទេ។ ទោះជាយ៉ាងណា លោក អេង ឆៃអ៊ាង បញ្ជាក់ថា លោក អឿ ណារិទ្ធិ មិនធ្វើសកម្មភាពនយោបាយអ្វីទាំងអស់តាំងរបបឯកបក្សបានរំលាយគណបក្សសង្គ្រោះជាតិតាំងពីឆ្នាំ២០១៧ មក គឺលោកបានប្រកបរបរបើកហាងលក់កាហ្វេមួយកន្លែងនៅរាជធានីភ្នំពេញ។ លោក អេង ឆៃ អ៊ាង បន្ថែមថា លោក អឿ ណារិទ្ធិ ធ្លាប់ជាជំនួយការរបស់គណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភា ដែលលោកជាប្រធានគណៈកម្មការនេះ៖ «
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន ដើម្បីសួរអំពីការចាប់ខ្លួននេះ បានទេ នៅរាត្រីថ្ងៃទី២០ កញ្ញា។
នេះជាលើកទី៣ ហើយ អាជ្ញាធរចាប់ខ្លួន លោក អឿ ណារិទ្ធិ។ លើកទី១ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ជាមួយតំណាងរាស្រ្តគណបក្សប្រឆាំងមួយចំនួនទៀត ចោទប្រកាន់ពីបទកុប្បកម្មនៅក្បែរស្ពាននាគទីលានប្រជាធិបតេយ្យ។ មួយសប្ដាហ៍ក្រោយមក តុលាការបានដោះលែងលោកវិញ នៅថ្ងៃទី២២ កក្កដា ក្រោយពីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានចរចាត្រូវរ៉ូវគ្នាផ្នែកនយោបាយ។
លើកទី២ តុលាការចាប់ខ្លួននៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៥ ក្រោយពីគណបក្សទាំងពីរមានជម្លោះ និងគ្នាឡើងវិញ ដោយសើរើសំណុំរឿងចាស់ គឺចោទប្រកាន់ពីបទចូលរួម និងដឹកនាំចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ តុលាការបានផ្ដន្ទាទោសលោកចំនួន ២០ឆ្នាំ តែក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេលជាង ៣ឆ្នាំ លោកត្រូវបានព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
ការចាប់ខ្លួនលើកទី៣ នៅថ្ងៃទី២០ កញ្ញា ហើយមកទល់ពេលនេះ មិនទាន់មានប្រភពណាម្នាក់អាចបញ្ជាក់ថា សមត្ថកិច្ចចាប់ខ្លួនលោក ចោទប្រកាន់ពីអ្វីពិតប្រាកដ នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
