គ.ជ.ប​ថា សេចក្តី​សម្រេច​របស់​តុលាការ​លើ​ករណី​លោក សុន ឆ័យ ជា​ការ​ស្ដារ​កិត្តិយស​ស្ថាប័ន

ពាក់ព័ន្ធ​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​លោក សុន ឆ័យ នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​លើក​ឡើង​ថា ការ​សម្រេច​នេះ បាន​ធ្វើ​ឱ្យ​គ..ប ទទួល​បាន​នូវ​ភាព​ស្អាតស្អំ ស្ដារ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​ស្ថាប័ន​ជាតិ។

..ប​ក៏បាន​ទាមទារ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លោក សុន ឆ័យ និង​បង្គាប់​ឲ្យ​លោក​ធ្វើ​លិខិត​សុំទោស​ស្ថាប័ន​គ..ប ជា​លាយលក្ខណ៍អក្សរ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ រយៈពេល​ចំនួន ២​ខែ ដើម្បី​ស្តារ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​គ..ប ឡើង​វិញ​។ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​លោក សុន ឆ័យ ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» តាម​បញ្ញត្តិ​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​ផ្ដន្ទាទោស​បន្ថែម​តាម​បញ្ញត្តិ​មាត្រា ៥៣ និង មាត្រា ៣១០ នៃ​ក្រមព្រហ្មទណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។