តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​សុំ​ជួប​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​ស្នើ​ឲ្យ​ជួយ​បួន​ចំណុច

ដោយ មួង ណារ៉េត
2018.02.21
មូរ សុខហួរ ៦២២ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ថ្លែង​សារ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ផ្ញើ​ជូន​សកម្មជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
Screenshot

តំណាងរាស្ត្រ​ជាប់​ឆ្នោត និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ បាន​សរសេរ​លិខិត​មួយ​ច្បាប់​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ​នេះ ផ្ញើ​ជូន​ទៅ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ៊្សប (Julie Bishop) ដើម្បី​សុំ​ជួប​មន្ត្រី​អូស្ត្រាលី រូប​នេះ ឲ្យ​ជួយ​អន្តរាគមន៍​លើ​បួន​ចំនុច​ធំៗ។

អ្នកស្រី មូរ សុខហួរ ស្នើ​ឲ្យ​ប្រទេស​អូស្ត្រាលី ទី​មួយ ជួយ​កៀរគរ​ប្រធាន​នៃ​សន្និសីទ​ទីក្រុង​ប៉ារីស ដើម្បី​កោះ​ប្រជុំ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទាំង​អស់​ឡើង​វិញ ដើម្បី​ពិនិត្យ​មើល​ការ​អនុវត្ត​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ។ ទី​ពីរ ជួយ​កៀរគរ​សមាជិក​សំខាន់ៗ​នៃ​អង្គការ​សហប្រជាជាតិ លើក​យក​បញ្ហា​កម្ពុជា ទៅ​ដាក់​បញ្ចូល​ក្នុង​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​របស់​មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ នៅ​ពេល​ខាង​មុខ​នេះ។ ទី​បី ស្នើ​ឲ្យ​ប្រទេស​អូស្ត្រាលី ហាមឃាត់​ទិដ្ឋាការ​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​របប​លោក ហ៊ុន សែន ដែល​ចូល​ដៃ​ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិមនុស្ស និង​ទី​បួន ស្នើ​ឲ្យ​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ដែល​មាន​ទ្រព្យសម្បត្តិ​នៅ​ប្រទេស​អូស្ត្រាលី។

​អ្នកស្រី មូរ សុខហួរ សង្កត់​ធ្ងន់​ថា នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​អាស៊ាន-​អូស្ត្រាលី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​អូស្ត្រាលី នា​ខែ​មីនា ខាង​មុខ​នេះ គឺ​ជា​ឱកាស​សម្រាប់​ឲ្យ​ប្រទេស​អូស្ត្រាលី បញ្ជាក់​អំពី​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំង​អស់ អំពី​ជោគវាសនា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។