ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ៖ លោក សម រង្ស៊ី ស្វាគមន៍បណ្តឹងថ្មីពីលោក ហ៊ុន សែន...

. លោក សម រង្ស៊ី ប្រកាស​ស្វាគមន៍​បណ្តឹង​របស់​លោក ហ៊ុន សែន រឿង​ចោទ​សម្លាប់​ប្អូនថ្លៃ

មេ​បក្ស​ប្រឆាំង​ ប្រកាស​ស្វាគមន៍​បណ្តឹង​មួយ​ទៀត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ចំពោះ​មុខ​តុលាការ​ប្រទេស​បារាំង ​ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក ​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន ជា​អ្នក​សម្លាប់​អតីត​ប្អូន​ថ្លៃ​របស់​ខ្លួន​ឈ្មោះ កូវ សាមុត កាល​ពី​ជិត​៣០​ឆ្នាំមុន។

6cab81ed-4983-45f8-a929-22fb00bac5e9.jpeg
លោក ហ៊ុន សែន និងលោក សម រង្ស៊ី ។

អានព័ត៌មានពិស្តារ ...

. ចិន​ជំរុញ​ឱ្យ​កម្ពុជា​ពង្រឹង​សហគមន៍​រួមគ្នា​ជាមួយ​ចិន​កាន់តែ​ខ្លាំង​ឡើង

ភាគីប្រទេស​ចិន​ចាត់​ទុក​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមិត្តល្អរបស់​ប្រជាជាតិចិន ហើយចិន​ក៏ជំរុញ​ឱ្យ​មានការ​កសាង​សហគមន៍​ចិន​កម្ពុជា​អនាគត​រួមគ្នា និង​បន្ត​ទំនាក់ទំនង​មិត្តភាព​ចិន-កម្ពុជា ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់។ ការលើកឡើង​របស់​ភាគីចិន​បែប​នេះ ស្របពេល​លោក ហ៊ុន សែន កំពុង​ទៅ​ទស្សនកិច្ច​ប្រទេសចិន​នៅ​ថ្ងៃនេះ។ អ្នកឃ្លាំមើល​រិះគន់ថា គម្រោង​ទស្សនកិច្ចរបស់​លោក ហ៊ុន សែន ទៅប្រទេសចិន​ដើម្បី​ពង្រឹង​អំណាច ច្រើនជាង​ផលប្រយោជន៍​ជាតិ។

f636cddd-5fdc-4352-b03e-f558dd790f3f.jpeg
លោក ហ៊ុន សែន ពេលចេញទៅទស្សនកិច្ចនៅប្រទេសចិន នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ (រូប៖ ហ្វេសប៊ុក SPM)

អានព័ត៌មានពិស្តារ... Opens in new window ]

៣. មេធាវី​ដើម​បណ្ដឹង​មិន​យល់​ព្រម​ដក​បណ្ដឹង​ពី​លោក ថាច់ សេដ្ឋា ទេ

មេធាវី​ដើម​បណ្ដឹង​មិន​​យល់​ព្រម​ដក​ពាក្យ​ប្ដឹង​ពី​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ទេ បើ​ទោះ​ជា​មេធាវី​ការពារ​ក្ដី លោក ថាច់ សេដ្ឋា ស្នើ​បញ្ចប់​ករណី​នេះ ក្រៅ​ប្រព័ន្ធ​តុលាការ​យ៉ាង​ណា​ក្ដី។ មន្ត្រី​សង្គម​ស៊ីវិល​នៅតែ​ចាត់​ទុក​ករណី​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា ថា ជា​រឿង​ចម្លែក ព្រោះ​សំណុំរឿង​នេះ បាន​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​តុលាការ​ទើប​លើក​យក​មក​ចាត់​ការ​នៅ​ពេល​នេះ។

ec8e39ce-a0b9-4feb-b2f5-75f4f9bcfff5.jpeg
លោក ជូង ជូងី មេធាវីការពារក្តីលោក ថាច់ សេដ្ឋា និងកូនក្តី។

អានព័ត៌មានពិស្តារ ...

. សកម្មជន​បក្សភ្លើងទៀន​នៅខេត្តកំពង់ធំ​ថា អាជ្ញាធរបក្ស​កាន់អំណាច​នៅតែ​គំរាមកំហែង និង​លួចដក​ស្លាក​គណបក្ស​ពួកគេ

នៅខេត្តកំពង់ធំ​ឯណោះ​វិញ សកម្មជន​គណបក្ស​ភ្លើងទៀន ចោទប្រកាន់​អាជ្ញាធរ​បក្ស​កាន់ អំណាច​ថា នៅតែ​បន្តគំរាមកំហែង​មកលើ​សមាជិក​បក្សភ្លើងទៀន​តាម​មូលដ្ឋាន និង​លួចដកស្លាក​គណបក្ស​ចោល។ មន្ត្រីសង្គមស៊ីវិល​ថា អាជ្ញាធរ​ពាក់ព័ន្ធ គួរតែបើក​លំហ​សេរីភាព​នយោបាយ​ដល់​បក្ស​ក្រៅ​រដ្ឋាភិបាល​ឱ្យ​បាន​ទូលំទូលាយ។

. គណបក្ស​កាន់អំណាច មិន​ចាត់ទុក​សម្ដី​អសុរោះ ​និង​ភាពគ្មាន​មេត្តា​ចំពោះអ្នក​មាន​និន្នាការ​នយោបាយប្រឆាំង ថា​ជា​អំពើ​អសីលធម៌​ឡើយ

គណបក្ស​កាន់អំណាច​ចាត់​ទុក​ថា ការពោល​ពាក្យ​អសុរោះ និង​គ្មាន​មេត្តា​ចំពោះ​អ្នក​មាន​និន្នាការ​នយោបាយផ្ទុយ​ពី​រដ្ឋាភិបាល មិនមែន​ជា​អំពើ​អសីលធម៌​នោះ​ឡើយ។ ការលើក​ឡើង​ដូច្នោះ ជា​ការ​ឆ្លើយ​តបទៅនឹង​ការ​ស្នើសុំ​របស់​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម ដែលបាន​បញ្ចប់​កាល​ពី​ម្សិលមិញ។ គណបក្ស​ភ្លើងទៀន គាំទ្រ​ចំពោះការ​ស្នើសុំ ឱ្យអ្នក​នយោបាយ​គ្រប់​និន្នាការ​បញ្ឈប់ការ​ប្រើប្រាស់​ពាក្យសម្ដី​មិន​សមរម្យ និង​ត្រូវ​ចេះអធ្យាស្រ័យ​ឱ្យ​គ្នា ដើម្បី​លើក​កម្ពស់​សាមគ្គីភាព​ជាតិ និង​រស់​នៅ​សុខដុមរមនា​ជាមួយ​គ្នា។

. កម្ពុជា​បន្ត​ស្វាគមន៍​ទេសចរ​ចិន​ជាង ១​រយ​នាក់ ខណៈ​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ការពារ​សន្តិសុខ

ក្រសួងទេសចរណ៍​បន្ត​ធ្វើ​ពិធី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ដោយ​ជូន​បាច់​ផ្កា និង​ជូន​ក្រមា​ដល់​ដល់​ពួកគេ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណៈ​នៅ​ប្រទេស​ចិន​នៅតែ​បន្ត​មាន​ករណី​ឆ្លង​ជំងឺ​-១៩ ថ្មី​ក្នុង​មួយថ្ងៃ​រាប់​ម៉ឺន​នាក់​។ ជាមួយ​គ្នា​នេះ មន្ត្រី​សង្គម​ជំរុញ​ដល់​រដ្ឋាភិបាល​ពិចារណា​រឹត​បន្តឹង​ផ្នែក​សុខាភិបាល និង​បង្កើន​ការគ្រប់គ្រង​ជនបរទេស​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម។

a032f291-6f0d-4f1c-b192-f0fe2132bdc1.jpeg
លោក ថោង​ ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។

អានព័ត៌មានពិស្តារ ...

. មន្ត្រីសង្គមស៊ីវិល​ស្នើឱ្យ​មាន​វិធានការ​គ្រប់គ្រង​វិធានការ​សុខភាពខណៈចិន​បន្ត​ចូល​កម្ពុជា

មន្ត្រីសង្គម​ជំរុញ​ដល់​រដ្ឋាភិបាល​ពិចារណា​រឹតបន្តឹង​ផ្នែក​សុខាភិបាល​ដើម្បី​ការពារ​ការរាត​ត្បាតជំងឺ​កូវីដ១៩។ ការស្នើសុំនេះ ធ្វើឡើងក្រោយ​ពី​ក្រសួង​ទេសចរណ៍បន្តធ្វើពិធី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ដោយ​ជូន​បាច់​ផ្កានិង​ជូន​ក្រមា​ដល់​ពួកគេ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញខណៈប្រទេស​ចិន​នៅ​តែ​បន្តមាន​ករណី​ឆ្លងជំងឺ-១៩ ថ្មី​ក្នុង​មួយ​ថ្ងៃរាប់​ម៉ឺន​នាក់។

. ទីផ្សារ​អឺរ៉ុប​ទិញ​ទំនិញ​ពី​កម្ពុជា​ជាង​៤ពាន់លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២២

អឺរ៉ុប​នៅតែ​ជា​ទីផ្សារ​ធំទិញទំនិញ​ពី​កម្ពុជា​គឺ​ក្នុង​ទឹកប្រាក់​ជាង​៤ពាន់​លានដុល្លារ​ក្នុង​ឆ្នាំ២០២២កើន​ឡើង​ជាង​២៥​ភាគរយបើប្រៀបធៀប​នឹង​ឆ្នាំ២០២១។

របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២២របស់​ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​ដឹង​ថាទំនិញ​ដែល​កម្ពុជា​បាន​នាំទៅ​លក់​នៅទីផ្សារ​អឺរ៉ុប​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះមាន​តម្លៃសរុប៤ពាន់៤៥​លានដុល្លារ​(៤ ០៤៥ លាន) កើន​ឡើង​ចំនួន ២៥,២៧ ភាគរយ ធៀបនឹង​ឆ្នាំ២០២១ ដែលមានចំនួន ជាង៣ពាន់​២រយលាន​ដុល្លារ (៣ ២២៩លាន)។ ទាក់ទងនឹង​ការ​នាំទំនិញ​ទៅអឺរ៉ុប​នេះកម្ពុជា​ប្រឈម​នឹង​បាត់​បង់​ផលប្រយោជន៍​ពីប្រព័ន្ធអនុគ្រោះពន្ធ EBAបន្ថែមទៀត ដោយ​សារ​ការ​រម្លាយ​ប្រជាធិបតេយ្យនិង​ការ​រំលោភ​សិទ្ធិមនុស្ស «ធ្ងន់ធ្ងរជាប្រព័ន្ធ» បន្ទាប់ពី​សហភាពអឺរ៉ុប​កាត់ផ្តាច់​ប្រព័ន្ធអនុគ្រោះ​ពន្ធEBA ២០% កាលពីខែសីហា ឆ្នាំ២០២០៕

. កម្ពុជា​កម្ទេច​អាវុធ​ផលិត​ដោយ​សហរដ្ឋអាមេរិកជាង​៦០០​ដើម​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ

អាជ្ញាធរ​កម្ពុជា​បាន​កម្ទេចអាវុធចាស់ៗដែល​ផលិត​ដោយ​សហរដ្ឋអាមេរិក ជាង៦០០ដើម ក្នុងរយៈពេល​មួយឆ្នាំ​កន្លង​មក​នេះ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅកម្ពុជាលោក បាទ្រីក ម័រហ្វី (Patrick Murphy) បានសរសរ​នៅលើ​បណ្ដាញ​ធ្វីតធឺ (Twitter) របស់​លោក​ថាលោកបាន​ទៅ​ចូលរួម​មើល​ពី​របៀប​បំផ្លាញ​អាវុធនៅ​ក្នុង​ខែត្រកំពង់ឆ្នាំងដែលគម្រោង​នេះ ជាមូលនិធិមនុស្សធម៌( Golden West) របស់​សហរដ្ឋអាមេរិកសហការ​ជាមួយ​កងយោធពលខេមរភូមិន្ទ។ លោកបញ្ជាក់ថា ការកម្ទេច​ឬបំផ្លាញ​អាវុធ​ចាស់ៗ​ចោល​នេះដើម្បីធានា​ដល់​សុវត្ថិភាពនិង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

អាជ្ញាធរកម្ពុជាបានយក​អាវុធដែល​ផលិតនៅ​សហរដ្ឋអាមេរិក​ទៅ​កម្ទេច​ចោល​នេះនៅក្រោយ​ពេល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជា​ឱ្យ​អង្គភាព​ប្រដាប់​អាវុធ​ទាំង​អស់យក​អាវុធ​និង​សម្ភារយោធា​អាមេរិកទៅ​រក្សាទុក​ក្នុង​ឃ្លាំងឬយក​ទៅ​កម្ទេច​ចោល​តាម​ភាព​ជាក់​ស្ដែង។ប្រតិកម្មរបស់​លោក ហ៊ុន សែន ទាំងកម្រោលនេះ ធ្វើឡើងបន្ទាប់​ពី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ហាមលក់​អាវុធនិង​សម្ភារយោធា​ឱ្យ​កម្ពុជាដោយសារ​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រំលោភ​សិទ្ធិមនុស្ស ប្រព្រឹត្តអំពើពុករលួយ បំផ្លាញប្រជាធិបតេយ្យ និង កម្ពុជាស្ថិត​នៅក្រោម​ឥទ្ធិពល​ចិន៕

១០. រោគសញ្ញា​នៃជំងឺ​ពងបែកដៃ​ជើង​មាត់ លើ​កុមារ​និង​វិធីព្យាបាល ?
ជំងឺពងបែកដៃ​ជើង​និង​មាត់ឬ​ភាសាអង់គ្លេស​ហៅថា (Hand, Foot and Mouth disease) គឺ​ជា​ជំងឺឆ្លងដែល​តែងតែ​កើតលើ​ក្មេង​អាយុតិច​ជាង​១០ឆ្នាំជាពិសេស​ក្មេងអាយុ ក្រោម៥ឆ្នាំ។ ជំងឺនេះកំពុង​ផ្ទុះនិង​រាតត្បាត​ឡើងវិញ​នៅ​ប្រទេស​កម្ពុជាបណ្តាលឲ្យ​កុមារ​ជាច្រើន​នាក់​បាត់បង់​ជីវិត។ តើជំងឺ​ពងបែកដៃជើងនិងមាត់ជា​ជំងឺអ្វី ? ហើយគេអាច​មាន​វិធីណាខ្លះដើម្បី​បង្ការ​ការឆ្លង​ជំងឺ​នេះ?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។