ព័ត៌មានសំខាន់ៗចំនួន ១១ ដែលលោកអ្នកនាងគួរអាននៅថ្ងៃព្រហស្បតិ៍នេះ

. ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​រដ្ឋាភិបាល លោក ហ៊ុន សែន ​ថា ដឹក​នាំ​ប្រទេស​កាន់​តែ​ផ្ដាច់​ការ បន្ទាប់​ពី​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ៥ឆ្នាំ​មក​នេះ

មន្ត្រី​គណបក្ស​ប្រឆាំង លើកឡើង​ថា រយៈពេល ៥ឆ្នាំ​ដែល​កម្ពុជា​ស្ថិត​ក្រោមការ​ដឹកនាំ​របស់ លោក ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​បែប​ជិះ​សេះ​លែង​ដៃ​ដែល​បាន​បង្ក​ទុក​លំបាក​ដល់​ប្រជាពលរដ្ឋ​ជា​បន្ត​បន្ទាប់។

អាន​ព័ត៌មាន​ពិស្តារ ... Opens in new window ]

ទស្សនាបទសម្ភាសន៍លោក ជុន ច័ន្ទបុត្រ ជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង... Opens in new window ]

២. គិត​មក​ដល់​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០២២​ ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​មាន​រយៈ​ពេល​ ៥ឆ្នាំ​គត់។

អ្នក​ច្បាប់​ថា​ សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​ឆ្នាំ​២០១៧​ ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដកហូត​តំណែង​តំណាង​រាស្ត្រ​ ៥៥​អាសនៈ​ និង​រំលាយ​មុខ​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង​ប្រាំ​ពាន់​ (៥០០៦) និង​ហាមឃាត់​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រឆាំង​នេះ មិន​ឱ្យ​ធ្វើ​នយោបាយ​ ៥ឆ្នាំ​នោះ បាន​រំលោភ​ច្បាប់​ជា​ច្រើន។

តើ​សាលដីកា​របស់​តុលាការ​កំពូល​នេះ​ បំពាន​ច្បាប់​បែប​ណា​ខ្លះ?

លោក ជី វិតា មាន​សេចក្ដី​រាយការណ៍​ជុំវិញ​រឿង​នេះ​ដូច​ត​ទៅ៖

. អ្នកជំនាញថា ការឆ្លើយតបរបស់ចិន និងកម្ពុជារឿងធ្វើទំនើបកម្មកំពង់ផែរាម នៅតែមិនអាច​ធ្វើឱ្យ​អាមេរិកទុកចិត្តបានឡើយ

អ្នកជំនាញភូមិសាស្ត្រនយោបាយ និងអ្នកវិភាគ លើកឡើងថា ការឆ្លើយតបរបស់ចិន និងកម្ពុជាក្នុង​រឿង​ធ្វើទំនើបកម្មកំពង់ផែរាម នឹងនៅតែមិនអាចធ្វើឱ្យភាគីសហរដ្ឋអាមេរិកទុកចិត្តបានឡើយ។
ផ្ទុយទៅវិញ ពួកគេថា បញ្ហាសង្ស័យពីរឿងវត្តមានកងទ័ពចិននៅកំពង់ផែរាម និងការណ៍ដែលចិន​អាច​បម្លែងកំពង់ផែរាមទៅជាមូលដ្ឋានទ័ពរបស់ខ្លួន នឹងរឹតតែតានតឹងឡើងរវាងភាគីអាមេរិក និងចិន ដែលកម្ពុជាមិនអាចមើលរម្លងបានឡើយ។

អានព័ត៌មានពិស្តារ ... Opens in new window ]

. លោក ហ៊ុន សែនថា លោកមិនអាចចាត់តំណាងប្រជុំ G20 ព្រោះគេអញ្ជើញក្នុងនាមប្រធាន​អាស៊ាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បកស្រាយក្នុងខ្សែអាត់សំឡេងកាលពីយប់ថ្ងៃទី ១៦ វិច្ឆិកាថា លោកមិនអាចចាត់តំណាង ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង ២០ ហៅកាត់ថា G20 នៅប្រទេសឥណ្ឌូណេស៊ី (Indonesia) បាននោះឡើយ ព្រោះកម្ពុជាមិនមែនជា​សមាជិកក្រុមប្រទេស G20។ លោកបញ្ជាក់ថា គម្រោងចូលរួមរបស់លោកនោះ គឺក្នុងឋានៈជាប្រធានអាស៊ាន តបតាមការអញ្ជើញរបស់ប្រទេសឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះ។

អានព័ត៌មានពិស្តារ... Opens in new window ]

. តើកម្ពុជាដែលដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន បានជោគជ័យ និងបរាជ័យយ៉ាងណាខ្លះ?

វេទិកាអ្នកស្ដាប់​វិទ្យុអាស៊ីសេរី នៅ​យប់ថ្ងៃទី១៥ ខែ​វិច្ឆិកា ស្ដីពីថា ​តើកម្ពុជាដែលដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន បានជោគជ័យ និងបរាជ័យយ៉ាងណាខ្លះ?

វាគ្មិន​កិត្តិយស៖ លោក សេង សារី អ្នកវិភាគ​នយោបាយ និង​​លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះជាតិ។

សម្របសម្រួល​ដោយ លោក ជុន ច័ន្ទបុត្រ ទស្សនាលម្អិត​ដូចតទៅ៖ Opens in new window ]

៦. លោក មេធាវី ជួង ជួងី ថា ការចូលរួមឆាកនយោបាយ អាចជួយសង្គមបានច្រើន ជាងអាជីពជាមេធាវី

លោក មេធាវី ជួង ជួងី ដែលតែងចេញមុខការពារក្ដីក្រុមមេដឹកនាំគណបក្សប្រឆាំង ហើយគេដាក់រហ័សនាមថា ជាមេធាវី មិនដែលឈ្នះក្ដីនោះ ឥលូវនេះ លោកបានប្រកាសចូលធ្វើនយោបាយជាមួយគណបក្សភ្លើងទៀនហើយ ចាប់ពីថ្ងៃទី ១៧ ខែវិច្ឆិកានេះតទៅ។ លោកនឹងលៈបង់អាជីពជាមេធាវី ហើយវិលចូលឆាកនយោបាយវិញម្ដង សម្រាប់ការបោះឆ្នោតជាតិ ឆ្នាំ២០២៣ខាងមុខ។

តើមូលហេតុអ្វីបាន ជាលោក មេធាវី ជួង ជួងី អះអាងថា ការចូលរួមឆាកនយោបាយ អាចជួយសង្គមបានច្រើន ជាងអាជីពជាមេធាវី?

ទស្សនាបទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ ជាមួយលោក ជួង ជូងី ... Opens in new window ]

. តុលាការ​ក្រុង​ភ្នំពេញ​បាន​កោះហៅ​បុគ្គលិក​ណាហ្គាវើលដ៍​ម្នាក់​ទៀត​បំភ្លឺ
សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​ហៅបុគ្គលិក​ណាហ្គាវើលដ៍ (NagaWorld) ម្នាក់​ទៀត ឱ្យ​បង្ហាញ​ខ្លួន​បំភ្លឺ ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា ផ្អែក​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន ដែល​បាន​ប្ដឹង​ពួក​គាត់ ពី​បទ រំលោភ​លំនៅឋាន ធ្វើ​ឱ្យ​ខូច​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស និង​បង្ខាំង​ដោយ​ខុស​ច្បាប់។

អានព័ត៌មានពិស្តារ ... Opens in new window ]

. អតីតយោធាកងដឹកជញ្ជូននៅខេត្តបាត់ដំបង ត្អូញត្អែរពីការចំណាយប្រាក់រត់ការ​សុំប្រាក់​សង្គមកិច្ច​ពីរដ្ឋាភិបាល

អតីតទាហានកងដឹកជញ្ជូន២៥០នៅខេត្តបាត់ដំបង ត្អូញត្អែរពីការរត់ការធ្វើឯកសារស្នើសុំ​ប្រាក់​សង្គមកិច្ចចំណាយអស់ប្រាក់ច្រើន។ បញ្ហានេះ បណ្តាលឲ្យពួកគេ ជួបការលំបាក​និងប៉ះពាល់​ដល់ជីវភាពរស់នៅ។ មន្ត្រីសង្គមស៊ីវិលយល់ថារដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរពិនិត្យ និង​ស្រាវជ្រាវ​ដល់​មូលដ្ឋាន ដើម្បីផ្ដល់ភាពកក់ក្ដៅ និងជួយដល់ពលរដ្ឋ។

អានព័ត៌មានពិស្តារ ...

. អាជ្ញាធរខេត្តមណ្ឌលគិរីរងការចោទថា អសមត្ថភាពការពារព្រៃឈើនៅតំបន់ភ្នំអារក្សដែល​សំបូរសត្វព្រៃ
នៅខេត្តមណ្ឌលគិរីឯណោះវិញ ភ្នំធម្មជាតិមួយកន្លែង ដែលជាជម្រកយ៉ាងសំខាន់របស់សត្វព្រៃ និង​ជាកន្លែងប្រតិបត្តិជំនឿសាសនា របស់ជនជាតិដើមភាគតិចព្នង ជាច្រើនគ្រួសារ បន្តទទួលរងការ​ឈូសឆាយព្រៃឈើទ្រង់ទ្រាយធំ ដើម្បីទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់។ ប្រជាសហគមន៍​ជនជាតិ​ដើមភាគតិចថា ភ្នំធម្មជាតិបន្តរងការកាប់បំផ្លាញដោយសារតែការបណ្តែត បណ្តោយ របស់អាជ្ញាធរខេត្តមណ្ឌលគិរី។

អានព័ត៌មានពិស្តារ ... Opens in new window ]


១០ . មន្ត្រីសង្គមស៊ីវិលខេត្តកោះកុង ទាមទារឱ្យអាជ្ញាធរស៊ើបអង្កេតឧកញ៉ាម្នាក់ និងអ្នកពាក់ព័ន្ធ​រំលោភយកដីព្រៃកោងកាង

ពីខេត្តកោះកុងឯណោះវិញ មន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍នេសាទ បន្តទាមទារឱ្យអាជ្ញាធរ​ខេត្តនេះ ស៊ើបអង្កេត ឧកញ៉ាម្នាក់ រួមទាំងអ្នកពាក់ព័ន្ធ បានរំលោភយកដីព្រៃកោងកាង អស់ជាច្រើន​ហិកតារ ដើម្បីពុះដីឡូត៍ធ្វើអាជីវកម្ម។ ពួកគាត់អះអាងថា អាជ្ញាធរមូលដ្ឋានខេត្តនេះ នៅតែបើកដៃ​ឱ្យបុគ្គលមានអំណាច ឈូសឆាយរំលោភយកដីព្រៃកោងកាងជាបន្តបន្ទាប់។

អានព័ត៌មានពិស្តារ ...

១១ . អាជ្ញាធរកំពុងតាមចាប់ខ្លួន អ្នកទោស៣នាក់ ដែលរត់ចេញពីពន្ធនាគារខេត្តក្រចេះ

កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវនិងតាមស្វែងរកចាប់ខ្លួនអ្នកទោស៣នាក់ ដែលបានលួចរត់ចេញ ពីពន្ធនាគារខេត្តក្រចេះ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា។

គេហទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ កាលពីថ្ងៃទី ១៦ខែវិច្ឆិកា បញ្ជាក់ថា ពិរុទ្ធជនទាំង៣នាក់ ដែលបានលួចរត់ចេញពីពន្ធនាគារនោះ រួមមានឈ្មោះ ជឿន សរពេជ្រ ប្រិមប្រិយ និង ញិហ៍ តុលា។ ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់ថា ពិរុទ្ធជនទាំង៣នាក់នោះ ជាប់ពាក់ព័ន្ធជាមួយបទល្មើសអ្វីនោះឡើយ។

វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងស្នងការនគរបាលខេត្តក្រចេះ លោក ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានទេ ដោយសារទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។ ក៏ប៉ុន្តែស្នងការប៉ូលិសខេត្តក្រចេះ ជូនដំណឹងថា ប្រសិនបើប្រជាពលរដ្ឋ បានឃើញនិងស្គាល់មុខសញ្ញា នៃអ្នកទោសទាំង៣នាក់នេះ អាចទាក់ទងមកលេខទូរស័ព្ទបន្ទាន់: 097 888 3131៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។