ព័ត៌មាន​សំខាន់ៗ​ចំនួន ៩ ដែល​លោក​អ្នក​នាង​គួរ​អាន​នៅ​ថ្ងៃ​ពុធ​នេះ

ដោយ អាស៊ីសេរី
2022.10.04
Share on WhatsApp
Share on WhatsApp
ព័ត៌មាន​សំខាន់ៗ​ចំនួន ៩ ដែល​លោក​អ្នក​នាង​គួរ​អាន​នៅ​ថ្ងៃ​ពុធ​នេះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
រូប៖ RFA

. តុលាការ ​កោះហៅ​អ្នក​នាំពាក្យ​បក្ស​កាន់អំណាច​ និង​មនុស្ស​មួយ​ចំនួន​ចូល​បំភ្លឺ​ក្នុង​សំណុំរឿង​ក្បត់​ជាតិ​លោក កឹម សុខា

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច មន្រ្តីសង្គម​ស៊ីវិល និង​មនុស្ស​មួយ​ចំនួន​ទៀត​ចូល​បំភ្លឺ​ក្នុង​សំណុំរឿង​ក្បត់​ជាតិ​របស់​លោក កឹម សុខា។ មេធាវី​ការពារ​ក្ដី​លោក កឹម សុខា យល់​ថា តាម​នីតិវិធី​នៅពេល​មាន​ការ​កោះហៅ​សាក្សី វា​ជា​សញ្ញា​បញ្ជាក់​ថា សវនាការ​អាច​ជិត​ដល់​ទីបញ្ចប់​ហើយ។

អានព័ត៌មានពិស្តារ....

Kem_Sokha_12_05_2021.jpeg
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។

. តើ​លោក​ កើត រិទ្ធ ជា​អ្នក​ណា?

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់លែង​ញញើត​ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បង្ក្រាប​សំឡេង​ឯករាជ្យ និង​សំឡេង​ប្រឆាំងជាមួយ​គ្នា​នេះ ច្បាប់​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង ឬ​ក៏​កែប្រែ​ទៅ​តាម​អំពើ​ចិត្ត​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន ជា​ជាង​ប្រយោជន៍​ជាតិ។ មនុស្សគន្លឹះ​ដែល​នៅ​ពី​ក្រោយ​រឿង​ទាំង​នេះ គឺ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ។ តើ​លោក កើត រិទ្ធ មាន​ប្រវត្តិ​យ៉ាង​ណា ហើយ​លោក​បាន​ធ្វើ​អ្វី​ខ្លះ​ចំពោះ​ប្រព័ន្ធ​ច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា?

អានប្រវត្តិរបស់លោក កើត រិទ្ធ...

Justice_Minister_17_07_2021.jpeg
លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ រូប៖ ហ្វេសប៊ុក​ក្រសួង​យុត្តិធម៌

៣. តុលាការ​ខេត្តកណ្ដាល​ឃុំខ្លួន​យុវជន​ដែល​តវ៉ា​រឿង​បង្កើត​តេប៉ាតឺម៉ង់​ភាសាវៀតណាម

មន្ត្រី​សិទ្ធិមនុស្ស​ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក ធែល ធីលែន ដាក់​ពន្ធនាគារ​ថា ​ជា​ការ​គំរាមកំហែង និង​បំភិតបំភ័យ​យុវជន​ដទៃ​ទៀត​មិន​ឱ្យ​ចូលរួម​កិច្ច​ការងារ​សង្គម។ លោក ធែល ធីលែន មាន​អាយុ ៣២ ឆ្នាំ និង​មាន​ស្រុក​កំណើត​នៅ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ត្រូវសមត្ថកិច្ច​ចាប់​ខ្លួន​លោក កាល​ពី​ថ្ងៃ​ទី៤ ខែតុលា​ក្រោមការ​ចោទ​ប្រកាន់​ពី​បទ «លួច​លក់​អចលនវត្ថុ​របស់​អ្នក​ដទៃ» កាល​ពី​ឆ្នាំ២០១៦

អាន​ព័ត៌មាន​ពិស្តារ....

Tel Teylen arrested on 04-10-2022.jpg
លោក ធែល ធីលែន មុនពេលបញ្ចូលទៅក្នុងពន្ធនាគារខេត្តកណ្តាល។ រូប៖ បណ្តាញសង្គមហ្វេសប៊ុក

. គណបក្ស​ភ្លើងទៀន​ទទួល​យក​លោក គង់ គាំ ជា​ទីប្រឹក្សា​ក្រោយគណបក្ស​ឆន្ទៈខ្មែរ​ចូលរួម​ជា​មួយ​គណបក្ស​ភ្លើងទៀន

គណបក្ស​ភ្លើងទៀន​សម្រេច​ទទួល​យក​អ្នក​នយោបាយ​ជើងចាស់​​លោក​ គង់ គាំ​ មក​ធ្វើ​ជា​ទីប្រឹក្សា​គណបក្ស​ភ្លើងទៀន​ ក្រោយ​ពេល​គណបក្ស​ឆន្ទៈខ្មែរ បាន​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន
អានព័ត៌មានពិស្តារ...

Kong Koam.jpg
លោក គង់ គាំ ប្រធាន​កិត្តិយស​គណបក្ស​ឆន្ទៈខ្មែរ មក​ធ្វើ​ជា​ទីប្រឹក្សា​​គណបក្ស​ភ្លើងទៀន​ ក្រោយ​ពេល​​គណបក្ស​ឆន្ទៈខ្មែរ​បានចូលរួមជាមួយគណបក្សភ្លើងទៀនកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក Kong Korm



. មន្ត្រីបក្ស​ភ្លើង​ទៀន និង​ក្រុម​គ្រួសារ​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពី​មាន​ការ​គំរាម​ពី​អាជ្ញាធរ​ខេត្ត​កោះកុង រឿង​បទល្មើស​ព្រៃឈើ​តំបន់​អារ៉ែង

មន្ត្រី​គណបក្ស​ភ្លើង​ទៀន និង​ក្រុមគ្រួសារ នៅ​តំបន់​អារ៉ែង កំពុង​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពី​មាន​សារ​គំរាម ពី​អាជ្ញាធរ​ខេត្តកោះកុង​ថា ពួកគាត់​មាន​ជាប់ពាក់ព័ន្ធ​កាប់​ទន្ទ្រាន​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​អារ៉ែង។ ពួកគាត់​ចាត់​ទុក ការ​ចោទ​ប្រកាន់​នេះ​ថា ជា​ល្បិច​ទម្លាក់​កំហុស ដើម្បី​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អាជ្ញាធរ​មកពី​គណបក្ស​ភ្លើង​ទៀន​ដែល​ឈឺ​ឆ្អាល​រឿង​បទល្មើស​ព្រៃឈើ

Candle party.jpg
រូបសញ្ញាគណបក្សភ្លើងទៀន។



. ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​៧​សហគមន៍​នៅ​ខេត្តកោះកុង តវ៉ានៅ​មុខ​សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ​ឱ្យ​តុលាការ​ទម្លាក់​បទចោទ​លើ​តំណាង​របស់​ពួកគេ

ប្រជាសហគមន៍​មាន​ជម្លោះ​ដីធ្លី​ប្រមាណ​៣០០​នាក់ មក​ពី​៧​សហគមន៍​នៅ ខេត្តកោះកុង ប្រមូល​ផ្តុំគ្នា​នៅ​មុខ​សាលាឧទ្ធរណ៍​ខេត្តព្រះសីហនុ ដើម្បីតវ៉ា​ទាមទារ​អោយ​តុលាការ​ទម្លាក់​បទចោទ​លើ​តំណាង​សហគមន៍​១៩៧  អ្នកស្រី ដេត ហួរ ពាក់ព័ន្ធ​សំណុំរឿង​បរិហា​បង្កាច់​កេរ្តិ៍

មន្ត្រីសង្គម​ស៊ីវិល​យល់​ថា រដ្ឋាភិបាល​គួរ​ទប់​ស្កាត់ អ្នក​មាន​លុយ និង​មាន​អំណាច ដែល​តែងតែ​យក​ស្ថាប័ន​តុលាការ​មក​គំរាម​កំហែង​ពលរដ្ឋ និង​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដោយ​សន្តិវិធី

អាន​ព័ត៌មាន​ពិស្តារ....

People in Koh Kong protest in front of the Appeal Court in Preah Sihanouk for the court to drop the charges on 03-10-2022.jpg
ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ប្រមាណ​៣០០នាក់​ មកពី៧សហគមន៍នៅ ខេត្ត​កោះកុង​ ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

៧. ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះវិហារ​បារម្ភ​ពី​ក្រុមហ៊ុន​មួយ​ឈូសឆាយ​ដី​ព្រៃ​សហគមន៍

ជនជាតិ​ដើម​ភាគ​តិចគួយ នៅ​ភូមិជីឱក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ព្រួយ​បារម្ភ ពី​ក្រុមហ៊ុន​សាន់តាណា ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ​លើ​ដី​ព្រៃសហគមន៍​ជីឱក បឹងប្រីយ៍ ឈូសឆាយ​ដី​ព្រៃ​ប៉ះពាល់​មកលើ​ដី​ចម្ការ​របស់​ពួកគេតំណាង​ក្រុមហ៊ុន​សាន់តាណា បញ្ជាក់ថា ក្រុមហ៊ុន​នឹង​ឈូសឆាយ​ដី​សហគមន៍ តាម​កិច្ចព្រមព្រៀង​ដែល​កាត់​ឆ្វៀល​ឱ្យ​តែ​ប៉ុណ្ណោះមន្ត្រី​សង្គមស៊ីវិល យល់​ឃើញ​ថា ដើម្បី​បញ្ជៀស​ការ​ឈូសឆាយ​ដី​ប៉ះពាល់​ដល់​ដីប្រជាពលរដ្ឋ មូលដ្ឋាន រដ្ឋាភិបាល គួរពង្រឹង​ការ​វាយ​តម្លៃ​ផលប៉ះពាល់​ជា​មុន​សិន មុន​នឹង​ផ្ដល់​ការ​វិនិយោគ​ដល់​ក្រុមហ៊ុន

. ពលរដ្ឋ​រិះគន់​ផ្លូវ​នៅបាត់ដំបង​ខូច​គ្រប់​កន្លែង

ប្រជាពលរដ្ឋ​រស់នៅ​ខេត្តបាត់ដំបង​រិះ​គន់ពី​បញ្ហា​ផ្លូវ​ក្នុង​ខេត្ត​នេះ ថា​មាន​ស្ថានភាព​ខូចខាត​យ៉ាង​ដំណំ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ និង​ជួស​ជុល​នោះ​ឡើយ។

សង្គមស៊ីវិល​ថា រដ្ឋាបាល​ក្រុង-ខេត្ត​ត្រូវ​ប្រញាប់​គិតគូរ​ដោះស្រាយ​ស្ថាបនា​ផ្លូវ​នៅ​ក្នុង និង​ជាយក្រុង​ឱ្យ​បានឆាប់​រហ័ស​ដើម្បី​ចៀសវាង​ការ​រិះគន់ និង​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ

. ជីវិត​ព្រះសង្ឃ​ខ្មែរ​មួយ​ចំនួន​តស៊ូ​សិក្សា​នៅ​ប្រទេស​ថៃ ដើម្បី​យក​ចំណេះ​ដឹង​ត្រឡប់​ទៅ​កម្ពុជា

ព្រះសង្ឃ​ខ្មែរ​មួយ​ចំនួន ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ថៃ បាន​ខិតខំ​រៀន​សូត្រ ដើម្បី​យក​ចំណេះ​វិជ្ជា​ត្រឡប់​ទៅ​អភិវឌ្ឍន៍ កសាង​វត្តអារាម អប់រំ​ពុទ្ធបរិស័ទ​ឲ្យ​ប្រព្រឹត្ត​ល្អ​តាម​លំអាន​ព្រះពុទ្ធសាសនា​នៅ​កម្ពុជាព្រះសង្ឃ​មាន​ថេរដីកា​ថា ការ​សិក្សា​នៅ​ប្រទេស​ថៃ មាន​ការ​លំបាក​ជាច្រើន ជា​ពិសេស​ផ្នែក​ភាសាថៃ សម្រាប់​និយាយ​ប្រាស្រ័យ​ទាក់ទង​រាល់ថ្ងៃ​ជាមួយ​មិត្តភ័ក្ដិរួមថ្នាក់ និង​គ្រូបង្រៀន តែ​ព្រះ​អង្គ​បាន​ពុះពារ​រៀន​បន្ថែម​ដោយ​ខ្លួន​ឯង រហូត​អាច​សិក្សា​ជាមួយ​ព្រះសង្ឃ​ថៃ​បាន

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។