គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​ពី​ជំនួប​ស្ដីពី​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត

ដោយ ម៉ៅ សុធានី
2022.01.15
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​ពី​ជំនួប​ស្ដីពី​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត កិច្ចប្រជុំ​របស់​មន្ត្រី​គ.ជ.ប​ជាមួយ​តំណាងបក្ស​នយោបាយ​ចំនួន​៣ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ចូលរួម​ពិភាក្សា​លើ​អនុសាសន៍ របស់​គណបក្ស​នយោបាយ ពាក់ព័ន្ធ​នឹង​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត(​ទម្រង់​បែប​បទ ១១០២) កាល​ពី​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០២២។
រូបភាព៖ គ.ជ.ប

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) លោក ទេព នីថា កាល​ពី​ថ្ងៃទី ១៤ ខែ​មករា បាន​ជួប​ជាមួយ​តំណាង​នយោបាយ​ចំនួន​៣ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ចូលរួម​ពិភាក្សា​លើ​អនុសាសន៍ របស់​គណបក្ស​នយោបាយ ពាក់ព័ន្ធ​នឹង​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត(​ទម្រង់​បែប​បទ ១១០២)

គណបក្ស​ទាំងនោះ​រួម​មាន រួមមាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​កម្ពុជា​និយម គណបក្ស​កែទម្រង់​កម្ពុជា និង​តំណាង​អង្គការ​ខុមហ្វ្រែល (Comfrel)

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ..ប ឲ្យ​ដឹង​ថា កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត ទម្រង់​បែបបទ ១១០២ គណបក្ស​នយោបាយ​អាច​ទៅ​ថត​យក នៅ​មុខ​ការិយាល័យ​បោះឆ្នោត​នៅ​ពេល​បិទ​ផ្សាយ​ជា​សាធារណៈ និង​អាច​ទៅ​ទទួលយក​ទម្រង់​បែបបទ​នេះ ពី​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត ដែល​បាន​ស្កេន​ដោយ​ផ្ទាល់ រួច​បោះពុម្ព​ចេញពី​ម៉ាស៊ីន​កុំព្យូទ័រ​។ ទម្រង់​បែបបទ ១១០២ គ្រោង​ចែកចាយ​ជូន​ដល់​តំណាង​គណបក្ស​នយោបាយ ដែល​មាន​វត្តមាន​នៅ​ការិយាល័យ​នៃ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត។

ពាក់ព័ន្ធ​នឹង​ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹង​ត្រូវ​លុបចេញ ពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២១ នៃ​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ (​កប​ឃស​) គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ទទួល​បាន​ពាក្យ​បណ្តឹង​ចំនួន​២៦​បណ្តឹង នៅ​ទូទាំង​ប្រទេស រហូតមកដល់​ថ្ងៃទី១២ ខែមករា​។ បណ្តឹង​ទាំងនេះ សុទ្ធសឹងតែ​ជា​ពាក្យ​បណ្ដឹងតវ៉ា នៅ​តាម​ឃុំ​សង្កាត់​ក្នុង​រាជធានី​និង​ខេត្ត​មួយចំនួន ប៉ុន្តែ​សំរាប់ ការិយាល័យ​គ..ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​វិញ គឺ​នៅ​ពុំ​ទាន់​ទទួល​បាន​ពាក្យបណ្ដឹង​ណាមួយ​ឡើយ។

គណបក្ស​នយោបាយ​មួយចំនួន ស្នើ​ឲ្យ​កែប្រែ​សមាសភាព​គ..ប ដែល​មកពី​គណបក្សកាន់អំណាច​តែមួយ មិន​អាច​ធ្វើ​ឲ្យ​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខែមិថុនា​ខាងមុខ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ បាន​ឡើយ​។ ពួកគាត់​ព្រមាន​ធ្វើ​ពហិការ មិន​ចូលរួម​ការបោះឆ្នោត ប្រសិនបើ គ..ប មិន​បាន​កែទម្រង់​សមាសភាព​នេះ។

ចំណែក ប្រធាន​ស្តីទី​គណបក្ស​ភ្លើងទៀន​លោក ថាច់ សេដ្ឋា វិញ​ធ្លាប់​បញ្ជាក់​ថា ប្រសិនបើ​បរិយាកាស​ដំណើរការ​បោះឆ្នោត​មាន​ភាព​ល្អ​ប្រសើរ គ្មាន​ការ​គំរាមកំហែង និង​ការ​គាបសង្កត់ គណបក្សប្រឆាំង​មួយ​នេះ មាន​គម្រោង​ដាក់​បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឆ្នាំ​២០២២ នៅ​គ្រប់​ឃុំ​សង្កាត់​ទូទាំង​ប្រទេស ទៅ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​..) នៅ​ត្រឹម​ខែ​មីនា​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។