0:00 / 0:00
ពាក់ព័ន្ធនឹងដីកាកោះរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី នេះ ប្រធានមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា ឬហៅកាត់ថា CCIM លោក ប៉ា ងួនទៀង ដែលកំពុងមានវត្តមាននៅសហរដ្ឋអាមេរិក អះអាងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២៧ ឧសភា ថា លោកនៅមិនទាន់បានទទួលដីកាកោះរបស់តុលាការ ជាផ្លូវការ នៅឡើយទេ។
លោកថា ដោយសារដីកាកោះឱ្យលោកចូលខ្លួនបំភ្លឺនៅតុលាការ នៅថ្ងៃទី៩ មិថុនា ខាងមុខនេះ គឺចំពេលដែលលោកកំពុងបំពេញភារកិច្ចនៅក្រៅប្រទេស ដូច្នេះ លោកនឹងពុំអាចចូលខ្លួនទៅឆ្លើយបំភ្លឺបានឡើយ ហើយលោកកំពុងសិក្សាអំពីនីតិវិធីឆ្លើយតបតាមផ្លូវច្បាប់តបចំពោះបញ្ហានេះ។
សូមស្តាប់បទសម្ភាសន៍រវាងលោក មាន ឫទ្ធិ និងលោក ប៉ា ងួនទៀង ជុំវិញរឿងរ៉ាវនេះដូចតទៅ៖
