មេធាវី​ការពារ​ក្ដី​លោក សៀម ភ្លុក ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី២៩ មេសា ទាមទារ​ឲ្យ​ដោះ​លែង​កូន​ក្ដី​

ដោយ ខែ សុណង
2022.04.29
Share on WhatsApp
Share on WhatsApp
មេធាវី​ការពារ​ក្ដី​លោក សៀម ភ្លុក ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី២៩ មេសា ទាមទារ​ឲ្យ​ដោះ​លែង​កូន​ក្ដី​ (ឆ្វេង) លោក សៀម ភ្លុក ស្ថាបនិក​គណបក្ស បេះដូងជាតិ និង (ស្ដាំ) ​លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​​របស់​លោក។
រូប៖ ហ្វេសប៊ុកគណបក្ស បេះដូងជាតិ និង RFA

មេធាវី​ការពារ​ក្ដី​លោក សៀម ភ្លុក ដែល​ជា​ស្ថាបនិក​គណបក្ស​បេះដូង​​ជាតិ ដាក់ពាក្យ​ប្ដឹង​តវ៉ា​ទៅ​សាលាឧទ្ធរណ៍ ទាមទារ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោះលែង​កូនក្ដី​ឲ្យ​មាន​សេរីភាព​វិញ។​

មេធាវី​ការពារ​ក្ដី​លោក សៀម ភ្លុក គឺ​លោក ជូង ជូងី ថ្លែង​ថា លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី២៩ មេសា តវ៉ា​ចំពោះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​សម្រេច​ឃុំ​ខ្លួន​កូនក្ដី​លោក​ដោយ​អយុត្តិធម៌ មិន​ស្រប​តាម​នីតិវិធី​ច្បាប់។ លោក​មេធាវី​ថា នៅ​ថ្ងៃ​ដដែល​លោក​ក៏​បាន​ទៅ​ជួប​សួរ​សុខ​ទុក្ខ​លោក សៀម ភ្លុក ក្នុង​ពន្ធនាគារ​ព្រៃ​ស​ដែរ៖ «ខ្ញុំ​បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក សៀម ភ្លុក រួចហើយ អត់មាន​ការ​កោរ​សក់​អី​ទេ សុខភាព​គាត់​ជា​ធម្មតា អត់​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អី​ទេ ស្មារតី​គាត់​ភ្លឺស្វាង​ល្អ អត់​មាន​បញ្ហា​អ្វី​ទេ។ ខ្ញុំ​បាន​ប្ដឹង​ឧទ្ធរណ៍​តវ៉ា​ការ​ឃុំ​ខ្លួន​គាត់ ដើម្បី​ឲ្យ​ដោះ​លែង​គាត់​វិញ»

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លិ សុខា បាន​ចេញ​ដីកា​ថ្ងៃ​ទី២៧ ខែ​មេសា បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក នៅ​ពន្ធនាគារ​ព្រៃ​ស​(​ម​១) ​បន្ទាប់ពី​ឃាត់ខ្លួន​លោក​នៅ​ថ្ងៃ​ដដែល​។ តុលាការ បាន​ចោទ​ប្រកាន់​លោក​ពី​បទ​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​បង្កើត​គណបក្ស​បេះដូង​ជាតិ កាលពី​ឆ្នាំ​២០២១។

ការ​ប្តឹង​ផ្តល់​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ទៅ​តុលាការ​នេះ គឺ​បន្ទាប់ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ចោទ​ថា គណបក្ស​នេះ មាន​ លោក សម រង្ស៊ី នៅ​ពីក្រោយ។

ករណី​នេះ នាំ​ឲ្យ​មានការ​រិះគន់​ពី​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ថា ការ​ចាត់​វិធានការ​លើ​លោក សៀម ភ្លុក នេះ គឺជា​រឿង​នយោបាយ​សុទ្ធសាធ ​និង​កាន់តែ​ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​ក្នុង​សង្គម​ប្រជាធិបតេយ្យ មាន​ភាព​អាប់អួ​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
គណបក្ស​ចំនួន​៣ ចូលរួម​ប្រកួត​ដណ្ដើម​កៅអី​ក្រុមប្រឹក្សា​ស្រុក​ក្រុង​ទើប​បំបែក​ថ្មី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។