លោក ហ៊ុន សែន នឹង​យល់​ព្រម​សហការ​​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ជា​ថ្នូរ​នឹង​ការ​បើក​ទិដ្ឋាការ

ដោយ ម៉ៅ សុធានី
2017.12.15
Share on WhatsApp
Share on WhatsApp
អតីត​ទាហាន​អាមេរិក ៨៥៥ ២០១៥ អតីត​ទាហាន​អាមេរិកាំង និង​អតីត​ទាហាន​សម្ព័ន្ធ​មិត្ត​កាល​ពី​សម័យ​សង្គ្រាម​វៀតណាម ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​កប់​សព​ទាហាន​អាមេរិក (Arlington National Cemetery) រដ្ឋ​វឺជីនៀ (Virginia) រំឭក​គុណ​ដល់​អតីត​ទាហាន​សម្ព័ន្ធ​មិត្ត​ខ្មែរ​កម្ពុជា​ក្រោម ចាម និង​ម៉ុងតាញ៉ា (Montagnards) ដែល​បាន​ចូលរួម​ប្រយុទ្ធ​វាយ​ទាហាន​កុម្មុយនីស្ត​វៀតណាម​ខាង​ជើង។ រូបថត​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៥
RFA/Taing Sarada

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា កម្ពុជា​នឹង​អនុញ្ញាត​ឱ្យ​សហរដ្ឋអាមេរិក រុករក​អដ្ឋិធាតុ​ទាហាន​ដែល​បាន​បាត់​ខ្លួន​នៅ​កម្ពុជា តាំងពី​សម័យ​សង្គ្រាម​ក្នុង​ទសវត្ស​ទី​៧០ ឡើង​វិញ ប្រសិនបើ​សហរដ្ឋអាមេរិក ផ្តល់​ទិដ្ឋាការ​ប្រភេទ B1 និង B2 ដល់​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​ក្រុម​គ្រួសារ​វិញ​នោះ។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ដល់​ក្រុម​កីឡាករ កីឡាការិនី ដែល​ទទួល​បាន​ជយលាភី​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ នៅ​ឯ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ៖ «យើង​នឹង​បើក​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​នូវ​ការ​រុករក​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិក ដែល​នៅ​បន្ត​បាត់​ខ្លួន​ចំនួន ៤៩​នាក់ ក្នុង​លក្ខខណ្ឌ​ដែល​អាមេរិក នឹង​ផ្ដល់​ឱ្យ​យើង​ត្រឡប់​មក​វិញ​នូវ​អ្វី​ដែល​អាមេរិក​ក​យក​ពី​យើង។ យើង​មិន​ទាន់​បាន​និយាយ​ថា បញ្ចប់​កិច្ច​ព្រមព្រៀង​ឯ​ណា? យើង​ស្នើ​ពិភាក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម។ ម្យ៉ាង​ទៀត ពេល​នេះ​យើង​កំពុង​អនុវត្ត​ហើយ​តើ! យើង​កំពុង​ទៅ​សម្ភាស​តើ! ឥឡូវ​បាន ៧០​នាក់​ទៀត ក្នុង​នោះ​មាន​ប៉ុន្មាន​នាក់​កំពុង​ឈឺ​ធ្ងន់។ (យើង) សុំ​ឱ្យ​អាមេរិក​សហការ»

​បញ្ជី​ផ្លូវការ​របស់​រដ្ឋាភិបាល​អាមេរិក ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​មាន​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង​ចំនួន ៤៨​នាក់​ទៀត ដែល​មិនទាន់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ឡើយ។

​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្អាក​បេសកកម្ម​មនុស្សធម៌​នេះ កាល​ពី​ចុង​ខែ​កញ្ញា តាម​បញ្ជា​របស់​លោក ហ៊ុន សែន ជា​ការ​ឆ្លើយតប​ភ្លាមៗ​នឹង​រដ្ឋាភិបាល​អាមេរិក ដែល​បាន​ដាក់​ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ​ធ្វើដំណើរ​មក​អាមេរិក​ដល់​មន្ត្រី​ការទូត​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​ពួកគេ។ មូល​ហេតុ​ដែល​សហរដ្ឋ​អាមេរិក ផ្អាក​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​ក្រសួង​ការបរទេស និង​ក្រុម​គ្រួសារ​នោះ ដោយសារ​ប្រទេស​មហាអំណាច​មួយ​នេះ ខក​ចិត្ត​នឹង​រដ្ឋាភិបាល​កម្ពុជា ដែល​មិន​ព្រម​យក​ជនជាតិ​ខ្មែរ​ដែល​បាន​ទទួល​ទោស​រួច​ហើយ​នៅ​សហរដ្ឋអាមេរិក ទៅ​កម្ពុជា​វិញ។ កាល​នោះ​លោក ហ៊ុន សែន លើក​ឡើង​ពី​មូលហេតុ​ដែល​កម្ពុជា មិន​ព្រម​ទទួល​ជនជាតិ​ខ្មែរ​មក​វិញ ពីព្រោះ​កម្ពុជា គិត​រឿង​មនុស្សធម៌ ប៉ុន្តែ​ក្រោយ​មក​ដើម្បី​ចំណេញ​នយោបាយ​របស់​លោក​នោះ លោក ហ៊ុន សែន ក៏​ព្រម​ទទួល​ពលរដ្ឋ​ខ្មែរ​មក​វិញ​ទាំង​អស់។ យ៉ាង​ហោច​ណាស់​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៧០​នាក់ ក្នុង​ចំណោម ១០០​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​អាមេរិក នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក​ស្រី សំ សុខា ​អតីត​​អ្នក​ជាប់​ឃុំ​ករណី​​គប់​ស្បែក​​ជើង​លើ​រូប​លោក ហ៊ុន សែន ស្នើ​លោកឱ្យ​ពិចារណា​កំហុស​របស់ខ្លួន​ឡើងវិញ​ថា ហេតុអ្វី​បាន​ជា​ពលរដ្ឋ​គប់​ស្បែក​ជើង​ដាក់​លោក​​
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
លោក​ស្រី សំ សុខា ​អតីត​​អ្នក​ជាប់​ឃុំ​ករណី​​គប់​ស្បែក​​ជើង​លើ​រូប​លោក ហ៊ុន សែន ស្នើ​លោកឱ្យ​ពិចារណា​កំហុស​របស់ខ្លួន​ឡើងវិញ​ថា ហេតុអ្វី​បាន​ជា​ពលរដ្ឋ​គប់​ស្បែក​ជើង​ដាក់​លោក​​
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល