គ.ជ.ប​បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​មុន​ថ្ងៃទី៨ ធ្នូ

ដោយ សុជីវី
2022.12.04
គ.ជ.ប​បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​មុន​ថ្ងៃទី៨ ធ្នូ ពលរដ្ឋពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត នាពេលកន្លង​ទៅ។
RFA/Sorn Chanratha

នៅសល់​៣​ថ្ងៃ​ទៀត​ទេ ពេលវេលា​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២​នេះ នឹង​ផុត​កំណត់​ហើយ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) បាន​បើក​ឲ្យ​ប្រជាពលរដ្ឋ ដែល​គ្រប់​អាយុ​បោះឆ្នោត​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០២២ នេះ ចាប់​តាំងពី​ថ្ងៃទី​២០ ខែ​តុលា ហើយនឹង​បិទ​បញ្ចប់​ត្រឹម​ថ្ងៃទី​៨ ធ្នូ​ខាងមុខ។

អំឡុង​ពេល​នេះ គ​.​ជ​.​ប បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​បណ្តា​សាលាឃុំ​-​សង្កាត់ ឬ​នៅ​តាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ​-​សង្កាត់ ទូទាំង​ប្រទេស ឬ​តាមរយៈ​គេហទំព័រ និង​កម្មវិធី​ទូរស័ព្ទ​ដៃ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) កាលពី​ថ្ងៃទី​០៤ ខែ​ធ្នូ បាន​ចេញ​ផ្សាយ​លទ្ធផល​បណ្ដោះអាសន្ន សម្រាប់​រយៈពេល​៤៥​ថ្ងៃ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត នៅ​ទូទាំង​ប្រទេស​។ ក្នុង​នោះ​ជា​បណ្ដោះអាសន្ន​មាន​ពលរដ្ឋ​ចំនួន​ជាង ៥​សែន ៣​ម៉ឺន​៦​ពាន់​នាក់ (៥៣៦.៥៩៧​នាក់​) បាន​ទៅ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​ថ្មី។

លទ្ធផល​បណ្ដោះអាសន្ន​របស់ គ​.​ជ​.​ប នេះ ក៏​បង្ហាញ​ដែរ​ថា អ្នក​ដែល​នឹង​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​សរុប​មាន​ចំនួន​ជាង ២​សែន ៣​ម៉ឺន​៨​ពាន់​នាក់ (២៣៨.២០៥​នាក់)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។