មេ​បញ្ជាការ​កងទ័ព​ចេញ​បញ្ជា​ឲ្យ​កង​អង្គរក្ស​ការពារ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ

ដោយ ឡេង ម៉ាលី
2016-09-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៨ នៃ​ប្រកាស​បង្កើត​បញ្ជា​ការដ្ឋាន​អង្គរក្ស ធ្វើ​នៅ​ក្នុង​ទី​បញ្ជា​ការដ្ឋាន​កង​អង្គរក្ស នៅ​ទួល​ក្រសាំង ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Cheu Sideth
អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៨ នៃ​ប្រកាស​បង្កើត​បញ្ជា​ការដ្ឋាន​អង្គរក្ស ធ្វើ​នៅ​ក្នុង​ទី​បញ្ជា​ការដ្ឋាន​កង​អង្គរក្ស នៅ​ទួល​ក្រសាំង ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ បាន​ចេញ​បទបញ្ជា​ឲ្យ​កង​អង្គរក្ស​ការពារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គ្រួសារ ហើយ​ការពារ​កុំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៨ នៃ​ការ​បង្កើត​ទីបញ្ជាការ​កង​អង្គរក្ស​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៤ កញ្ញា។

អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន បាន​ចេញ​បទបញ្ជា​ផ្ទាល់​មាត់​ឲ្យ​កង​អង្គរក្ស​រក្សា​ការពារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គ្រួសារ​ឲ្យ​បាន​ដាច់ខាត ហើយ​ការពារ​កុំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា៖ «ទី​មួយ ដាច់ខាត​ស្មោះ​ត្រង់​ការពារ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ព្រម​ទាំង​ក្រុម​គ្រួសារ​ឲ្យ​បាន ១០០%។ ទី​ពីរ ដាច់ខាត​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ឡើយ»

បទបញ្ជា​ទាំង​ពីរ​របស់​លោក ប៉ុល សារឿន គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​រំឭក​ខួប​អនុស្សាវរីយ៍​នៃ​ការ​បង្កើត​កង​វរសេនាតូច​លេខ​២៤៦ និង​ការ​បង្កើត​បញ្ជាការដ្ឋាន​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឯ​ទួល​ក្រសាំង ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី​៤ កញ្ញា។

ថ្លែង​ក្នុង​ពិធី​នេះ​ដែរ អគ្គបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ឆ្លើយ​តប​នឹង​ចម្ងល់​អំពី​តួនាទី​របស់​កង​អង្គរក្ស​ថា កង​អង្គរក្ស​មិន​មែន​តែ​ការពារ​លោក​នាយក​រដ្ឋមន្ត្រី​ទេ គឺ​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ឥស្សរជន​កំពូល​របស់​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ដែល​មក​បំពេញ​បេសកកម្ម​នៅ​កម្ពុជា៖ «ភារកិច្ច​ឲ្យ​តែ​ថ្នាក់​ដឹកនាំ​អគ្គបញ្ជាការ​ក្រសួង​ការពារ​ជាតិ ប្រគល់ អនុវត្ត​តាម​បទបញ្ជា ធ្វើ​ទាំងអស់ មិន​ថា​ជួយ​សង្គ្រោះ ឬ​យប់​ថ្ងៃ​ថ្មើរ​ណា​ក៏ដោយ​ចុះ គឺ​ត្រៀម​ជា​ស្រេច និង​គ្រប់​មធ្យោបាយ ដើម្បី​ជួយ​ការពារ​ជីវិត សន្តិសុខ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មិន​ត្រឹម​តែ​ក្រុង​ភ្នំពេញ​ប៉ុណ្ណោះ​ទេ»

លោក ហ៊ីង ប៊ុនហៀង ថ្លែង​ថា ការ​បង្ហាញ​រថក្រោះ​នៅ​ក្នុង​ពិធី​ខួប​បង្កើត​កង​អង្គរក្ស គឺ​ជា​ការ​បង្ហាញ​ពី​ការ​ថែទាំ​បច្ចេកទេស​គ្រឿង​សព្វាវុធ ដែល​ក្រសួង​ការពារ​ជាតិ ប្រគល់​ឲ្យ៖ «ជា​ការ​លើក​ឡើង​របស់​មជ្ឈដ្ឋាន​មួយ​ចំនួន​ទេ​អា​ហ្នឹង គ្រាន់​តែ​ថា​ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង​ថា អ្វី​ដែល​យើង​មាន​ភារកិច្ច​ជា​ស្នូល គឺ​យើង​ការពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ យើង​ការពារ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ការពារ​រដ្ឋធម្មនុញ្ញ​របស់​យើង ជាពិសេស គឺ​យើង​ការពារ​សន្តិភាព ដែល​យើង​មាន​សព្វថ្ងៃ ហើយ​ពិសេស​នោះ គឺ​បញ្ហា​បដិវត្តន៍​ពណ៌ យើង​ប្រឆាំង​ដាច់ខាត»

កង​អង្គរក្ស នៅ​ព្រឹក​ថ្ងៃ​ទី​៤ កញ្ញា ប្រារព្ធ​ខួប​គម្រប់ ២៦​ឆ្នាំ​នៃ​ការ​បង្កើត​កង​វរសេនាតូច​លេខ​២៤៦ ហើយ​ក៏​ជា​ពិធី​រំឭក​ខួប​លើក​ទី​៨ នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ។ ពិធី​រំឭក​ខួប​នេះ មាន​ព្យុហយាត្រា​ដែល​បង្ហាញ​ទាំង​ឧទ្ធម្ភាគចក្រ រថក្រោះ និង​អាវុធ​ធុន​ធ្ងន់​ដទៃ​ទៀត។

លោក អ៊ិត ឋានរ័ត្ន មន្ត្រី​នាំ​ពាក្យ​ទីបញ្ជាការ​កង​អង្គរក្ស ថ្លែង​បញ្ជាក់​ថា ការ​ធ្វើ​ព្យុហយាត្រា​កង​អង្គរក្ស និង​អាវុធ​យុទ្ធភណ្ឌ​ទាំង​នេះ មិន​មែន​ជា​ការ​បង្ហាញ​សាច់​ដុំ​កំញើញ​នរណា​ទេ ប៉ុន្តែ​ជា​ការ​បង្ហាញ​សមត្ថភាព​របស់​កង​អង្គរក្ស និង​កង​យោធពល​ខេមរភូមិន្ទ។ លោក​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា កងទ័ព​មិន​មាន​អព្យាក្រឹតភាព គឺ​កាន់​ជើង ឬ​លម្អៀង​តែ​ខាង​រដ្ឋាភិបាល៖ «យើង​តែង​តែ​ទទួល​រង​នូវ​ការ​លាប​ពណ៌​ពី​សំណាក់​មជ្ឈដ្ឋាន​បុគ្គល​អគតិ​មួយ​ចំនួន​ទាំង​បំពាន ទាំង​ពុំ​មាន​អ្វី​ដែល​ជា​ការ​អះអាង​ច្បាស់លាស់។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​ចាត់​វិធានការ​ទៅ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ខុស គឺ​យើង​ឃើញ​ជាក់ស្ដែង​ហើយ ការ​អនុវត្ត​គឺ​កំពុង​ដំណើរ​ការ ហើយ​មិន​ការ​ពាក់ព័ន្ធ​ទាល់​តែ​សោះ​ជាមួយ​នឹង​បញ្ជាការដ្ឋាន​អង្គរក្ស ក៏ដូចជា​កង​យោធពល​ខេមរភូមិន្ទ​របស់​យើង»

លោក​ក៏​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា កង​អង្គរក្ស​ពាក់ព័ន្ធ​នឹង​ការ​វាយ​ដំ​សមាជិក​សភា​បក្ស​ប្រឆាំង​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥។

កង​អង្គរក្ស​ដែល​ផ្ដើម​ចេញ​ពី​កង​វរសេនាតូច​លេខ​២៤៦ អតីត​យោធា​ក្រុង​ភ្នំពេញ ដឹកនាំ​ឧត្ដមសេនីយ៍ គៀង សាវុធ។ កង​វរសេនាតូច​លេខ​២៤៦ ត្រូវ​បាន​ប្រកាស​បង្កើត​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​សម័យ​រដ្ឋ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​១៩៩០។ កង​នេះ ក្រោយ​មក​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កង​ឯកភាព​យោធភូមិភាគ​ពិសេស គ្រប់គ្រង​ដោយ​ឧត្ដមសេនីយ៍ ព្រំ ឌិន។ ទាហាន​ក្នុង​កង​វរសេនាតូច​លេខ​២៤៦ ត្រូវ​បាន​ប្រមុខ​កងទ័ព​ចាត់​ទុក​ថា ជា​កងទ័ព​ចល័ត​ប្រយុទ្ធ​ពិសេស។

បញ្ជាការដ្ឋាន​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០០៩ ត្រូវ​បាន​បែង​ចែក​កង​ឯកភាព​ផ្សេងៗ​គ្នា​ជាច្រើន​ផ្នែក ចាប់​តាំង​ពី​ផ្នែក​សិល្បៈ អន្តរាគមន៍ សង្គ្រោះ កសិកម្ម ពេទ្យ រហូត​កង​ឯកភាព​ប្រយុទ្ធ។ កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រៅ​ពី​មាន​រថយន្ត​តូចៗ​សម្រាប់​អម​ការពារ​គណៈប្រតិភូ ថ្នាក់​ដឹកនាំ កង​នេះ​ក៏​មាន​បំពាក់​ដោយ​អាវុធ​ធុន​ធ្ងន់​ស្មើ​នឹង​កង​ខេមរភូមិន្ទ​ថ្នាក់​ជាតិ​ដែរ គឺ​មាន​យន្តហោះ រថក្រោះ រថពាសដែក និង​កាំជ្រួច​ហ្វូង បេ.អឹម​២១ ជា​អាវុធ​ប្រតិកម្ម​រហ័ស​ជាច្រើន​គ្រឿង​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (23)
Share

អ្នក​អាន​អនាមិក

សូមទោសទាន ស្តាប់ទៅដូចរកពាក្យស្តីមិនរួច តើលោកជាអ្នកណា ស៊ីប្រាក់ខៃអ្នកណានេះ ប្រទេសជាតិមាតុភូមិមិនគិតមិនគូ អាលិច​ក៏​បាត់​អាកើតក៏បង់អាកាដាលក៏ជិតអស់មិនខ្វល់មិនការណារទេ បែរជា​ចេញ​បញ្ជាអោយការពារម៉ានុះបួនដប់ម៉ាភៃនាក់ទៅវិញ នេះឫកងទាប់ខ្មែរ លោកអើយលោក រកសើចក៏សើចវាមិនរួចដែរខ្ញុំ មើលមួក មើលអាវ មើលវ៉ែនតាគឺសុតតែមាស់ៗអីគេទៅនេះ រកលេខប៉ាម៉ានដាក់​អោយ​​អញ្ចេះលោកប្រុសខ្ញុំ!

Sep 05, 2016 09:41 PM

អ្នក​អាន​អនាមិក

Message to Pol Sareun,
What will happen will happen to Hun Sen, no matter how many tanks,armor trucks,elite snipers you prepare because Hun Sen life is as brittle as ice. When the time comes, it is easy as peeling banana.

Sep 05, 2016 10:01 AM

អ្នក​អាន​អនាមិក

មុខមាត់ដូចមនុស្សតែចិត្តដូូូូចសត្វ

Sep 05, 2016 08:41 AM

អ្នក​អាន​អនាមិក

ពី Phnom Penh

សូមទាហានទាំងអស់មើលទៅ ​កង​អង្គរក្ស​ការពារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុនសែននិង​គ្រួសារ ប្រើអាវុធទំនើបជាង​កង​យោធពល​ខេមរភូមិន្ទ។ ល្មមដឺងខ្លួនហើយ។​ សូមស្រាវជ្រាវតើការចំណាយលុយជាតិ​លើបញ្ជាការដ្ឋាន​កង​អង្គរក្ស អស់ប៉ុន្មានក្នុងមួយឆាំ្ន។​ តើប្រជាជនទាំងអស់ពេញចិត្តការចំណាយនេះទេ។ សូមសម្ភាសប្រជាជន។

Sep 04, 2016 11:53 PM

អ្នក​អាន​អនាមិក

លោកអ្នកខ្លាំងជាទីគួរឲ្យស្អប់ខ្ពើម អំពើរបាបរមែងដុតបំផ្លាញ​សេចក្តី​សុខនៃជនតិរិច្ឆាន ការលួច ការុំលោភ ការសម្លាប់ ជាអំពើរបាប ទោះបើ​អ្នកបិតទ្វាធ្វើក៏ដោយ យ៉ាងណាមិញទោះ​បើអ្នកយករថក្រោះ​យន្តហោះមកធ្វើជាចក្រ្កានបាយក៏ដោយ ក៏គេចមិនផុតពីសេចក្តី​ស្លាប់​ដែរ​ បើមិនរន្ទះបាញ់ស្លាប់ក៏ស្លាប់ដោយដាច់​សរសៃឈាមខួរក្បាល់​ដែរ ព្រោះតែអំពើរបាបខ្លួនសាង ជីវិតអ្នកគ្មានឡើយសេចក្តី​សុខបើ​អ្នក​សាងតែអំពើរបាបនោះ បាបនិងបុណ្យមិន​ងាចទូទាត់សង​គ្នាដូច​លុយបានទេ សុខតោសុក្្ខតានំ ចាំណាញោមណា មិនដូចឆ្នោះទេ សាដាមហ៊ុនសេនជាគំរូចំពោះញោមៗអ្នកអាងសាច់ដុំដ៏គួរឲ្យខ្ពើម។

Sep 04, 2016 09:38 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល