លោក ហ៊ុន ណេង បង​ប្រុស​លោក ហ៊ុន សែន បាន​ទទួល​មរណភាព​ដោយ​សា​ជំងឺ​បេះដូង

ដោយ សុជីវី
2022.05.05
Share on WhatsApp
Share on WhatsApp
លោក ហ៊ុន ណេង បង​ប្រុស​លោក ហ៊ុន សែន បាន​ទទួល​មរណភាព​ដោយ​សា​ជំងឺ​បេះដូង លោក ហ៊ុន ណេង បង​ប្រុស​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ទទួល​មរណភាព​ ដោយ​ជំងឺ​បេះដូង កាល​ពី​រសៀល​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នេះក្នុងអាយុ ៧៣ឆ្នាំ។
រូប៖ រដ្ឋសភាជាតិ។

លោក ហ៊ុន ណេង ដែល​ជា​បង​ប្រុស​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ទទួល​មរណភាព​ ដោយ​ជំងឺ​បេះដូង កាល​ពី​រសៀល​ថ្ងៃទី៥ ខែឧសភា នេះក្នុងអាយុ ៧៣ឆ្នាំ។

នេះបើ​តាម​ការ​អះអាង​របស់​ក្មួយ​ប្រុស​លោក ហ៊ុន ណេង គឺ​លោក ហ៊ុន ជា ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅថ្ងៃទី៥ ខែឧសភា នេះ។

លោក ហ៊ុន ណេង បច្ចុប្បន្នជា​ប្រធាន​គណៈប្រតិភូគណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារ​សាធារណៈ​នៃ​រដ្ឋសភា ជា​អតីតតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម នៃ​គណបក្សប្រជាជន​កម្ពុជា និង​ជា​អតីត​អភិបាល​ខេត្ត​កំពង់ចាម។

លោក ហ៊ុន ណេង បច្ចុប្បន្នជា​សមាជិក​អចិន្ត្រៃយ៍​រដ្ឋសភា ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីតអភិបាល​ខេត្ត​កំពង់ចាម

លិខិត​មរណភាព​របស់​ភរិយា​លោក ហ៊ុន ណេង គឺលោកស្រី លាង វួចឆេង ឲ្យដឹង​ថា សព​របស់​លោក ហ៊ុន ណេង នឹង​ត្រូវ​តម្កល់​ធ្វើ​បុណ្យ​នៅ​គេហដ្ឋាន ស្ថិតនៅ​ភូមិទី៧ សង្កាត់​កំពង់ចាម​ ក្រុង​កំពង់ចាម​ រួច​ដង្ហែរ​យកទៅ​បញ្ចុះ​នៅ​វត្ត​សុវណ្ណគិរីរតនៈ​ភ្នំប្រុស ស្ថិត​នៅ​ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែឧសភា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ប្រធានាធិបតី​អាមេរិក​ប្រាប់​ឱ្យ​កែ​លំអ​ស្ថានភាព​សិទ្ធិមនុស្ស មុន​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ខាង​មុខ
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ប្រធាន​គណបក្ស​ឆន្ទៈខ្មែរ​លាលែង​ពី​បក្ស​ជា​ផ្លូវ​ការ ដើម្បីទៅ​ចូលរួម​ជាមួយ​បក្ស​ភ្លើង​ទៀន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។