ព័ត៌មាន​សំខាន់ៗ​ចំនួន ៩ ដែល​លោក​អ្នក​នាង​គួរ​អាន​នៅ​ថ្ងៃព្រហស្បតិ៍​នេះ

. អ្នក​វិភាគ​ថា​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ផលិត​នាឡិកា​ចែក​មេដឹកនាំ​អាស៊ាន​ ក៏មិន​អាច​លើក​មុខ​មាត់ និង​កិត្តិយស​កម្ពុជា​បាន​ឡើយ

ក្រុម​អ្នក​វិភាគ​រិះគន់​ថា អំណោយ​នាឡិកា​ដៃ​ដែល​លោក ហ៊ុន សែន ត្រៀមរៀបចំ​សម្រាប់​ចែក​មេដឹកនាំ​អាស៊ាន​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នា​ពេល​ខាង​មុខ មិន​អាច​លើក​មុខ​មាត់ និង​ស្ដារ​កិត្តិយស​ប្រទេស​កម្ពុជា​បាន​នោះ​ឡើយ។ ពួកគាត់ថា កេរ្តិ៍ឈ្មោះ​កម្ពុជា​អាច​ប្រសើរ​ឡើង​ក្នុង​សហគមន៍​អន្តរជាតិ ​និង​អាស៊ាន​បាន​ គឺ​អាស្រ័យ​ទៅ​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល។

fc647dba-7d8f-44f9-a473-d2a794c3f13c.jpeg
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាឡិកាដៃថ្លៃៗរបស់លោក។ (រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន)

អាន​ព័ត៌មាន​ពិស្តារ ... Opens in new window ]

. អ្នក​ឃ្លាំមើល​ថាចម្លើយ​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បំភ្លឺ​ក្នុង​សំណុំរឿង​មេបក្ស​ប្រឆាំង​លោក កឹម សុខា ពិបាក​ឱ្យ​ជឿថា​អាច​ការ​ពិត​បាន​ឡើយ

សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី១២ ខែតុលា​បាន​ប្រើ​ពេល​ពេញ​មួយ​ថ្ងៃ​ដើម្បី​សាកសួរ​សាក្សី​មួយ​ចំនួន​ក្នុង​សំណុំរឿង​របស់​លោក កឹម សុខា ក្នុងនោះ​រួមទាំង​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ផង​ដែរ។ អ្នកឃ្លាំមើល​សវនាការ​រិះគន់​ថាសាក្សី​ដែល​ជា​អ្នក​នាំពាក្យ​កាន់​អំណាច​ធ្លាប់​មាន​ទំនាស់​ផលប្រយោជន៍​បុគ្គល​ផងនិង​ទំនាស់​ផលប្រយោជន៍​ផ្នែក​នយោបាយ​ផងដូច្នេះ​មិន​អាច​ជឿ​ជាក់ថា សាក្សី​នោះអាច​ផ្តល់​ចម្លើយ​ពិត​បាន​ឡើយ។

cde5abdb-6ef8-4694-9cf1-a4380b77d537.jpeg
អ្នកស្រី ចក់ សុភាព នាយិកា​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​លោក យី សុខសាន្ត មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក ផ្ដល់​កិច្ចសម្ភាសន៍​ដល់​អ្នក​កាសែត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ២០២២។ (រូបភាពពីពលរដ្ឋ)

អាន​ព័ត៌មាន​ពិស្តារ ... Opens in new window ]

. អ្នក​គាំទ្រ​លោក ហ៊ុន សែន និង លោក សម រង្ស៊ី អះអាងផ្សេងៗគ្នា​អំពី​លទ្ធផល​ប្តឹង​ផ្តល់​គ្នា​នៅ​តុលាការ​បារាំង

ទាក់ទង​នឹង​ក្ដីក្ដាំង​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី នៅ​តុលាការ​ប្រទេស​បារាំង​វិញគូរ​ភាគី​ទាំងពីរ​បាន​អះអាងផ្សេងៗ​គ្នា​អំពី​លទ្ធផល​ប្តឹង​ផ្តល់​គ្នា​នៅ​តុលាការ​ប្រទេស​បារាំង​ជុំវិញ​ការ​ស្លាប់​របស់​លោកហុកឡង់ឌី។ ចំណែក​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ដែល​មាន​និន្នាការ​គាំទ្រ​អ្នក​នយោបាយ​ល្បី​ឈ្មោះ​ទាំង​ពីរ​រូប​នេះ​វិញពួកគាត់​ក៏​បាន​បញ្ចេញ​មតិយល់​ឃើញ​ផ្ទុយ​គ្នា​ដែរ។

823637f8-d621-49dd-bb9d-169292166571.jpeg
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី។ (RFA និង​រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

អានព័ត៌មានពិស្តារ... Opens in new window ]

. លោក សម រង្ស៊ី ជំរុញ​ឲ្យ​លោក ហ៊ុន សែន យក​សាល​ក្រម​តុលាការ​បារាំង​ធ្វើ​ជា​គំរូ​សម្រាប់​តុលាការ​កម្ពុជា

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជំរុញ​ឲ្យ​លោក ហ៊ុន សែន យក​សាល​ក្រម​តុលាការ​បារំាង​ក្នុង​សំណុំ​រឿង​លោក​នាយករដ្ឋមន្រ្តីប្ដឹង​លោក​ពី​បទ​បរិហាកេរ្តិ៍នោះ ធ្វើ​ជា​គំរូ​សម្រាប់​ឲ្យ​តុលាការ​កម្ពុជា​អនុវត្ត។

Sam Rainsy and Hun Sen-1.jpg
(ឆ្វេង) លោក ហ៊ុន សែន និងលោក សម រង្ស៊ី។ (រូប៖ RFA)

សូមលោក​អ្នកនាង​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជុន ច័ន្ទបុត្រ និងលោក សម រង្ស៊ី អំពី​បញ្ហា​នេះដូច​តទៅ៖

. តុលាការ​កំពូលសម្រេច​បញ្ជូន​សំណុំរឿង កុមារ កាក់ សុវណ្ណច្ឆ័យ ទៅ​សាលាឧទ្ធណ៍​កាត់​ក្ដី​ឡើង​វិញ

ពាក់ព័ន្ធ​នឹង​ក្ដីក្ដាំ​នៅ​តុលាការ​នេះ​ដែរតុលាការ​កំពូល​កាល​ពី​ថ្ងៃទី​១២ ខែតុលា បាន​សម្រេច​បញ្ជូន​សំណុំរឿង​កូន​ប្រុស​សកម្មជន​បក្ស​ប្រឆាំងគឺ​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យទៅ​សាលាឧទ្ធណ៍​កាត់​ក្ដី​ឡើង​វិញ។ មន្ត្រីអង្គការ​សង្គម​ស៊ីវិលជំរុញឱ្យ​តុលាការ​ជាន់ខ្ពស់​លើកលែង​បទចោទ​ប្រកាន់​មក​លើ​កូន​ប្រុស​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​រូប​នេះដើម្បី​បញ្ចៀស​ការ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​ទៅ​លើ​កុមារ។

Kak_Sovannchai_release_from_prision_on_10_11_2021.jpg
កាក់ សុវណ្ណច្ឆ័យ ពេលដោះលែងចេញពីពន្ធនាគារកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

អានព័ត៌មានពិស្តារ...

. ក្រសួង​ការងារ​អះអាង​ថាមិន​អនុញ្ញាត​ឱ្យ​បង្ខាំង​កម្មករ​នៅ​កន្លែង​ធ្វើ​ការ​ងារ​ទេ

ជុំវិញ​រឿង​សិទ្ធិការងារ​វិញមន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​អះអាង​ថាច្បាប់​ការងារ​មិន​អនុញ្ញាត​ឱ្យ​ថៅកែ​ក្រុម​ហ៊ុននិង​សហគ្រាស​នានា​បង្ខាំង​កម្មករនៅទីតាំង​កន្លែង​ធ្វើការ​របស់​ខ្លួន​នោះ​ឡើយ។ ប៉ុន្តែ​តំណាង​កម្មករនៅមិន​ទាន់​ជឿ​ចំពោះការ​លើក​ឡើង​នេះ​ឡើយដោយសារ​តែ​ក្រសួង​តែងតែ​កាន់​ជើងខាង​ថៅ​កែ​ក្រុម​ហ៊ុន។

Ith Samheng at Thailand meet worker on Pchum Ben -25-09-2022-02.jpg
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ (រូប៖ ហ្វេសប៊ុករបស់លោក អ៊ិត សំហេង)

. កម្ពុជា​បញ្ជូន​ពលរដ្ឋវៀតណាម ៧៨នាក់ ដែល​ចាញ់​បោក​ការ​ជួញដូរ​ការងារ​ទៅ​ប្រទេស​ខ្លួន​វិញ

អាជ្ញាធរ​កម្ពុជាបាន​បញ្ជូន​ពលរដ្ឋ​វៀតណាម​ចំនួន ៧៨នាក់ ដែល​រង​ការ​ចាញ់​បោក​ធ្វើ​ការ​នៅ​កាស៊ីណូ​ខុស​ច្បាប់តាម​ច្រកព្រំដែន​អន្តរជាតិ ម៊ុក ប៊ៃ (Moc Bai) នៅ​ខេត្តតៃនិញ (Tay Ninh) កាល​ពី​ថ្ងៃទី១១ ខែតុលា។ ស្ថានទូត​វៀតណាមប្រចាំនៅ​កម្ពុជា​ឲ្យ​ដឹងថាអាជ្ញាធរ​វៀតណាមសហការ​ជា​មួយ​អាជ្ញាធរ​កម្ពុជាបាន​ជួយ​សង្គ្រោះ​ជនជាតិ​វៀតណាម ជាង៦រយនាក់ (៦០០) ដែល​រង​គ្រោះ​ពី​ការ​បោកប្រាស់​ឲ្យ​មក​ធ្វើ​ការ​ខុស​ច្បាប់នៅ​កាស៊ីណូតាមព្រំដែន​កម្ពុជា វៀតណាម។ ជនជាតិ​វៀតណាម​ទាំង​នោះត្រូវ​បាន​ថៅកែ​ជនជាតិ​ចិន​ចាប់​បង្ខាំងឲ្យ​ធ្វើការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​(Online) ​ខណៈវិនិយោគិន​ដែល​ជា​ជន​ជាតិ​ចិនអភិវឌ្ឍ​មជ្ឈមណ្ឌល​ទីក្រុង​ហេងហេងទទួល​បាន​កិច្ចគាំពារ​ពី​មន្ត្រី​គ្រាក់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

Vietnamese workers escape from a casino in Cambodia's Svay Rieng province, near Moc Bai border gate September 17, 2022.jpg
កម្មករជនជាតិវៀតណាមរត់ភៀសខ្លួនចេញពីអគារកាស៊ីណូមួយកន្លែងនៅខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។

. កសិករ​ចិញ្ចឹមគោ​នៅ​ខេត្តបន្ទាយមានជ័យនិង​ខេត្តប៉ៃលិន បារម្ភគោ​ឆ្លង​ជំងឺខណៈទឹក​ជំនន់​បន្ត​អូស​បន្លាយ

កសិករ​ចិញ្ចឹម​គោក្របីនៅ​ខេត្តបន្ទាយមានជ័យនិង​ខេត្តប៉ៃលិនកំពុង​ព្រួយបារម្ភ​ពី​សត្វ​ចិញ្ចឹម​មាន​ជំងឺ​រាតត្បាតដោយសារ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខ្លាំងហើយ​ទឹកជំនន់​ក៏​អូសបន្លាយ​រយៈពេល​យូរ។ កសិករ​អះអាង​ថាសត្វគោ​ក្របីនិង​សត្វ​មួយ​ចំនួន​ទៀត​នៅ​តាម​មូលដ្ឋាន​បាន​ងាប់​ដោយ​សារតែ​ការ​ប្រែប្រួល​អាកាស​ធាតុហើយ​កសិករ​ខ្វះ​បច្ចេកទេស​ក្នុង​ការ​គាំពារ​សត្វ។ ​មន្ត្រីសង្គម​ស៊ីវិលយល់​ឃើញ​ថាក្រសួង​កសិកម្ម​គួរ​ចាត់​មន្ត្រី​ក្រោម​ឱវាទចុះ​ត្រួត​ពិនិត្យនិង​ទប់ស្កាត់​ជា​បន្ទាន់ដើម្បី​ការពារ​សត្វ​ចិញ្ចឹម​របស់​កសិករ​ឱ្យ​បាន​ទាន់​ពេល​វេលា។

. មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បើក​សាខា​៥​ខេត្ត សំរាប់​សាធារណជន​ទស្សនានិង​ស្រាវជ្រាវ
ពាក់ព័ន្ធ​នឹង​រឿង​ខ្មែរ​ក្រហម​វិញមេធាវី​សាលាក្តីខ្មែរ​ក្រហម អ្នកស្រី ម៉ាទីន ហ្សាកាំង (Martine Jacquin) ​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្រុម​ទី​៣ បាន​បរិច្ចាគ​ឯកសារ ចំនួន​១៤០០ច្បាប់ ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ ចាប់ពី​ឆ្នាំ១៩៩៥ មក មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ជួយ​ដល់​អ្នក​រស់រាន​មានជីវិត​ពី​របប​ខ្មែរ​ក្រហម​ជាច្រើន​នាក់ ដើម្បី​ដាក់​ពាក្យ​បណ្តឹង​និង​ប្រមែប្រមូល​ចងក្រង​សាច់​រឿង​នានា និង​ការ​អប់រំ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍ និង​ការងារ​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលាក្តី​ខ្មែរ​ក្រហម។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។