អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ជាប់ឆ្នោតក្លាយជាប្រធានព្រឹទ្ធសភាជាផ្លូវការហើយ នៅថ្ងៃទី៣ ខែមេសានេះ បន្ទាប់ពីលោកបានផ្ទេរអំណាចកំពូលដឹកនាំរាជរដ្ឋាភិបាលទៅឱ្យកូនប្រុសច្បងគឺលោក ហ៊ុន ម៉ាណែត។
សមាជិកព្រឹទ្ធសភាទាំង ៦២រូប បានបោះឆ្នោតជាឯកច្ឆន្ទជ្រើសរើសលោក ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងអតីតរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន ជាអនុប្រធានទី១ និងអតីតរដ្ឋលេខាធិការក្រសួងការបរទេសលោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី២ ព្រឹទ្ធសភា។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
