ពាក់ព័ន្ធនឹងសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសលោក សុន ឆ័យ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ដោយលើកឡើងថា ការសម្រេចនេះ បានធ្វើឱ្យគ.ជ.ប ទទួលបាននូវភាពស្អាតស្អំ ស្ដារកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងនាមជាស្ថាប័នជាតិ។
គ.ជ.បក៏បានទាមទារឲ្យតុលាការផ្ដន្ទាទោសលោក សុន ឆ័យ និងបង្គាប់ឲ្យលោកធ្វើលិខិតសុំទោសស្ថាប័នគ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ រយៈពេលចំនួន ២ខែ ដើម្បីស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ.ជ.ប ឡើងវិញ។ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសលោក សុន ឆ័យ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងផ្ដន្ទាទោសបន្ថែមតាមបញ្ញត្តិមាត្រា ៥៣ និង មាត្រា ៣១០ នៃក្រមព្រហ្មទណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
