ស្ត្រី​ម្នាក់​ព្យាយាម​យក​ញត្តិ​ជូន​នាយករដ្ឋមន្ត្រី​ដើម្បី​រក​យុត្តិធម៌​ឲ្យ​លោក ហេង ពៅ

ស្ត្រី​វ័យ​ជាង ៤០​ឆ្នាំ ឈ្មោះ ម៉ៅ ស៊ីណាត ដែល​ព្យាយាម​ទៅ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ។ លោកស្រី​ព្យាយាម​យក​ញត្តិ​ទៅ​ជូន​លោក ហ៊ុន សែន ដើម្បី​រក​យុត្តិធម៌​អោយ​លោក ហេង ពៅ ដែល​ជា​អតីត​ស្នងការ​រាជធានី​ភ្នំពេញ។

បច្ចុប្បន្ន​លោក ហេង ពៅ កំពុង​ជាប់​ពន្ធនាគារ ដោយ​តុលាការ​កាត់​ទោស​អោយ​លោក​ជាប់​ពន្ធនាគារ​សរុប​មិន​តិច​ជាង ១០០​ឆ្នាំ​ទេ ពី​បទឧក្រិដ្ឋ​មួយ​ចំនួន។ អ្នកស្រី​ព្យាយាម​ចូល​ជួប​លោក ហ៊ុន សែន នៅ​ខណៈ​លោក​នាយករដ្ឋមន្ត្រី​កំពុង​បើក​សម្ពោធ​កម្មវិធី​អង្គរ​សង្ក្រាន្ត នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​មេសា នេះ ដើម្បី​ដាក់​ញត្តិ​ស្នើ​អោយ​ដោះលែង​លោក ហេង ពៅ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​កង​អង្គរក្ស​នាយករដ្ឋមន្ត្រី។

តើ​មាន​មូលហេតុ​អ្វី​ដែល​នាំ​អោយ​ស្ត្រី​រូប​នេះ​ប្រឹងប្រែង​រក​យុត្តិធម៌​អោយ​លោក ហេង ពៅ?

សូម​រង់ចាំ​ស្ដាប់​បទសម្ភាសន៍​រវាង​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី កញ្ញា អ៊ូ បាណុង ជាមួយ​លោកស្រី ម៉ៅ ស៊ីណាត ជុំវិញ​រឿង​នេះ

0:00 / 0:00

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។