១ . បរិវារលោក ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងការទិញដូរក្រុមហ៊ុនលក់ស៊ីហ្គាររបស់គុយបាក្នុងតម្លៃរាប់ពាន់លានដុល្លារដោយសម្ងាត់
កាលពីពីរឆ្នាំកន្លងទៅ សមាជិកដ៏សំខាន់ម្នាក់នៃបរិវាររបស់លោក ហ៊ុន សែន បានបង្កើតចំណងទាក់ទងពាណិជ្ជកម្មជាមួយរដ្ឋដែនដីកោះមួយនេះតាមរយៈកិច្ចព្រមព្រៀងជាសម្ងាត់មួយដើម្បីទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនថ្នាំជក់នៃរដ្ឋគុយបា។ នេះបើយោងតាមប្រភពចំនួនពីរដែលបានដឹងឮអំពីបញ្ហានេះ និងបើយោងតាមទិន្នន័យសាជីវកម្ម។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
២ . អាជ្ញាធរ ចាប់សកម្មជនបក្សប្រឆាំងខេត្តកំពង់ស្ពឺអ្នកស្រី កឹម តុលា ជាលើកទីពីរ
អាជ្ញាធរ បានចាប់ខ្លួនមេឃុំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនៃឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គឺអ្នកស្រី កឹម តុលា ជាលើកទីពីរនៅថ្ងៃទី៣០ ខែតុលា។ លោកស្រី កឹម តុលា ធ្លាប់បានរត់ភៀសខ្លួនទៅជ្រកកោននយោបាយក្នុងប្រទេសថៃមួយរយៈ ក្រោយតុលាការខេត្តកំពង់ស្ពឺចេញដីកាកោះហៅទៅបំភ្លឺរឿងបង្ហោះសារគាំទ្រលោក កឹម សុខា និងលោក សម រង្ស៊ី ជាមនុស្សតែមួយ និងបង្ហោះសារគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩។

អានព័ត៌មានពិស្តារ ...
៣ . លោក សុន ឆ័យ រក្សាជំហរមិនបង់សំណងដល់បក្សកាន់អំណាចនិងគ . ជ . ប
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ថ្លែងចំពោះមុខអ្នកគាំទ្រថា លោក នឹងមិនបង់សំណងជិត១លានដុល្លារទៅគណបក្សកាន់អំណាចនិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ឡើយ ព្រោះការរិះគន់របស់លោកអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតមិនមែនជាកំហុស។ អ្នកវិភាគនយោបាយលើកឡើងថាការរក្សាជំហររឹងមាំរបស់លោក សុន ឆ័យ ដើម្បីរកយុត្តិធម៌ខ្លួនឯងនិងកសាងទំនុកចិត្តដល់ពលរដ្ឋ។

អានព័ត៌មានពិស្តារ ...
៤ . គ្រួសារសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំស្នើដល់រដ្ឋាភិបាលឱ្យដោះស្រាយវិបត្តិនយោបាយមុនកិច្ចប្រជុំកំពូលអាស៊ាន
គ្រួសារសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំស្នើដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យដោះស្រាយវិបត្តិនយោបាយហើយដោះលែងអ្នកជាប់ឃុំនយោបាយមុនកិច្ចប្រជុំកំពូលអាស៊ានដើម្បីលើកមុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិស្តារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញ។ សំណើនេះធ្វើឡើងមុនពេលមេដឹកនាំនៃប្រទេសប្រកាន់ប្រជាធិបតេយ្យធំៗជាពិសេសប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ ប៉ៃឌិន (Joe Biden ) នឹងធ្វើដំណើរមកប្រទេសកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកាខាងមុខនេះ។

អានព័ត៌មានពិស្តារ ...
៥ . សង្គមស៊ីវិលរិះគន់លោក ស ខេង ដែលបើកដៃឱ្យមេឃុំជ្រើសតាំងមន្ត្រីនគរបាលប៉ុស្តិ៍តាមមូលដ្ឋាន
មន្រ្តីសង្គមស៊ីវិលរិះគន់លោក ស ខេង ដែលបើកដៃឱ្យមេឃុំនិងមេប៉ុស្តិ៍នគរបាលជាអ្នកសម្រេចក្នុងការជ្រើសតាំងមន្រ្តីនគរបាលកម្រិតថ្នាក់បឋមឱ្យបម្រើការងារតាមមូលដ្ឋាន។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ប្រកាសថា មេឃុំ និងមេប៉ុស្តិ៍នគរបាលតាមឃុំសង្កាត់ត្រូវមានតួនាទីសម្ភាសមន្រ្តីនគរបាលកម្រិតថ្នាក់បឋមចូលបំពេញការងារជាមន្ត្រីសាធារណៈតាមមូលដ្ឋានដោយមិនចាំបាច់ឱ្យពួកគេទៅប្រឡងឬមានសញ្ញាបត្រខ្ពស់អ្វីឡើយ។

អានព័ត៌មានពិស្តារ ...
៦ . អ្នកទៅចូលរួមពិធីបុណ្យនៅវត្តមេត្តាធម្មជាតិសោកស្ដាយពេលឃើញព្រៃឈើត្រូវកាប់បំផ្លាញ
ប្រជាពលរដ្ឋចូលរួមពិធីដង្ហែតេយ្យទានប្រគេនដល់ព្រះសង្ឃគង់នៅវត្តព្រៃមេត្តាធម្មជាតិដើម្បីលើកទឹកចិត្តដល់ព្រះសង្ឃនិងពលរដ្ឋនៅទីនោះដែលបានលះបង់កម្លាំងកាយចិត្តការពារព្រៃឈើ ដែលកំពុងរងការបំផ្លាញនៅទីនោះ។ប្រជាសហគមន៍លើកឡើងថាការកាប់ទន្ទ្រានដីព្រៃសហគមន៍មេត្តាធម្មជាតិបានធ្វើលើសរាប់រយហិកតារពីច្បាប់កំណត់ក្នុងការផ្ដល់ជាដីសម្បទានទៅឱ្យក្រុមកងរថក្រោះនិងក្រុមយោធា ង៧០។ ហើយពលរដ្ឋអះអាងថាការផ្ដល់ដីសម្បទាននោះទៀតសោតក៏មិនបានដល់គ្រួសារក្រីក្រឬទាហានមានជីវភាពខ្វះខាតនោះពិតប្រាកដឡើយ។

អានព័ត៌មានពិស្តារ ...
៧ . ពលករខ្មែរធ្វើការលើទូកនេសាទថៃប្រឈមនឹងគ្រោះថ្នាក់បានប្រាក់តិចនិងគ្មានការធានារ៉ាប់រងពីអាយុជីវិត
ពលករខ្មែរមួយចំនួននៅតែបន្តធ្វើការលើទូកនេសាទក្នុងសមុទ្រប្រទេសថៃបើទោះជាពួកគាត់ប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលទទួលបានថ្លៃឈ្នួលតិចតួចនិងគ្មានការធានារ៉ាប់រងសុខភាពនៅពេលដែលពួកគាត់ជួបគ្រោះថ្នាក់អ្វីមួយក៏ដោយ។ សង្គមស៊ីវិលថា ពលករនេសាទខ្លះត្រូវថៅកែបង្ខំឲ្យធ្វើការហួសហេតុវាយដំលើរាងកាយនិងកេងប្រវ័ញ្ចកម្លាំងពលកម្ម ជាដើម ប៉ុន្តែពលករខ្លះក៏ជួបថៅកែចិត្តល្អត្រឹមត្រូវដែរ។

អានព័ត៌មានពិស្តារ ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។