បក្ស​ប្រឆាំង​ប្ដេជ្ញា​ថា​នឹង​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​ឲ្យ​បាន

ដោយ ទីន ហ្សាការីយ៉ា
2018-04-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA

លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ កាលពី​ថ្ងៃ​ទី​១៤ មេសា ប្ដេជ្ញា​ថា គណបក្ស​សង្គ្រោះជាតិ​នឹង​ចូលរួម​បោះឆ្នោត​បាន ពីព្រោះ​ថា របប​លោក ហ៊ុន សែន មិន​អាច​បោះឆ្នោត​ដែល​គ្មាន​ដៃគូ ប្រហាក់ប្រហែល​ចូលរួម​ប្រកួត​បានទេ ដោយសារ​សហគមន៍ អន្តរជាតិ កំពុងតែ ឃ្លាំមើល​ការអនុវត្ត​របស់​លោក ហ៊ុន សែន បើ​មិន​ដូច្នោះ​ទេ ប្រទេស​ម្ចាស់​ជំនួយ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក និង​បិទ​ការ​លើកលែង​ពន្ធ​ផលិតផល​របស់​កម្ពុជា ជា​មិនខាន។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ទៅកាន់​អ្នកគាំទ្រ​នៅ​ប្រទេស​ជប៉ុន​ថា របប​របស់​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​បច្ចុប្បន្ន​នេះ មិន​ខុស​ពី របប ប៉ុល ពត នោះ​ទេ តែ​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី មាន​ជំនឿ​ថា កម្ពុជា​នឹង​មាន​ដំណោះស្រាយ នយោបាយ​ក្នុង​ពេល​ឆាប់ៗ​នេះ ព្រោះថា របប​លោក ហ៊ុន សែន មិន​អាច​នៅ​ឯកោ​ដឹកនាំ​ប្រទេស​តែឯង​បាន​ទេ ព្រោះ​ថា​កម្ពុជា​ត្រូវការ​ប្រទេស​ផ្សេងៗ​ទៀត​ជា​មិត្ត ពិសេស​កម្ពុជា នៅតែ​ពឹង​លើ​ជំនួយ និង​ទីផ្សារ​អន្តរជាតិ ដើម្បី​ដកដង្ហើម​សេដ្ឋកិច្ច​បាន។

លោក សម រង្ស៊ី បន្ថែម​ថា លោក ហ៊ុន សែន កំពុងតែ​ធ្វើ​នយោបាយ ប្រជាភិថុតិ លើ​យុវជន និង​កម្មករ​រោងចក្រ ដែល​លោក ដឹកនាំ​មិនល្អ ធ្វើ​ឲ្យ​រោងចក្រ​មួយ​ចំនួន បង្ខំចិត្ត​បិទទ្វារ ហើយ​លោក ហ៊ុន សែន ចេញមុខ​ផ្ដល់​លុយ​ឲ្យ​កម្មករ​ម្នាក់​បន្តិចបន្តួច​នោះ មិន​អាច​ធានា និរន្តរភាព សេដ្ឋកិច្ច​របស់​ក្រុម​គ្រួសារ​របស់​កម្មករ​បាន​យូរ​អង្វែង​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (2)
Share

ភវ​វ័រ្មន

ពី ពី​បាវិត ស្វាយ​រៀង​

បើ​គ្មាន​លោក​សម​រង្ស៊ី​ និង​សមាជិក​បក្សសង្រ្គោះជាតិ​ទាំង​អស់​ដែល​បានគេច​​​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បីបាន​ធ្វើ​ចលនា​​តស៊ូ​ មតិ​និង​ដើរ​ សុំ​ឲ្យ​ប្រទេស​សហគមន៍​ប្រជាធិបតេយ្យ​ក្នុង​ពិភពលោក​ ជា​ពិសេសសុំ​ឲ្យ​​​ប្រទេស​ដែល​ជា​សហប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​ ២៣​តុលា​១៩៩១ ធ្វើ​អន្ដរាគមន៍ ទាម​ទារ​សន្ដីភាព​លិទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​​ទេ​នោះ ម្លេះ​សម​ពេល​​នេះ ត្រូវ​ស្ងាត់ឈឹងគ្មាន​សម្លេង​តស៊ូ​មតិ​ ហើយ​ប្រជាជន​ខ្មែរ​ ជាង​៣​លាននាក់ ត្រូវ​របប​លោក​ហ៊ុន​សែន​ចាត់ទុកជា​​ពួក ​រមិល​គុណ ជាខ្មាំង​ប្រឆាំង​នឹង​​បក្ស​ប្រជាជន​ ដោយ​ចំពោះ​ជាក់​ជា​ពុំ​ខាន​ សម្ដី​របស់​អ្នក​នាំ​ពាក្ស​ ដូច​ដែល​សុខ ​ឥសាន​ ម្ដង​ណាក៏​ចាត់​ទុក​ បក្ស​សង្រ្គោះជាតិ​និង​ប្រជាពល​រដ្ឋ​ស្រឡាញ់​គាំ​ទ្រ​បក្ស​សង្រ្គោះជាតិ​ ថា​ជា​ពួក​ខ្មាំង​បដិវត្តន៍​ព៌ណ​ស្អី​គេនោះ សុខ​ ឥសាន ​អុញអាល ប្រមាថ​អ្នក​នយោបាយ​​ខ្មែរ ឲ្យចាត់​ទុក​គ្នា​ជា​សត្រូវ​ជួរ​ជាតិ​គ្រប់ពេល សំដៅ​ធ្វើយ៉ាង​ណាឲ្យ​ខ្មែរ​និង​ខ្មែរ​មើល​មុខ​គ្នា​មិន​ចំ​ ។ សួរ​ថា​មកដល់​ពេល​នេះ​តើ​តុលាការ​បក្ស​ប្រជាជន​លោក​ហ៊ុនសែន​រក​បាន​ភស្ដុតាង​ចោទលោក​កឹម​សុខា​ និង​បក្ស​សង្រ្គោះជាតិ​ថា​ក្បត់ជាតិ​ហើយ​ឬ​នៅ??? ៧​ខែ​ហើយ ​ឯណាទៅ​បទ​ល្មើស​ជាក់ស្ដែង​ដែល លោក​ហ៊ុនសែន​ និង​បរិវារ ចោទ​ថា​សង្រ្គោះជាតិ​ក្បត់​ជាតិ តើ​ប្រជាជន​ខ្មែរ និស្សិត​បញ្ញវន្ដ​ ពិត​ជា​យល់​ថា​ លោក​កឹម​សុខា បក្ស​សង្រ្គោះជាតិ​ក្បត់ជាតិ​ដូច​សម្ដី មួល​បង្កាច់​អុញ​អាល​របស់​សុខ​ឥសាន​ដែរ​ឬទេ? ទេ!​យើង​មិន​អាច​ទទួល​យក​បាន​ជាដាច់ខាត!

Apr 18, 2018 04:45 AM

Dan

ពី LA

សំដីលោកសមរង្សីគ្មានអ្វីគួរអោយជឿ តាំងពីរត់ចោលស្រុកមកគ្មានបានការអីទេ គ្មានបានធ្វើអីជួយគណបក្សសង្គ្រោះជាតិ ក្រៅតែពីបង្កើតចលនាខ្យល់ដែលអត់ប្រយោជន៏ចេញ

Apr 15, 2018 05:53 PM

គេហទំព័រ​ទាំងមូល