បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ខ្វែង​គំនិត​គ្នា​លើ​ប្រធានបទ​កែ​ទម្រង់​សមាសភាព គ.ជ.ប

ដោយ វណ្ណ វិចារ
2014-03-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​សន្និសីទ​កាសែត​បន្ទាប់​ជួប​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៤។
ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​សន្និសីទ​កាសែត​បន្ទាប់​ជួប​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៤។
RFA/Vann Vichar

ការ​ជួប​ចរចា​រវាង​តំណាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា មិន​បាន​ទទួល​លទ្ធផល​ជា​ផ្លែផ្កា​ទេ ហើយ​ក៏​មិន​មាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ដែរ។ ប្រធាន​ក្រុម​ចរចា​នៃ​គណបក្ស​ទាំង​ពីរ បញ្ជាក់​ប្រាប់​អ្នក​កាសែត​ថា បក្ស​ទាំង​ពីរ​ខ្វែង​គំនិត​គ្នា​នៅ​លើ​ប្រធាន​បទ​កែ​ទម្រង់​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។

បន្ទាប់​ពី​បរាជ័យ​ក្នុង​កិច្ច​ចរចា ហើយ​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​បាន ក្រុម​ការងារ​ទាំង​ពីរ​បក្ស​ស្នើ​ឲ្យ​ពិធី​ការ រៀប​ចំ​សន្និសីទ​កាសែត​ពីរ​កន្លែង។ កន្លែង​មួយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្រោម​ដំបូល​អគារ វី.អាយ.ភី (VIP) ក្នុង​បរិវេណ​ព្រឹទ្ធសភា។ ហើយ​កន្លែង​មួយ​ទៀត នៅ​ខាង​ក្រោម​ដើម​ឈើ​ខាង​មុខ​អគារ​នោះ ទីតាំង​សន្និសីទ​កាសែត​របស់​មន្ត្រី​បក្ស​ប្រឆាំង។ ប៉ុន្តែ ដោយសារ​អ្នក​កាសែត​រអ៊ូរទាំ និង​ពិបាក​រក​ខ្សែ​ឧបករណ៍​បំពង​សំឡេង​សម្រាប់​បក្ស​ប្រឆាំង​ផង​នោះ អ្នក​នយោបាយ​ទាំង​សង​ខាង ក៏​ប្ដូរ​មក​ធ្វើ​សន្និសីទ​កាសែត​នៅ​ក្នុង​អគារ​តែ​មួយ​វិញ។

សន្និសីទ​កាសែត​កន្លែង​តែ​មួយ​មែន តែ​ភាគី​ទាំង​ពីរ​មិន​ឈរ​ទន្ទឹមៗ​គ្នា​ដូច​ជំនួប​ទាំង​បី​លើក​កន្លង​ទៅ​ឡើយ។ មន្ត្រី​បក្ស​ប្រឆាំង​ដឹក​នាំ​ដោយ លោក សុន ឆ័យ ចេញ​មុខ​មក​និយាយ​ប្រាប់​អ្នក​កាសែត​មុន ដោយ​មាន​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច លោក ឈាង វុន ឈរ​ឱប​ដៃ​ធ្វើ​មុខ​មាំ​ចាំ​ស្តាប់។

ប្រធាន​ក្រុម​ចរចា​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ជំហរ​ចង់​ឲ្យ​មាន​ការ​កែ​ទម្រង់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ជា​មុន​សិន មុន​នឹង​ឈាន​ចូល​ទៅ​បើក​សិក្ខា​សាលា​ពិភាក្សា​លើ​បញ្ហា​ដែល​បាន​ព្រមព្រៀង។ លោក​បន្ត​ថា ពលរដ្ឋ​កម្ពុជា ភាគ​ច្រើន​មិន​ទុក​ចិត្ត​លើ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ទេ ហេតុ​នេះ​រឿង​ដំបូង​បំផុត​ដែល​ត្រូវ​ដោះស្រាយ គឺ​ការ​កែ​ទម្រង់​ស្ថាប័ន គ.ជ.ប ឲ្យ​ក្លាយ​ជា​ស្ថាប័ន​ធម្មនុញ្ញ។

លោក​បាន​បន្ទោស​គណបក្ស​ប្រជាជន​កម្ពុជា ថា​ព្យាយាម​ពន្យារ​ពេល​នៃ​ការ​ស្វែង​រក​ដំណោះស្រាយ ទាក់ទង​នឹង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត៖ «ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ ជា​បញ្ហា​ធំ ជា​បញ្ហា​មូលដ្ឋាន។ ដូច្នេះ​បើ​មិន​ទាន់​ដោះស្រាយ​ចេញ យើង​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​រវាង​ថ្នាក់​ដឹក​នាំ​កំពូល។ យើង​នឹង​បន្ត​ចរចា​ទៀត មិន​មែន​បាន​ន័យ​ថា ឈប់​ទេ តែ​យើង​នៅ​រង់ចាំ»

ទន្ទឹម​នឹង​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ប្រកាស​ផ្អាក​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​រវាង​បក្ស​ទាំង​ពីរ និង​ស្នើ​ឲ្យ​កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត ព្រម​ទាំង​កំណត់​កាល​បរិច្ឆេទ​បោះ​ឆ្នោត​ឡើង​វិញ។ គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បើក​ការ​ចរចា​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​ជា​ថ្មី​ទៀត ដើម្បី​ទម្លាយ​ភាព​ទាល់ច្រក។

ទោះ​ជា​បែប​ណា​ក្តី ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បើក​ចំហ​ទ្វារ​ឲ្យ​មាន​កិច្ច​ចរចា​ជា​ថ្មី ទោះ​បី​ក្នុង​ក្របខ័ណ្ឌ​ណា​ក៏ដោយ។ លោក​បន្ត​ថា កិច្ច​សន្ទនា​នៅ​ថ្ងៃ​នេះ​មិន​ទទួល​បាន​លទ្ធផល ដោយសារ​តែ​ក្រុម​ការងារ​របស់​គណបក្ស​ប្រឆាំង ទាមទារ​ហួស​ដែន​សមត្ថកិច្ច​របស់​ក្រុម​លោក។ ប៉ុន្តែ បើ​សិន​ជា​មាន​ការ​សម្រប​សម្រួល​នយោបាយ​រវាង​មេ​ដឹក​នាំ​កំពូលៗ​នោះ បញ្ហា​អ្វី​ក៏​ដោះស្រាយ​បាន​ដែរ។ លោក​បញ្ជាក់​ថា ការ​ទាមទារ​របស់​បក្ស​ប្រឆាំង​ជា​រឿង​មួយ ប៉ុន្តែ​សូម​ចាំ​ថា រដ្ឋាភិបាល​កំពុង​ដំណើរ​ការ​ដោយ​រលូន​មិន​មាន​ឧបសគ្គ​នោះ​ទេ៖ «កុំ​ថា​គណបក្ស​ប្រជាជន ម៉េច​ក៏​ខ្លាច មិន​មែន​ខ្លាច​ទេ អោយ​រៀប​ទាំងអស់ ប៉ុន្តែ​រៀប​ឲ្យ​ដើរ​បាន មិន​មែន​ចង​តែ​គណបក្ស​ប្រជាជន ទេ តែ​ចង​ជាតិ​កម្ពុជា ទាំង​មូល»

គណៈកម្មការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៃ​គណបក្ស​ទាំង​ពីរ បើក​ការ​ចរចា​ចំនួន ៤​លើក​រួច​មក​ហើយ ក្នុង​នោះ​ការ​ចរចា​លើក​ទី​៣ ក៏​មិន​ទទួល​បាន​លទ្ធផល​ដែរ។ តែ​ការ​ចរចា​លើក​ទី​៣ កន្លង​ទៅ បក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​លើ​ប្រធាន​បទ​ចំនួន​១៤ ហើយ​គ្រោង​ពិភាក្សា​លម្អិត​ក្នុង​សិក្ខា​សាលា​ថ្នាក់​ជាតិ ដើម្បី​ប្រមូល​មតិ​យោបល់​លើ​ការ​កែ​ទម្រង់។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​អង្គការ និកហ្វិច (Nicfec) លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ការ​ស្នើ​ឡើង​របស់​បក្ស​ប្រឆាំង ដើម្បី​សុំ​ឲ្យ គ.ជ.ប ជា​ស្ថាប័ន​ធម្មនុញ្ញ​នោះ ជា​ប្រការ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​គួរ​ពិចារណា។ លោក​បន្ត​ថា ប្រវត្តិ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា គឺ​គ្រប់​ភាគី​តែង​តែ​ចាញ់​ឆ្នោត​ដោយ​មិន​អស់​ចិត្ត ហើយ​បក្ស​នយោបាយ​នីមួយៗ​មិន​ទុក​ចិត្ត​លើ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ទេ។ លោក​បញ្ជាក់​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ត្រូវ​រួម​គ្នា​កែ​ទម្រង់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​នេះ ដើម្បី​កសាង​ទំនុក​ចិត្ត​ពី​សំណាក់​ពលរដ្ឋ៖ «ពលរដ្ឋ​កម្ពុជា ចង់​បាន​នោះ គឺ គ.ជ.ប ឯករាជ្យ និង​អព្យាក្រឹត្យ បើ​សិន​ជា គ.ជ.ប ឯករាជ្យ​នោះ ជា​គោលការណ៍​ប្រជាធិបតេយ្យ»

មន្ត្រី​គណបក្ស​កាន់​អំណាច​បញ្ជាក់​ថា បើ​សិន​ជា​ដាក់​ឲ្យ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ក្លាយ​ជា​ស្ថាប័ន​ធម្មនុញ្ញ ដែល​ទាមទារ​ឲ្យ​មាន​ការ​គាំទ្រ​សមាជិក​សភា​ក្នុង​សំឡេង​២​ភាគ​៣​នោះ ស្ថាប័ន គ.ជ.ប នឹង​នៅ​ជាប់​គាំង ហើយ​មិន​អាច​ដំណើរ​ការ​ទៅ​មុខ​រួច ដោយសារ​តែ​គណបក្ស​បាន​សំឡេង​ឆ្នោត​តិច អាច​ធ្វើ​ពហិការ​មិន​ទទួល​ស្គាល់​ស្ថាប័ន​បោះ​ឆ្នោត​ដដែល។ ប៉ុន្តែ មន្ត្រី​បក្ស​ប្រឆាំង​ប្រាប់​ថា ការ​កែ​ទម្រង់​បែប​នេះ គឺ​ធ្វើ​ដើម្បី​ប្រយោជន៍​ជាតិ។ ការ​មិន​ត្រូវរ៉ូវ​គ្នា​រវាង​បក្ស​ទាំង​ពីរ ស្រប​ពេល​ដែល លោក សម រង្ស៉ី កំពុង​ដើរ​ប្រមូល​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ និង​ព្រមាន​ពី​ការ​ធ្វើ​បាតុកម្ម​បន្ត​ទៀត តែ​រដ្ឋាភិបាល​នៅ​តែ​បន្ត​អនុវត្ត​បម្រាម​ជួប​ជុំ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
Share

KE

ពី Kampong Thom

ខ្ញុំមិនយល់សោះ បើ​ CPP ខ្លាំងមានប្រជាប្រិយភាពខ្ពស់​ហើយមាន​អ្នកគាំទ្រច្រើន ទៅខ្លាចអីនិងការកែទំរង់ និងផ្លាស់ប្តូសមាភាព គជប​ នោះ? នេះសរបញ្ជាក់អោយ យ៉ាងច្បាស់ថា ការឈ្នះរបស់​ CPP ក្នុងការបោះឆ្នោតកន្លង មកទាលើតែមាន គជប ជាអ្នកជួយលួចអោយទើបខ្លួនបានឈ្នះ។

Mar 24, 2014 11:14 PM

HET MANUN

ពី TAKHMAO

All of everything is set up by Hun Nal boss including rent a farm to vietnamese farmer,political deadlock cannot solve etc...How come vietnamese farmer can do and our farmer cannot ? Those thing are belong to vietnam.So CRNP cannot take back
our country.If you don't believe me watch from now. Does something will happen to our country or not ? noway jose I have been there for 30 years how can I give to you easely.

Mar 24, 2014 10:10 PM

ហាន់យុទ្ធ

ពី តាកែវ

ក្នុងគ្រាបច្ចុប្បន្ន​នេះ សួរថាតើគណបក្សណាបានសំឡេងសភា៥០+១ ? ព្រោះការជាប់គាំងនយោបាយ នេះ ដោយសារគណបក្សទាំងពីរ បានប្រកាសឈ្នះរៀងៗខ្លួន។

Mar 24, 2014 08:20 PM

My Homeland

Haha getting closer to their black-heart of CPP, now everything is revealing about their deeds that want to cling on power forever. It's a good strategy that CNRP try to dig and dig out of CPP's willingness. So now you CNRP it's your techique to tell the truth to our people and international. Be careful CNRP, all the steps have to be done in non-violence way.

Mar 24, 2014 08:17 PM

អ្នក​អាន​អនាមិក

និយាយជាមួយចោរមកពីព្រៃមិនត្រូវគ្នាទេ។ បើខ្មែររលាយ តើហ្វូងអស់នេះវាយ៉ាងម៉េច?

Mar 24, 2014 01:44 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល