ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិលើកឡើងថា មេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង (Min Aung Hlaing) នឹងមិនងាយយល់ព្រមតាមសំណើរបស់ប្រេសិតពិសេសអាស៊ាន គឺលោក ប្រាក់ សុខុន ឲ្យគោរពតាមកិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ានឡើយ។
ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិអះអាងថាមេដឹកនាំយោធាខុសច្បាប់នេះកំពុងតែធ្វើនយោបាយសម្របសម្រួលឬបើកឲ្យតំណាងរបស់អាស៊ានចូលទៅជួបពិភាក្សាគ្នាខ្លះដើម្បីឲ្យអន្តរជាតិមើលឃើញថារបបសឹកបានបន្ធួរដៃខ្លះប៉ុន្តែមិនអនុវត្តតាមនោះទេ។ ពួកគេថារបបសឹកធ្វើបែបនេះដើម្បីទិញពេលវេលាក្នុងទិសដៅរៀបជើងព្រួលពង្រឹងអំណាចរបស់ខ្លួនបានយូរតទៅមុខទៀត។
ការលើកឡើងនេះ ធ្វើឡើងក្រោយពីប្រេសិតពិសេសរបស់អាស៊ាន បានប្រកាសថា ដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា រយៈពេលបីថ្ងៃ មិនទទួលបានលទ្ធផលដូចការរំពឹងទុកនោះទេ។
សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍រវាងលោក ទីន ហ្សាការីយ៉ា ជាមួយអ្នកវិភាគពីររួបគឺអ្នកវិភាគនយោបាយលោក គឹម សុខ និង លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពអំពីបញ្ហានេះ ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។