គ.ជ.ប បិទ​បញ្ចប់​​ទទួល​ពាក្យ​ប្ដឹង ក្រោយ​ពលរដ្ឋ​មិន​សូវ​ចាប់​អារម្មណ៍​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត

ដោយ ខែ សុណង
2022.01.19
គ.ជ.ប បិទ​បញ្ចប់​​ទទួល​ពាក្យ​ប្ដឹង ក្រោយ​ពលរដ្ឋ​មិន​សូវ​ចាប់​អារម្មណ៍​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បើក​សវនាការ​ជា​សាធារណៈ​ជំនុំជម្រះ​បណ្ដឹង/សំណុំរឿង​លេខ ០០១ ថ្ងៃ​ទី១៨ ខែមករា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក គ.ជ.ប

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅ​កាត់ គ..ប បាន​បិទ​បញ្ចប់​​ទទួល​ពាក្យ​ប្ដឹង​ហើយ​ ក្រោយ​ពេល​ពលរដ្ឋ និង​គណបក្ស​នយោបាយ​ខ្លះ មិន​សូវ​ចាប់​អារម្មណ៍​​ទៅ​ឃ្លាំមើល​ដំណើរ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។

នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្លះ និយាយ​ជា​ចំហ​ថា ពួក​គាត់​មិន​ខ្វល់​នឹង​មាន​ឈ្មោះ ឬ​គ្មាន​ទេ ព្រោះ​ពួកគាត់​ជាប់​រវល់​រក​ស៊ី ហើយ​គ្មាន​ពេល​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ទេ ម្យ៉ាង​ទៀត​គឺ​ដោយសារ​គាត់​ដឹង​ថា គណបក្ស​ណា​នឹង​ត្រូវ​ឈ្នះ​ឆ្នោត​​រួច​ទៅ​ហើយ។ ដូច្នេះ​ពលរដ្ឋ​ថា ពួកគាត់​មិន​ចាំ​បាច់​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត​ក៏​បាន​ដែរ។

ទោះ​យ៉ាង​ណា លោក សំ គន្ធាមី ថា គជប គួរ​រក​យន្តការ​បន្ថែម​ទៀត ដើម្បី​ជំរុញ​ពលរដ្ឋ​ឲ្យ​មាន​ភាព​សកម្ម​ក្នុង​ការ​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត។ លោក​បន្ត​ថា ជម្លោះ​នយោបាយ​នៅ​តែ​ជា​កត្តា​សំខាន់​ដែល​ធ្វើ​ពលរដ្ឋ មិន​ចង់​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត។

Sam_Kuntheamy_NICFEC.jpg
លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC)។ រូប៖ RFA

..ប បាន​បិទ​បញ្ចប់​ការ​ទទួល និង​ការ​ដោះស្រាយ​ពាក្យ​ប្ដឹង​ក្នុង​ដំណាក់​កាល​នៃ​ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​ និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុប​ឈ្មោះ កាល​ពី​ថ្ងៃ​ទី១៤ មករា ក្រោយ​ពេល​ទទួល​បាន​បណ្ដឹង​សរុប​ចំនួន ៣៦បណ្តឹង ដែល​សុទ្ធសឹងតែ​ជា​បណ្ដឹង​តវ៉ា។ ដោយឡែក​នៅ​ថ្នាក់ គ..ប វិញ ទទួល​បណ្ដឹង​តែ ១ករណី​គត់ គឺ​សំណុំ​រឿង​ពលរដ្ឋ​ចំនួន ៥នាក់ ប្ដឹង​សុំ​រក្សា​ទុក​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូន​ពេញ​ដដែល ក្រោយ​ពួកគេ​ប្ដូរ​ទីលំនៅ​ទៅ​សង្កាត់​ស្ទឹង​មានជ័យ​ទី១ ខណ្ឌ​មានជ័យ។ គ..ប បាន​បើក​សវនាការ​នេះ​រួច​ហើយ កាល​ពី​ថ្ងៃ​ទី១៨ មករា ដោយ​សម្រេច​រក្សា​តម្កល់​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​សង្កាត់​ផ្សារ​ចាស់ ក្នុង​ការ​លុប​ឈ្មោះ​ពលរដ្ឋ​ទាំង ៥នាក់ ដដែល​ ដោយ​សំអាង​ថា ពួកគេ​បាន​ប្ដូរ​ទី​លំនៅ​ថ្មី។

ចំណែក​នៅ​ថ្នាក់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​វិញ ពុំ​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ទាក់ទង​នឹង​ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២១ នេះ​ទេ។ ពាក់ព័ន្ធ​នឹង​បណ្ដឹង​នេះ​ដែរ គ..ប ចាត់​ទុក​ថា តួលេខ ៣៦បណ្ដឹង បង្ហាញ​ពី​ប្រសិទ្ធភាព​របស់​ក្រុម​ការងារ​ចុះឈ្មោះ​បោះ​ឆ្នោត ដែល​បាន​យកចិត្តទុកដាក់​លើ​ការងារ​នេះ ទើប​ពុំ​សូវ​មាន​កំហុស​ឆ្គង។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​អះអាង​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្កេត​ឃើញ ថា ពលរដ្ឋ​មិន​សូវ​ចូលរួម និង​មិន​ចាប់​អារម្មណ៍​នឹង​ដំណើរ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។