ព័ត៌មាន​សំខាន់ៗ​ចំនួន ៧ ដែល​លោក​អ្នកនាង​គួរ​អាន​នៅ​ថ្ងៃ​ពុធ​នេះ

ដោយ អាស៊ីសេរី
2022.10.18
Share on WhatsApp
Share on WhatsApp
ព័ត៌មាន​សំខាន់ៗ​ចំនួន ៧ ដែល​លោក​អ្នកនាង​គួរ​អាន​នៅ​ថ្ងៃ​ពុធ​នេះ លោក សម រង្ស៊ី ប្រធាន​​ស្តី​ទី​គណបក្ស​​សង្គ្រោះ​ជាតិ​។
រូប៖ AP

. លោក សម រង្ស៊ី ចាត់​ទុក​ថា លោក ហ៊ុន សែន ជា​ឃាតករ និង​ជា​ជន​ក្បត់ជាតិ

លោក សម រង្ស៊ី បាន​ឆ្លើយតប​ទៅ​លោកនាយករដ្ឋមន្រ្តីថា លោក​មិនមែន​ជា​ជនក្បត់ជាតិ​ដូច​លោក ហ៊ុន សែន ចោទ​ប្រកាន់​ឡើយ។ លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន សែន ទៅវិញទេ ជា​ជន​ក្បត់​ជាតិ ដែល​កាត់ទឹកដី​កម្ពុជា​ឲ្យ​ប្រទេស​ជិត​ខាង​នោះ។ បន្ថែម​ពី​នេះ លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន សែន ថា មិន​សម្លាប់​លោក​នោះ គឺ​បង្ហាញ​ថា លោក ហ៊ុន សែន ជា​មេឃាតក

Sam Rainsy at France Court on 01-09-2022-AP.jpg
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ រូប៖ AP

អានព័ត៌មានពិស្តារ...

. តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​៥​រូប​ពី​បទញុះញង់
សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពីថ្ងៃម្សិលមិញនេះ បាន​ប្រកាស​សាលក្រម​កំបាំង​មុខ​ផ្ដន្ទាទោស​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​រូប និង​ពលករ​ខ្មែរ​ធ្វើការងារ​នៅ​ប្រទេសថៃ​ម្នាក់ ពី​បទចោទ​ប្រមាថ​ព្រះមហាក្សត្រ និង​បទញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវ​រធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមតុលាការ​ក៏​បាន​ចេញ​ដី​កា​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​៥​រូប​នេះ​ដែរ។ ទោះយ៉ាងណា មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​តុលាការ​ផ្ដន្ទាទោស​ថា ពួកគេមិន​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ដូចការ​ចោទ​ប្រកាន់​ទេ

CNRP Activist on 13-09-2022.jpg
សកម្មជនគណបក្សសង្គ្រោះជាតិពេលបញ្ជូនមកកាន់តុលាការកាលពីខែកញ្ញា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋផ្តល់ឱ្យ

អានព័ត៌មានពិស្តារ...



. អ្នកវិភាគ រិះគន់​មន្ត្រី​ក្នុង​ស្ថាប័នរដ្ឋ ថា​គ្មាន​គោល​ជំហរ​អព្យាក្រឹត្យ និង​ចាំ​តែ​បន្ទរ​តាម​មេដឹកនាំ
អ្នកវិភាគ និង​អ្នកតាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា រិះគន់​មន្ត្រី​ក្នុង​ស្ថាប័ន​រដ្ឋ ថា​គ្មាន​ការ​ប្រកាន់​គោល​ជំហរ​អព្យាក្រឹត្យ និង​ចាំតែ​បន្ទរ​តាម​មេដឹកនាំ។ ប្រតិកម្មនេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រីរាជការ​ទាំង​នោះ​បាន​នាំគ្នា​ចេញ​លិខិត​ថ្កោលទោស​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី តាម​ប្រសាសន៍​របស់​លោក ហ៊ុន សែន។ ពួកគាត់យល់​ថា ទង្វើទាំងនេះ​កំពុង​បង្ហាញ​ពី​ភាព​ភ័យខ្លាច និង​គ្មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង

Government.jpg
មន្ត្រីរាជការនៅគណៈរដ្ឋមន្ត្រីដែលស្ថិតនៅក្រោមឱវាទរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

អានព័ត៌មានពិស្តារ...



. យុវជន​រិះគន់​លោក​ ហ៊ុន សែន ថា​មិន​ហ៊ាន​ប្រៀប​ធៀប​ការ​ដឹកនាំ​របស់​ខ្លួន​ទៅ​នឹង​ប្រទេស​ជឿន​លឿន​ទេ

យុវជនមួយ​ចំនួន​រិះគន់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាមិនហ៊ាន​ប្រៀបធៀប​ការ​ដឹកនាំ​របស់ខ្លួន​ទៅ​នឹង​ប្រទេស​ជឿនលឿន​នោះ​ទេ ក្រៅពីបង្ហា​ញ​ឱ្យ​ពលរដ្ឋសម្លឹង​មិន​ឆ្ងាយ​ពី​របប​ឆ្នាំ១៩៧៩។ ពួកគេ​យល់ថា សារ​របស់​លោក ហ៊ុន សែន មិន​បាន​ជំរុញ​ប្រទេស​កម្ពុជា​ឱ្យ​រីកចម្រើន​ និង​មាន​ឱកាស​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​ស្មើ​មុខ​ស្មើ​មាត់​លើ​ឆាក​អន្តរជាតិនោះទេ។

Hun Sen meet A Studen on 03-05-2022-01.jpg
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប៖ ហ្វេសប៊ុក SPM

អានព័ត៌មានពិស្តារ...



. សមត្ថកិច្ចខេត្តត្បូងឃ្មុំ​ហៅកោះ ​គ្រួសារ​អ្នកគាំទ្រ​បក្ស​ភ្លើងទៀន​ដែល​ត្រូវ​គេ​បាញ់​សម្លាប់ មក​សម្របសម្រួល​បិទ​សំណុំរឿង

សមត្ថកិច្ច​ខេត្ត​ត្បូង​ឃ្មុំ កោះហៅ​គ្រួសារ​អ្នក​គាំទ្រ​បក្ស​ភ្លើង​ទៀន ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​ក្នុង​ស្រែ​មក សម្រប​សម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​បិទ​បញ្ចប់​សំណុំរឿង។ សង្គម​ស៊ីវិល​យល់​ថា ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពន្លឿន​ស្វែងរក​ជន​ដៃដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ ដែល​ស្លាប់ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​កាត់​បន្ថយ​បទ​ល្មើស។

75a67a88-270a-4c88-bec3-8f511691752e.jpeg
សកម្មជនគណបក្សភ្លើងទៀន។ (រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន)

អានព័ត៌មានពិស្តារ...



. អាជ្ញាធរ​ខេត្តព្រះវិហារ បង្ខំឱ្យ​ពលរដ្ឋផ្តិតមេដៃ ​កាត់​ឆ្វៀល​ដី​ព្រៃ​សហគមន៍ជីអោក​ ៣០០ ហិកតារ

នៅខេត្តព្រះវិហារ​ឯណោះ​វិញ ប្រជាសហគមន៍​ការពារ​ព្រៃឈើ ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ​ថា ប្រើល្បិច​បង្ខំ​ឱ្យ​ពលរដ្ឋ​ផ្តិត​មេដៃ ឯកភាព​កាត់ឆ្វៀល​ដី​ព្រៃសហគមន៍​ជីអោក​ទំហំ ៣០០ ហិកតារ ដើម្បី​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន ជាថ្នូរ​នឹង​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច។

. ពលករខ្មែរ​ម្នាក់​លះបង់​សេចក្ដីសុខ​ផ្ទាល់ខ្លួន​ដើម្បី​បំពេញ​ការងារ​ជួយ​ដល់​ពលករខ្មែរ​ដែល​ជួប​ទុក្ខលំបាក​នៅ​ប្រទេសថៃ
ពលករ​ខ្មែរ​ម្នាក់ ដែល​តែង​តែ​លះបង់​ពេល​វេលាផ្ទាល់​ខ្លួន​ដោយ​មិន​គិត​ពី​ការ​ហត់​នឿយ ដើម្បី​ធ្វើ​ការ​ស្ម័គ្រចិត្ត​ជួយ​ដល់​ពលករ​ខ្មែរ ដែល​ជួបទុក្ខលំបាក​នៅ​ប្រទេស​ថៃមន្ត្រីសង្គមស៊ីវិល​យល់​ថា ពលករ​ខ្មែរ​ដែល​ចេះ​ជួយសម្រាល​ទុក្ខគ្នា​ទៅវិញ​ទៅ​មក​នេះ ជារឿងល្អ​ដែលធ្វើ​ឱ្យ​ពលករ​ចេះ​សាមគ្គីគ្នា​ធ្វើ​ការ​ដើម្បី​សង្គម។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។